ការប្រើប្រាស់​មុខងារ​អូស​ទម្លាក់​ដើម្បី​រៀបចំ​ក្រុមគ្រួសារ

drag and drop Top Image.png

នៅក្នុង​ករណី​ភាគច្រើន ឈ្មោះ​ដែល​អ្នក​ឃើញ​មាន​រាយបញ្ជី​នៅក្នុង​ជួរឈរ​ខាងឆ្វេង​នៃ​តំណភ្ជាប់​ប្រភពដើម តំណាង​ឲ្យ​សមាជិក​ក្នុង​គ្រួសារ​តែមួយ ។ ប្រសិនបើ​ឈ្មោះ​ទាំងនេះ​រៀបចំ​មិន​បាន​ត្រឹមត្រូវ​ទេ នោះ​អ្នក​អាច​ប្រើ​មុខងារ​អូស​ទម្លាក់​ពី​កូន​កណ្តុរ​របស់​អ្នក ដើម្បី​រៀបចំ​វា​ឡើងវិញ​បាន ។ ការណ៍​នេះ​រួមមាន​ឈ្មោះ​សាច់ញាតិ​ទាំងឡាយ ដែល​អាច​បាន​ចាត់តាំង​ខុស ទៅ​ផ្នែក « ផ្សេងទៀត » នៅ​ខាងក្រោម​នៃ​ជួរឈរ​ខាងឆ្វេង ។

ប្រសិនបើ​ឈ្មោះ​មួយ​អាច​ប្ដូរ​ទីតាំង​បាន នោះ​រូបតំណាង​អូស​ទម្លាក់​នឹង​បង្ហាញ​ឡើង នៅពេល​ដែល​អ្នក​ដាក់​កូន​កណ្ដុរ​នៅលើ​ឈ្មោះ​នោះ ។

ដើម្បី​ផ្លាស់ទី ឬ « អូស » ឈ្មោះ​មួយ ៖

  1. សូម​ដាក់​កូន​កណ្ដុរ​នៅលើ​ឈ្មោះ​នោះ ហើយ​ចុច​លើ​ឈ្មោះ​នោះ ។
  2. សូម​អូស​ឈ្មោះ​នោះ​ទៅ​ទីតាំង​ដែល​សមរម្យ​នៅក្នុង​ជួរឈរ​ខាងឆ្វេង ។
  3. សូម​ឈប់​ចុច​លើ​កូន​កណ្ដុរ ដើម្បី​ទម្លាក់​ឈ្មោះ​នោះ ។

ប្រសិនបើគ្មានឈ្មោះដែលត្រូវគ្នាទេ

ប្រសិនបើ​គ្មាន​ឈ្មោះ​ដែល​ត្រូវគ្នា​ទេ ប៉ុន្តែ​អ្នក​មាន​ទំនុក​ចិត្ត​ថា ឈ្មោះ​មួយ​នៅក្នុង​ជួរឈរ​ខាងឆ្វេង​គឺជា​សមាជិក​គ្រួសារ​ម្នាក់ ៖

  1. សូម​ចុចលើ​ឈ្មោះ​នោះ ហើយ​ចុច​លើ​ប៊ូតុង​កូន​កណ្ដុរ​ឲ្យ​ជាប់ ។ សូម​អូស​ឈ្មោះ​នោះ​ទៅកាន់​កន្លែង​សមរម្យ​នៅ​ជួរឈរ​ខាងឆ្វេង​នៃ​តំណភ្ជាប់​ប្រភពដើម រួចហើយ​សូម​ឈប់​ចុច​លើ​កូន​កណ្ដុរ​ទៀត ។
  2. ដើម្បី​បន្ថែម​បុគ្គល​នោះ​ទៅ​ក្នុង​មែកធាង​គ្រួសារ សូម​ចុច​លើ បន្ថែម ។
Drag and Drop_2nd Image.png

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?