តើ​ខ្ញុំ​កែតម្រូវ​ខ្សែ​ត្រកូល​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តាម​លំនាំ​ដើម ខ្សែ​ត្រកូល​ពណ៌លឿង​បាន​បង្ហាញ​នៅលើ​ទិដ្ឋភាព​បុព្វការីជន​ជំនាន់​ទីមួយ​បន្ទាប់ពី​ចំបួរ​ខាង​ឪពុក​ផ្ទាល់​រវាង​ទិដ្ឋភាព​បុព្វការីជន​ជំនាន់​ទីមួយ​នៅ​ខាងលើ និង​បុគ្គល​ដែល​ចង់​រក​នោះ​នៅ​ខាងក្រោម ។ អ្នក​អាច​កែតម្រូវ​ខ្សែ​ត្រកូល​បើ​ចាំបាច់​ដើម្បី​បង្ហាញ​ការ​យកមក​ចិញ្ចឹម​ជាកូន ឬ​ស្ថានភាព​ផ្សេងទៀត កាលណា​ខ្សែ​ត្រកូល​មិន​ត្រឹមត្រូវ ។

ប្រសិនបើ​ខ្សែ​ត្រកូល​មិន​ត្រឹមត្រូវ សូម​ធ្វើតាម​ដំណើរការ​គ្រឹះ​នេះ​ដើម្បី​កែតម្រូវ​វា ។

  1. សូម​បន្ថែម​ឪពុកម្តាយ​ដែល​នៅលើ​ខ្សែ​ត្រកូល​ទៅនឹង​មែកធាង​គ្រួសារ ។
  2. សូម​ជ្រើសរើស​ឪពុកម្តាយ​ដែល​គួរ​នៅលើ​ខ្សែ​ត្រកូល​នេះ ជា​ឪពុកម្តាយ​ដែល​ពេញចិត្ត ។
  3. សូម​បន្ថែម​បុព្វការីជន​ជំនាន់ ទីមួយ​ទៅ​នឹង​បុគ្គល​ដែល​គួរ​នៅក្នុង​ខ្សែ​ត្រកូល​នេះ ។
  4. សូម​ត្រឡប់​ទៅ​បុគ្គល​ដែល​ចង់​រក​ដើម​​នោះ ។

គន្លឹះ ៖ ពីមុន​ធ្វើ​តាម​ជំហាន​ទាំងនេះ សូម​ពិនិត្យ​ឡើងវិញ​ថា អ្នក​មាន​ចំណែក​នៅក្នុង​ត្រកូល​របស់​បុព្វការីជន​នេះ ។ វិន័យ​របស់​ខ្សែ​ត្រកូល​គឺ​ជាក់លាក់​ជាង​ទំនាក់ទំនង​ពង្សាវលី​ផ្សេង​ទៀត ដូច្នេះ ទោះបីជា​អ្នក​មាន​ទំនាក់ទំនង​នឹង​គ្នា​ក្តី ក៏​វា​ប្រហែល​ជា​នៅតែ​មិន​ជាប់​គ្នា​ដែរ ។

( ជម្រើស ) ចម្លងតាមលេខអត្តលេខរបស់បុព្វការីជនជំនាន់ទីមួយ ។

ការចម្លង​លេខ​អត្តលេខ​របស់​បុព្វការីជន​ជំនាន់​ទីមួយ ធ្វើ​ឲ្យ​ផ្នែក​នៃ​ដំណើរការ​នៃ​ការកែតម្រូវ​នេះ​កាន់តែ​ងាយស្រួល ៖

  1. នៅលើ​តារាងពង្សាវលី​បុព្វការីជន​ជំនាន់​ទីមួយ សូម​ដាក់​បង្ហាញ​បុព្វការីជន​ជំនាន់​ទីមួយ ។
  2. នៅលើ​ប្រអប់​បុព្វការីជន​ជំនាន់ ទីមួយ សូម​ចុច​លេខ​អត្តលេខ​ដែល​មាន​បង្ហាញ​នៅ​ខាងក្រោម​ឈ្មោះ និង​ឆ្នាំ ។

ជំហានទី ១ ។ បន្ថែមឪពុកម្ដាយទៅមែកធាងគ្រួសារ ។

សូម​បញ្ជាក់ថា​មែកធាង​គ្រួសារ​មាន​ឪពុកម្តាយ​ដែល​គួរតែ​នៅលើ​ខ្សែ​ត្រកូល​នេះ ។ ប្រសិន​បើ​បុគ្គល​នេះ​បាន​សុំ​មក​ចិញ្ចឹម​ចូល​ខ្សែ​ត្រកូល​ខុសគ្នា នោះ​អ្នក​អាច​បន្ថែម​ទាំង​ឪពុកម្តាយ​បង្កើត និង​ឪពុកម្តាយ​ចិញ្ចឹម ។

  1. នៅលើ​តារាង​ពង្សាវលី​នៃ​បុព្វការីជន​ជំនាន់​ទីមួយ សូម​ចុច​លើ​ប្រអប់​នៃ​បុគ្គល​ដែល​គួរតែ​មាន​នៅលើ​ខ្សែ​ត្រកូល​នេះ ។
  2. នៅលើ​បន្ទះ​ចំហៀង សូម​ចុច មើល​បុគ្គល​នេះ ។
  3. នៅលើ​ទំព័រ​របស់​បុគ្គល​នេះ សូម​រំកិល​ចុះ​ទៅ​រក​សមាជិក​គ្រួសារ ។
  4. ប្រសិនបើ​ឪពុកម្តាយ​ដែល​ត្រឹមត្រូវ​មិន​មាន​នៅលើ​បញ្ជី​នេះ​ទេ សូម​ចុច បន្ថែម​ឪពុក ឬ​ម្តាយ ហើយ​សូម​បន្ថែម​ពួកគាត់ ។

ជំហានទី ២ ។ សូមជ្រើសរើសឪពុកម្ដាយដែលពេញចិត្ត ។

មែកធាង​គ្រួសារ​ប្រើប្រាស់​ឪពុកម្តាយ​ដែល​ពេញចិត្ត​ដើម្បី​បង្ហាញ​ខ្សែ​ត្រកូល​នេះ ។ ប្រសិនបើ​ខ្សែ​ត្រកូល​គួរតែ​ត្រូវ​ឆ្លងកាត់​ឪពុកម្តាយ​ចញ្ចឹម សូម​ជ្រើសរើស​ពួកគាត់​ជា​ឪពុកម្តាយ​ដែល​ពេញ​ចិត្ត ៖

  1. នៅលើ​ទំព័រ​របស់​បុគ្គល​នេះ សូម​រំកិល​ចុះ​ទៅ​រក​ផ្នែក​សមាជិក​គ្រួសារ បើ​ចាំបាច់ ។
  2. សូម​ស្វែងរក​ឪពុកម្តាយ​ចិញ្ចឹម​ដែល​ខ្សែ​ត្រកូល​គួរតែ​ត្រូវ​ឆ្លងកាត់ ។
  3. សូមចុច ពេញចិត្ត ។

កំណត់ចំណាំ ៖ ជម្រើស​ដែល​ពេញចិត្ត​បង្ហាញឡើង នៅពេល​បុគ្គល​ម្នាក់​បាន​ភ្ជាប់​ទៅនឹង​ឪពុកម្តាយ​ច្រើន​ជាង​មួយ​គូ​នោះ ។ ប្រសិនបើ​បុគ្គល​ម្នាក់​មាន​ឪពុកម្តាយ​តែ​មួយ​គូ នោះ​ពួកគាត់​គឺជា​ឪពុកម្តាយ​ដែល​ពេញ​ចិត្ត តាម​លំនាំ​ដើម ។

( ជម្រើស ) កំណត់ប្រភេទទំនាក់ទំនង ។

នៅក្នុង​មែកធាង​គ្រួសារ ប្រភេទ​ទំនាក់ទំនង​បញ្ជាក់​ពី​របៀប​ដែល​ឪពុកម្តាយ និង​កូនៗ​មាន​ទំនាក់ទំនង​នឹង​គ្នា ។ តាម​លំនាំ​ដើ មែកធាង​គ្រួសារ​កំណត់​ទំនាក់ទំនង​ឪពុកម្តាយ និង​កូនៗ​ទៅនឹង​ជីវសាស្រ្ត ។ អ្នក​អាច​ប្តូរ​វា​ទៅជា​ការសុំ ការចិញ្ចឹម អាណាព្យាបាល ឬ​ចុង ។

នៅ​ជំហាន​នេះ​ទោះមិន​មែន​ជា​ការទាមទារប៉ុន្តែ​ត្រូវបាន​លើក​ទឹកចិត្ត ពីព្រោះ​វា​អនុញ្ញាត​ឲ្យ​មែកធាង​គ្រួសារ​ដើម្បី​បម្រុង​ទុក និង​បង្ហាញ​ព័ត៌មាន​កាន់តែ​ត្រឹមត្រូវ ។

  1. នៅក្នុង​ផ្នែក​សមាជិក​គ្រួសារ សូម​ស្វែងរក​បុគ្គល​នេះ​នៅ​ជួរឈរ​ទីពីរ ដែល​បាន​ដាក់​ថា​កូន​ជាមួយ​ឪពុកម្តាយ ។
  2. សូម​ចុចលើ  ។
  3. នៅ​ខាងក្រោម​ព័ត៌មាន​របស់​ឪពុក សូម​ចុច បន្ថែម​ប្រភេទ​ទំនាក់ទំនង ។
  4. ប្តូរ​ជីវសាស្រ្ត​ទៅ​ប្រភេទ​ដែល​ត្រឹមត្រូវ ។
  5. សូម​វាយបញ្ចូល​មូលហេតុ​ដើម្បី​ពន្យល់​ថា​ហេតុអ្វី​ព័ត៌មាន​នេះ​ត្រឹមត្រូវ ។
  6. សូម​ចុចលើ រក្សា​ទុក ។
  7. សូម​ធ្វើ​ដំណើរការ​នេះ​ម្តងទៀត​សម្រាប់​ភរិយា ។

ជំហានទី ៣ ។ បន្ថែមបុព្វការីជនជំនាន់ទីមួយ ។

សូម​បន្ថែម​បុព្វការីជន​ជំនាន់ ទីមួយ​ទៅ​នឹង​បុគ្គល​ដែល​ត្រកូល​នេះ​ដាច់ ។

  1. នៅលើ​ទំព័រ​បុគ្គល សូម​ទាញ​ទៅ​ខាងលើ រួចហើយ​សូម​ចុច មើល​មែកធាង ។ អ្នក​បាន​ត្រឡប់​ទៅ​តារាង​ពង្សាវលី​របស់​បុព្វការីជន​ជំនាន់ ទីមួយ​ហើយ ។
  2. ប្រសិនបើ​បុគ្គល​ដែល​គួរនៅលើ​ខ្សែ​ត្រកូល​នេះ​មិនមែន​ជា​បុគ្គល​ដែល​ចង់​រក​ទេ សូម​ត្រឡប់​ទៅ​រក​ពួកគាត់​នៅ​ទិសដៅ​នោះ​វិញ ៖
    1. សូម​ចុច​ប្រអប់​របស់​បុគ្គល​ដែល​គួរតែ​នៅលើ​ខ្សែ​ត្រកូល​នេះ ។
    2. នៅ​បន្ទះ​ចំហៀង សូម​ចុច មើល​មែកធាង ។
  3. នៅក្នុង​ប្រអប់​សារ សូម​ចុច បន្ថែម​បុព្វការីជន​ជំនាន់​ទីមួយ ។
  4. សូម​ចុច តាម​លេខ​អត្តលេខ ។
  5. សូម​បិទភ្ជាប់​លេខ​អត្តលេខ​បុព្វការីជន​ជំនាន់​ទីមួយ ។
  6. សូម​ចុច បន្ទាប់ ។
  7. សូម​ចុចលើ បន្ថែម​បុគ្គល​ដែល​ត្រូវ​គ្នា ។
  8. សូម​ចុច យល់ព្រម ។

( ជម្រើស ) សម្អាតរាល់និន្ន័យដែលមានបញ្ហានៅលើខ្សែត្រកូលនេះ ។

ប្រព័ន្ធ​នេះ​ប្រហែល​ជា​មិន​អាច​ស្វែងរក​ខ្សែ​ត្រកូល​នេះ​ទេ ប្រសិនបើ​មាន​បញ្ហា​ទិន្នន័យ​នៅលើ​ខ្សែស្រឡាយ​គ្រួសារ​នេះ​នោះ ។ បញ្ហា​ទូទៅ​ដូចជា ស្ទួន​មនុស្ស ការគូស​ចំណាំ និង​ខុស​ទំនាក់ទំនង​ដែល​អាច​បណ្តាល​ឲ្យ​មាន​កំហុស​កើតឡើង ។ សូមមើល​អត្ថបទ​ដែល​ទាក់ទង​ដើម្បី​ស្វែងយល់​ពី​របៀប ។

ជំហានទី ៤ ។ សូមត្រឡប់ទៅបុគ្គលដែលអ្នកចង់រកពីដើមវិញ ។

ឥឡូវ​នេះ​អ្នក​អាច​ត្រឡប់​ទៅ​បុគ្គល​ដែល​អ្នកចង់​រក​ពីដើម​វិញ​ហើយ ។

  1. សូមចុច ថ្មីៗ ។
  2. សូម​ចុចលើ​ឈ្មោះ​របស់​បុគ្គល​នោះ ។

ឥឡូវនេះ ខ្សែ​ត្រកូល​ពណ៌លឿង​គួរតែ​បង្ហាញ​ដោយ​ត្រឹមត្រូវ​ហើយ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បន្ថែម​ឪពុកម្តាយ​ចុង ឪពុកម្តាយ​សុំ និង​ឪពុកម្តាយ​ចិញ្ចឹម​ទៅ​កូន​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​កំណត់​ស្វាមី ឬ​ភរិយា​ដែល​ពេញចិត្ត​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​បញ្ជាក់​ទំនាក់ទំនង​សាច់​បង្កើត ចុង សុំ និង​ចិញ្ចឹម​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ដោះស្រាយ​បញ្ហា​ទិន្នន័យ​នៅ​លើ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?