ការមើល​រូបភាព​ប្រភព​ដើម និង​ផ្ទាំង​ចំហៀង​បុគ្គល

នៅពេល​ដែល​អ្នក​មាន​សំណួរ​អំពី​ព័ត៌មាន​លម្អិត​ដែល​អ្នក​មើលឃើញ​នៅក្នុង​តំណភ្ជាប់​ប្រភព​ដើម សូម​ព្យាយាម​មើល​រូបភាព​ប្រភព​ដើម​ក៏បាន ឬ​មើល​ផ្ទាំង​ចំហៀង​បុគ្គល​ក៏បាន​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម ។

new view source Top Image.png

ការមើលរូបភាពប្រភពដើម

រូបភាព​ប្រភព​ដើម​គឺជា​រូបភាព​ឌីជីថល​នៃ​ប្រភព​ដើម​នោះ ។ នៅក្នុង​ករណី​ជាច្រើន វា​មាន​ព័ត៌មាន​ច្រើន​ជាង​អ្វី​ដែល​អ្នក​មើលឃើញ​នៅក្នុង​តំណភ្ជាប់​ប្រភព​ដើម ហើយ​ថែមទាំង​អាច​បង្ហាញ​កំហុស​នៅក្នុង​ការវាយ​អក្សរ​ទៀត​ផង ។

ដើម្បី​មើល​រូបភាព​ប្រភព​ដើម សូម​មើល​នៅ​ជ្រុង​ខាងឆ្វេង​ខាងលើ​នៃ​តំណភ្ជាប់​ប្រភព​ដើម ហើយ​ចុច​លើ មើល​រូបភាព ។

new View Panel_2nd Image.png

តើការមើលកំណត់ត្រា និងការមើលរូបភាពខុសគ្នាដូចម្តេច ?

នៅពេល​អ្នក​ចុច​លើ មើល​កំណត់ត្រា អ្នក​នឹង​មើលឃើញ​សេចក្តី​សង្ខេប​ដែល​បាន​រៀបចំ​មួយ​អំពី​ព័ត៌មាន​លម្អិត​ទាំងអស់ ដែល​ត្រូវបាន​ចម្លង​ចេញពី​ប្រភព​ដើម​នេះ ។

នៅពេល​អ្នក​ចុច​លើ មើល​រូបភាព អ្នក​នឹង​មើលឃើញ​រូបភាព​ឌីជីថល​នៃ​ប្រភព​ដើម​ពិត​នេះ ដែល​ត្រូវបាន​គេ​វាយ​ជា​អក្សរ—ឬ​និយាយ​ម្យ៉ាង​ទៀត អ្នក​មើលឃើញ​រូបថត​នៃ​សំបុត្រ​កំណើត ទំព័រ​ជំរឿន សំបុត្រ​មរណភាព ឬ​ឯកសារ​ប្រវត្តិ​សាស្ត្រ​ផ្សេងទៀត ។

ការមើលផ្ទាំងចំហៀងបុគ្គល

ផ្ទាំង​ចំហៀង​បុគ្គល​នឹង​បង្ហាញ​ឡើង នៅពេល​ណា​ដែល​អ្នក​ចុច​លើ​ឈ្មោះ​មួយ​នៅក្នុង​ជួរឈរ​ខាងស្ដាំ​នៃ​តំណភ្ជាប់​ប្រភព​ដើម ។ ផ្ទាំង​នេះ​ផ្តល់ឲ្យ​អ្នក​នូវ​ព័ត៌មាន​ជាច្រើន ដែល​មាន​នៅក្នុង​ទំព័រ​បុគ្គល​របស់​បុព្វការីជន​នៅក្នុង​មែកធាង​គ្រួសារ ។

  • ដើម្បី​មើល​ផ្ទាំង​ចំហៀង​នេះ សូម​ស្វែងរក​ឈ្មោះ​មួយ​នៅក្នុង​ជួរឈរ​ខាងស្ដាំ​នៃ​តំណភ្ជាប់​ប្រភព​ដើម ហើយ​ចុច​លើ​វា ។
  • ឬ​ចុច​លើ មើល _______ ( ឈ្មោះ​របស់​បុគ្គល​នេះ ) ដែល​ស្ថិត​នៅ​ខាងលើ​នៃ​តំណភ្ជាប់​ប្រភព​ដើម ។
new View Panel_3rd Image.png

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?