ការភ្ជាប់​ប្រភព​ដើម​ទៅ​នឹង​បុគ្គល​ម្នាក់​នៅ​ក្នុង​មែកធាង​គ្រួសារ

ប្រភព​ដើម​ប្រើ​រូបតំណាង ប្រៀបធៀប ពណ៌​ស្វាយដើម្បី​បញ្ជាក់​ថា​ជួរឈរ​ខាង​ឆ្វេង ( ប្រភព​ដើម ) មាន​ព័ត៌មាន​ដែល​ជួរឈរ​ខាង​ស្តាំ ( មែកធាង​គ្រួសារ ) មិនមាន ។

attach source Top Image.png

ប្រសិន​បើ​អ្នក​សម្រេចចិត្ត​ថា ជួរឈរ​ពិពណ៌នា​អំពី​បុគ្គល​ដដែល​នោះ អ្នក​អាច​ប្តូរ​ព័ត៌មាន​ពី​ជួរឈរ​ខាង​ឆ្វេង​ទៅ​ជួរឈរ​ខាង​ស្តាំ​បាន ដូច្នេះ​វា​បង្ហាញ​នៅ​ក្នុង​ជួរឈរ​ទាំង​ពីរ ។ នេះ​ជា​អ្វី​ដែល​យើង​ហៅ​ថា ការភ្ជាប់​ប្រភព​ដើម​ទៅ​នឹង​មែកធាង​គ្រួសារ ។ សូម​យើង​ពិនិត្យ​មើល​ដោយ​យកចិត្ត​ទុកដាក់​ថា តើ​វា​ដំណើរការ​ទៅ​ដោយ​របៀប​ណា ។

  1. ដោយ​មាន​ប្រភព​ដើម​បើក សូម​ចុច​លើ​រូបតំណាង​ប្រៀបធៀបពណ៌​ស្វាយ ។ ប្រសិនបើ​អ្នក​មិនឃើញ​រូបតំណាង​ប្រៀបធៀប​ទេ នោះ​ប្រភពដើម​នេះ​បាន​ភ្ជាប់​រួច​ហើយ ឬ​វា​មិនមាន​នូវ​ព័ត៌មាន​ថ្មី​ណា​មួយ​ឡើយ ។  
  2. បន្ទាប់​ពី​អ្នក​ចុច​លើ​ប្រៀបធៀបនោះ​ជួរឈរ​នៃ​តំណភ្ជាប់​ប្រភព​ដើម​ចំនួន​ពីរ​នឹង​ពង្រីក​ឡើង ដូច្នេះ​អ្នក​អាច​ឃើញ​ព័ត៌មាន​លម្អិត​នៅ​លើ​កំណត់ត្រា ( ជួរឈរ​ខាង​ឆ្វេង ) ហើយ​ប្រៀបធៀប​ព័ត៌មាន​នោះ ទៅនឹង​ព័ត៌មាន​លម្អិត​ដែល​មាន​ស្រាប់​នៅ​ក្នុង​មែកធាង​គ្រួសារ ( ជួរឈរ​ខាង​ស្តាំ ) ។  
  3. ព័ត៌មាន​លម្អិត​ថ្មី ឬ​ព័ត៌មាន​លម្អិត​ចាស់ៗ​ដែល​មិន​ស្គាល់ នឹង​អម​ជាមួយ​នឹង​ប៊ូតុង​បូក​ពណ៌​បៃតង ។  
  4. ដើម្បី​បន្ថែម​ព័ត៌មាន​លម្អិត​ទៅ​មែកធាង​គ្រួសារ សូម​ចុច​លើ ប៊ូតុង​បូក ពណ៌​បៃតង ។  
    Attach to Person_2nd Image.png
  5. សូម​ពិចារណា​វាយបញ្ចូល​ការពន្យល់​មួយ​ទៅ​ក្នុង​ប្រអប់​មូលហេតុ ។ សូម​ពន្យល់​ដោយ​សង្ខេប​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា កំណត់ត្រា​នេះ​គឺជា​បុគ្គល​ត្រូវគ្នា​ដែល​អាច​ទុកចិត្ត​បាន ទៅនឹង​បុគ្គល​ដែល​នៅ​ក្នុង​មែកធាង ។ ការណ៍​នេះ​នឹង​ជួយ​ឲ្យ​អ្នកប្រើប្រាស់​ផ្សេង​ទៀត​ទុកចិត្ត​ទៅ​លើ​ព័ត៌មាន​ដែល​អ្នក​បាន​វាយបញ្ចូល ។   

តើ​ស្លាក​ពណ៌​ស្វាយ​មាន​ន័យ​យ៉ាងណា

ក្នុង​ករណី​មួយ​ចំនួន ព័ត៌មាន​លម្អិត​នៅ​ក្នុង​កំណត់ត្រា​មិន​ចាំបាច់​ថ្មី​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​ខុស​គ្នា​ពី​អ្វី​ដែល​អ្នក​មើលឃើញ​នៅ​ក្នុង​ផ្ទាំង​ចំហៀង​មែកធាង​គ្រួសារ​នៃ​តំណភ្ជាប់​ប្រភព​ដើម​ប៉ុណ្ណោះ ។ ជាឧទាហរណ៍ ឈ្មោះ​មួយ​អាច​ត្រូវ​បាន​ប្រកប​ខុសៗ​ពី​គ្នា ឬ​កាលបរិច្ឆេទ​សម្រាប់​ព្រឹត្តិការណ៍​ជីវិត​សំខាន់ៗ​អាច​ខុស​គ្នា ។

នៅពេល​រឿង​នេះ​កើតឡើង អ្នក​នឹង​មិន​ឃើញ​ប៊ូតុង​បូក​ពណ៌​បៃតង​នោះ​ទេ ។ ជំនួស​មក​វិញ ព័ត៌មាន​លម្អិត​នេះ​នឹង​ត្រូវ​បាន​អម​ដោយ​ស្លាក​ពណ៌​ស្វាយ​មួយ ដែល​មាន​ពាក្យ​ខុស​គ្នា​នៅ​ក្នុង​វា និង​រូបតំណាង​ខ្មៅដៃ​តូច​មួយ​សម្រាប់​កែសម្រួល​ព័ត៌មាន​នៅ​ក្នុង​មែកធាង​គ្រួសារ។

  • ដោយសារ​វា​គ្រាន់តែ​ប្រាប់​ថា ខុសគ្នា នោះ​មិនមាន​ន័យ​ថា​វា​ត្រូវការ​ការផ្លាស់ប្តូរ​នោះ​ទេ ។  
  • ប្រសិន​បើ​អ្នក​សម្រេចចិត្ត​ថា ព័ត៌មាន​នៅ​ក្នុង​ជួរឈរ​ខាងឆ្វេង​មាន​ភាព​ត្រឹមត្រូវ ឬ​ពេញលេញ​ជាង សូម​ចុច​លើ​រូប​តំណាង​ខ្មៅដៃ និង​ធ្វើ​ការកែតម្រូវ ។  
  • ការកែតម្រូវ​របស់​អ្នក​ធ្វើ​ឲ្យ​មែកធាង​កាន់តែ​មាន​ភាពត្រឹមត្រូវ និង​កាន់តែ​អាច​ទុកចិត្ត​បាន​សម្រាប់​អ្នកប្រើប្រាស់​ផ្សេង​ទៀត ។  
Attach to Person_3rd Image.png

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?