ការកំណត់​ថា តើ​ប្រភព​ដើម​មួយ​ត្រូវគ្នា​នឹង​បុព្វការីជន​របស់​អ្នក​ឬ​អត់

source match Top Image.png

ការស្គាល់​បុគ្គល​ដែល​ត្រូវគ្នា មិន​មែន​ងាយស្រួល​ជានិច្ច​នោះ​ទេ ។ នេះ​គឺជា​ការណែនាំ​មួយ​ចំនួន​មកពី​អ្នកជំនាញ ដើម្បី​ជួយ​អ្នក​ឲ្យ​កំណត់​បាន​ថា តើ​កំណត់ត្រា​មួយ​ត្រូវគ្នា​នឹង​បុព្វការីជន​ម្នាក់​ដែរ​ឬអត់ ៖

  • សូម​សួរ​ខ្លួនឯង​ថា « តើ​ប្រភព​ដើម​នេះ​ត្រូវគ្នា​ខ្លាំង​ប៉ុណ្ណា ទៅនឹង​កាលបរិច្ឆេទ ទីកន្លែង និង​ទំនាក់ទំនង​សំខាន់ៗ ដែល​មាន​នៅក្នុង​មែកធាង​គ្រួសារ​រួចហើយ ? »
  • សូម​សួរ​ខ្លួនឯង​ថា « តើ​មាន​ព័ត៌មាន គ្រប់គ្រាន់ ដើម្បី​សន្និដ្ឋាន​ថា កំណត់ត្រា​នេះ និង​មែកធាង​គ្រួសារ​កំពុង​ពិពណ៌នា​អំពី​បុគ្គល​តែមួយ​ដែរ​ឬទេ ? » ឧទាហរណ៍ កំណត់ត្រា​ចូល​ជា​គ្រីស្ទាន​មួយ​ចំនួន​រាយ​ឈ្មោះ​ម្តាយ ឬ​ឪពុក ប៉ុន្តែ​គ្មាន​ព័ត៌មាន​សំខាន់​ផ្សេងទៀត​ដូចជា អាយុ ឬ​ថ្ងៃខែឆ្នាំ​កំណើត​ឡើយ ។ ទោះ​ជា​ឈ្មោះ​សំខាន់​ក្តី ក៏​វា​មិន​មែន​ជា​គំនិត​ល្អ​ដើម្បី​សន្និដ្ឋាន​ថា ប្រភព​ដើម​មួយ​សំដៅ​ទៅលើ​បុគ្គល​ជាក់លាក់​ណា​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ ដោយ​គ្រាន់តែ​មើល​ទៅលើ​ឈ្មោះ​តែ​មួយ​មុខ​នោះ​ទេ ។
  • សូម​សួរ​ខ្លួនឯង​ថា « តើ​មាន​កន្លែង​ណា​ដែល​ត្រូវ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ដែរ​ឬទេ ? » ឧទាហរណ៍ សូម​ពិចារណា​ពី​ស្ថានភាព​មួយ​ដែល​ព័ត៌មាន​លម្អិត​ភាគច្រើន​នៅលើ​កំណត់ត្រា​នេះ​ហាក់​ដូចជា​ត្រូវគ្នា​នឹង​មែកធាង​គ្រួសារ—លើកលែង​តែ​ឆ្នាំ​កំណើត ដែល​មាន​រយៈពេល ១៥ ឆ្នាំ​ខុសគ្នា ។ នៅក្នុង​ករណី​នោះ កំណត់ត្រា​នេះ​ប្រហែលជា​សម្រាប់​បងប្អូន​ជីដូន​មួយ ។
  • សូម​សួរ​ខ្លួនឯង​ថា « តើ​កំណត់ត្រា​នេះ​គួរឲ្យ​ទុកចិត្ត​បាន​ប៉ុណ្ណា​ដែរ ? » ជា​ទូទៅ កំណត់ត្រា​ប្រវត្តិ​សាស្ត្រ​មួយ​ដែល​មាន​ព័ត៌មាន​ជិត​បំផុត​ទៅនឹង​ព្រឹត្តិការណ៍​នេះ គឺ​គួរឲ្យ​ទុកចិត្ត​បំផុត ។ ឧទាហរណ៍ កំណត់ត្រា​កំណើត​មាន​ព័ត៌មាន​កំណើត​គួរឲ្យ​ទុកចិត្ត​ជាង​​​កំណត់ត្រា​មរណភាព ដែល​អាច​មាន​ព័ត៌មាន​កំណើត​ផងដែរ ។

ជា​ចុងក្រោយ សូម​ចាំ​ថា កំហុស​អាច​ជា​រឿង​ធម្មតា​នៅក្នុង​កំណត់ត្រា​ប្រភេទ​ជាក់លាក់​មួយ ជាង​ក្នុង​កំណត់ត្រា​ផ្សេងទៀត ។ ឧទាហរណ៍ អ្នកធ្វើ​ជំរឿន​អាច​បាន​សរសេរ​ឈ្មោះ ដោយ​មិន​សួរ​ពី​របៀប​ប្រកប​អក្ខរាវិរុទ្ធ​ឈ្មោះ​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ។ ឬ​អាយុ​របស់​បុគ្គល​ម្នាក់​អាចជា​ការប៉ាន់ស្មាន​មួយ ។
ផ្ទុយ​ទៅវិញ នៅលើ​សំបុត្រ​កំណើត អ្នក​អាច​រំពឹង​ថា ព័ត៌មាន​លម្អិត​បែបនេះ​នឹង​គួរឲ្យ​ទុកចិត្ត​បាន​ខ្លាំង​ជាង ។

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?