បុព្វការីជន​របស់ខ្ញុំ​នៅក្នុង​មែកធាង​គ្រួសារ​ត្រូវបាន​ភ្ជាប់​ទៅនឹង​ឪពុក ឬ​ម្តាយ​ដូចគ្នា​ពីរដង

សូម​សិក្សា​អំពី​ទំនាក់ទំនង​ស្ទួនគ្នា​នៅក្នុង​មែកធាង​គ្រួសារ​រវាង​កូន​ម្នាក់ និង​ឪពុក ឬ​ម្តាយ​ម្នាក់ ។ ដើម្បី​កែតម្រូវ​កំហុស សូម​លុប​ទំនាក់ទំនង​ស្ទួន​នោះ​ចោល ។

ក្នុង​ករណី​ភាគច្រើន ទំនាក់ទំនង​ត្រឹមត្រូវ​គឺជា​ទំនាក់ទំនង​ដែល​រួមបញ្ចូល​ឈ្មោះ​ឪពុក​ម្តាយ​ទាំងពីរ ។ ផ្ទុយទៅវិញ​ទំនាក់ទំនង​ស្ទួនគ្នា ច្រើនតែ​ដាក់​ឈ្មោះ​ឪពុក ឬ​ម្តាយ​តែម្នាក់​ប៉ុណ្ណោះ ។ ឪពុក ឬ​ម្តាយ​ផ្សេងទៀត​នឹង​ត្រូវបាន​ដាក់​ស្លាកថា « មិន​ស្គាល់ » ។ សូម​លុប​ចោល​ទំនាក់ទំនង​នោះ ។

មុនពេលអ្នកចាប់ផ្ដើម

នៅពេល​ធ្វើការ​ទាក់ទង​នឹង​ទំនាក់ទំនង​រវាង​ឪពុក ឬ​ម្តាយ និង​កូន វា​អាច​មាន​ប្រយោជន៍​ក្នុងការ​សរសេរ​ឈ្មោះ អត្តលេខ និង​ទំនាក់ទំនង​របស់​បុព្វការីជន​ដែល​ជាប់​ទាក់ទង​នោះ​ទុក ។ សូម​ចងចាំ​ថា អ្នកអាច​ប្រើ​បញ្ជី​នៃ​ការផ្លាស់ប្តូរ​ថ្មីៗ ដើម្បី​ធ្វើឲ្យ​ការផ្លាស់ប្តូរ​នោះ​ដូច​ដើមវិញ​បាន ប្រសិនបើ​អ្នកមាន​ការថ្លោះ​ធ្លោយ ។

ជំហាន ( គេហទំព័រ )

  1. នៅ​ម៉ឺនុយ​ខាងលើ សូម​ចុចលើ មែកធាង​គ្រួសារ ហើយ​បន្ទាប់មក សូម​ចុច​លើ មែកធាង ។
  2. សូម​ស្វែងរក​កូន​ដែល​មាន​ទំនាក់ទំនង​ស្ទួន​នោះ ។
  3. សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ ។ នៅក្នុង​ព័ត៌មាន​លម្អិត​ដែល​លេច​ឡើង សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ​ម្ដងទៀត ។
  4. សូម​ចុចលើ ​ផ្ទាំង​ព័ត៌មាន​លម្អិត ។
  5. សូម​អូស​ចុះ​ទៅ​ផ្នែក សមាជិកគ្រួសារ ។ សូម​ស្វែងរក​កូន​នៅក្រោម​ឪពុក ឬ​ម្តាយ​ជាមួយ​ស្វាមី ឬ​ភរិយា​ដែល​មិន​ស្គាល់ ។ 
  6. សូម​ចុចលើ រូបតំណាង​កែសម្រួល  ។
  7. នៅក្បែរ​ឈ្មោះ​របស់​កូន សូមចុច ដកចេញ ឬ​ជំនួស
  8. ដើម្បី​ចង្អុល​បង្ហាញ​ថា អ្នក​បាន​ពិនិត្យ​មើល​ទំនាក់ទំនង ប្រភព​ដើម និង​កំណត់​ចំណាំ​សម្រាប់​បុគ្គល​ម្នាក់ៗ​នេះ​ហើយ សូម​ចុចលើ ប្រអប់​គូស​សញ្ញា​កែង ។
  9. សូម​ចុច ដក​ឪពុក​ម្តាយ​ចេញ ។
  10. សូម​ពន្យល់ពី​មូលហេតុ ហើយ​បន្ទាប់មក​ចុច ដកចេញ ។
  11. សូម​រំឭក​ទំព័រ​ឡើងវិញ ។ អ្នក​នឹង​លែង​ឃើញ​កូន និង​ឪពុក ឬ​ម្តាយ​តែមួយ​ទៀត​ហើយ ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត​មែកធាង​គ្រួសារ សូម​រុករក​ទំព័រ​បុគ្គល​របស់​កូន​ដែលមាន​ទំនាក់ទំនង​ស្ទួន ។
  2. សូម​ចុច​លើ​ផ្ទាំង ឪពុក​ម្តាយ 
  3. សូម​ស្វែងរក​ឈ្មោះ​របស់​កូន​នោះ រួចហើយ​សូម​ចុច​លើ រូបតំណាង​កែសម្រួល ។
  4. សូម​ចុចឪពុក​ម្តាយ​ខុស ។
  5. សូម​ពន្យល់​អំពី​មូលហេតុ រួច​ហើយ​ចុចលើ ដកចេញ ។ ( សម្រាប់​កម្មវិធី Apple iOS សូមចុចបន្ត ដើម្បី​វាយបញ្ចូល​ហេតុផល​របស់អ្នក​ដែល​បាន​ធ្វើការ​ផ្លាស់ប្តូរ​នេះ ហើយ​បន្ទាប់មក​សូម​ចុច ដកចេញ ) ។
  6. នៅពេល​ដែល​ដំណើរការ​នេះ​ចប់ហើយ អ្នក​នឹង​លែង​ឃើញ​កូន​ជាមួយ​ឪពុក ឬ​ម្តាយ​តែមួយ​ទៀត​ហើយ ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

  1. ខណៈ​ចូល​ទៅក្នុង មែកធាង​គ្រួសារ​មិន​ពេញលេញ រួច​ហើយ សូម​រុករក​ទំព័រ​បុគ្គល​របស់​កូន​នេះ​ជាមួយ​ឪពុក​ម្ដាយ​មិន​ត្រឹមត្រូវ ។
  2. នៅក្រោម​ឈ្មោះ​របស់​បុគ្គល​នេះ សូម​ចុចលើ មើល​ក្រុមគ្រួសារ ។
  3. នៅក្រោម​ឪពុក​ម្តាយ និង​បងប្អូន​បង្កើត សូម​រកឈ្មោះ​របស់​កូន​នោះ ហើយចុច រូបតំណាង​កែសម្រួល ។
  4. ដើម្បី​ដក​ឪពុក​ម្តាយ​ទាំងពីរ​ចេញ សូម​ចុច ដកចេញ ឬ​ជំនួស ដែល​នៅ​ជាប់​នឹង​កូន ។
  5. សូម​ពន្យល់ពី​មូលហេតុ ហើយ​បន្ទាប់មក​ចុច ដកចេញ ។
  6. សូម​រំឭក​ទំព័រ​ឡើងវិញ ។ អ្នក​នឹង​លែង​ឃើញ​កូន និង​ឪពុក ឬ​ម្តាយ​តែមួយ​ទៀត​ហើយ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​កែតម្រូវ​ទំនាក់ទំនង​ឪពុក ឬ​ម្ដាយ­កូន​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​មើល​ឃើញ​អ្វី​ដែល​បាន​ផ្លាស់ប្តូរ អំពី​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀបណា ?
កូន​ដដែល​នេះ​បង្ហាញ​ឡើង​ច្រើន​ដង​នៅក្នុង​គ្រួសារ​មួយ​នៅក្នុង​មែកធាង​គ្រួសារ

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?