ការកែសម្រួល​ព័ត៌មាន​នៅ​ក្នុង​មែកធាង​គ្រួសារ​របស់​អ្នក

edit family tree Top Image.png

ព័ត៌មាន​លម្អិត​នៅ​ក្នុង​ជួរឈរ​ខាង​ស្តាំ​នៃ​តំណភ្ជាប់​ប្រភព​ដើម​បាន​មក​ពី​មែកធាង​គ្រួសារ ។ ប្រសិន​បើ​អ្នក​ឃើញ​ប៊ូតុង ប្រៀបធៀប ពណ៌​ស្វាយ​នៅ​ក្បែរ​ឈ្មោះ​បុគ្គល​ម្នាក់ នោះ​អ្នក​អាច​កែសម្រួល​ព័ត៌មាន​លម្អិត​មួយ​ចំនួន​ទាំង​នេះ​បាន ។ នេះ​ជា​របៀប​ដែល​វា​ដំណើរការ ៖

  1. សូម​ចុច​លើ ប៊ូតុង​ប្រៀបធៀប ពណ៌​ស្វាយ​នៅ​ក្បែរ​ឈ្មោះ​បុគ្គល​នោះ ដែល​មាន​ព័ត៌មាន​លម្អិត​អំពី​មែកធាង​គ្រួសារ​ដែល​អ្នក​ចង់​កែសម្រួល ។
  2. ជាមួយ​នឹង​ការពង្រីក​ព័ត៌មាន​លម្អិត សូម​រក​មើល​ស្លាក​ពណ៌​ស្វាយ​ដែល​និយាយ​ថា ខុស​គ្នា ។ ស្លាក​នេះ​នឹង​បង្ហាញ​ឡើង នៅ​ពេល​ព័ត៌មាន​លម្អិត​មក​ពី​ប្រភព​ដើម ( ជួរឈរ​ខាង​ឆ្វេង ) ខុសគ្នា​ពី​ព័ត៌មាន​លម្អិត​បច្ចុប្បន្ន​ដែល​មាន​នៅ​ក្នុង​មែកធាង​គ្រួសារ ។
    Edit_Second Image.png
  3. សូម​ចុច​លើ រូប​តំណាង​ខ្មៅដៃ ដែល​នៅ​ក្បែរ​ស្លាក​ពណ៌​ស្វាយ​នោះ ។
  4. ប្រអប់​មួយ​នឹង​ផុស​ឡើង​ជាមួយ​នឹង​ព័ត៌មាន​មកពី​មែកធាង​គ្រួសារ ។ សូម​ស្វែងរក​ព័ត៌មាន​លម្អិត​ដែល​អ្នក​ចង់​កែសម្រួល ហើយ​សូម​ធ្វើ​បច្ចុប្បន្នភាព​របស់​អ្នក ។
  5. សូម​ចុច​លើ រក្សា​ទុក ។
Edit_Third Image.png

ប្រសិន​បើ​ព័ត៌មាន​លម្អិត​ដែល​អ្នក​ចង់​កែសម្រួល​ពុំ​មាន​រូបតំណាង​ខ្មៅដៃ​ភ្ជាប់​មក​ទេ នោះ​អ្នក​ត្រូវ​ទៅ​ទំព័រ​បុគ្គល​របស់​បុព្វការីជន​នោះ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ។

  1. នៅ​ក្នុង​ជួរឈរ​ខាង​ស្តាំ​នៃ​តំណភ្ជាប់​ប្រភព​ដើម សូម​ចុច​ឈ្មោះ​បុគ្គល​នោះ​ដែល​មាន​ព័ត៌មាន​អំពី​មែកធាង​គ្រួសារ​ដែល​អ្នក​ចង់​កែសម្រួល ។
  2. សូម​មើល​ទៅ​ក្នុង​ផ្ទាំង​បុគ្គល​នោះ ដែល​បង្ហាញ​នៅ​ចំហៀង​ខាង​ស្តាំ​នៃ​អេក្រង់ ហើយ​ចុច​លើ មើល​បុគ្គល ។
  3. សូម​អូស​ទៅ​ផ្ទាំង​ព័ត៌មាន​លម្អិត រហូត​ដល់​អ្នក​ឃើញ​ព័ត៌មាន​លម្អិត​ដែល​អ្នក​ចង់​កែសម្រួល ហើយ​ចុច​លើ រូប​តំណាង​ខ្មៅដៃ ។
តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?