ការយល់ដឹង​អំពី​ប្លង់​អេក្រង់​តំណភ្ជាប់​ប្រភពដើម

តំណភ្ជាប់​ប្រភពដើម មាន​ជួរឈរ​ខាងឆ្វេង និង​ជួរឈរ​ខាងស្តាំ ។

  • ជួរឈរ​ខាងឆ្វេង​បង្ហាញ​អ្នក​ពី​ព័ត៌មាន​លម្អិត​មកពី​កំណត់ត្រា​ប្រវត្តិសាស្ត្រ ។
  • ជួរឈរ​ខាងស្តាំ​បង្ហាញ​អ្នក​ពី​ព័ត៌មាន​លម្អិត​មកពី​ទំព័រ​បុគ្គល​របស់​បុព្វការីជន​នោះ​នៅក្នុង​មែកធាង​គ្រួសារ ។ ប្រសិនបើ​បុព្វការីជន​នេះ​មិន​ទាន់​មាន​នៅក្នុង​មែកធាង​គ្រួសារ​នៅឡើយ​ទេ នោះ​អ្នក​នឹង​ឃើញ​ជម្រើស​មួយ​ដើម្បី​បន្ថែម​បុព្វការីជន​នេះ ។
sl layout Top Image.png

នៅក្នុង​ករណី​ភាគច្រើន អ្នក​ប្រើ​តំណភ្ជាប់​ប្រភពដើម ដើម្បី​បន្ថែម​កំណត់ត្រា​នេះ​ទៅកាន់​ទំព័រ​បុគ្គល​របស់​បុព្វការីជន​ដែល​មាន​ស្រាប់ ។ កំណត់ត្រា​ដែល​បាន​បន្ថែម​គឺជា​ភស្តុតាង ដែល​បញ្ជាក់​ថា ព័ត៌មាន​លម្អិត​របស់​បុព្វការីជន​នៅក្នុង​មែកធាង​គ្រួសារ​គឺ​ត្រឹមត្រូវ ។

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?