តើ​អ្វី​ជា​គោលបំណង​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ និង​មែកធាង​គ្រួសារ ?

គោលបំណង​ទាំងមូល​នៃ​មែកធាង​គ្រួសារ​គឺ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែង​រក​គ្រួសារ​របស់​អ្នក ហើយ​ជា​លទ្ធផល​រកឃើញ​រឿង​ខ្លះៗ​អំពី​ខ្លួន​អ្នក​វិញ ។

  • មែកធាង​គ្រួសារ​គឺ​ខុស​ពី​វិបសាយ​ពង្សាវលី​ដែល​ស្រដៀង​គ្នា​ផ្សេង​ទៀត ដោយ​សារ​វា​មាន​មែកធាង​តែ​មួយ​ជា​សាធារណៈ ដែល​បាន​ភ្ជាប់​រួម​គ្នា​ជា​ក្រុម​គ្រួសារ ជា​ជាង​វិបសាយ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង្កើត និង​គ្រប់គ្រង​តែ​មែកធាង​ឯកជន​របស់​ពួកគេ​ផ្ទាល់ ។ ភាព​ខុស​គ្នា​នេះ​មានន័យ​ថា មនុស្ស​គ្រប់​រូប​ធ្វើ​ការ​រួម​គ្នា​លើ​ទិន្នន័យ​តែមួយ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មាន​សក្ដានុពល​ភ្ជាប់គ្នា​ទៅនឹង​សមាជិក​គ្រប់រូប​នៃ​គ្រួសារ​មនុស្ស​ជាតិ ។
  • មែកធាង​គ្រួសារ​ប្រៀបធៀប​កំណត់ត្រា និង​ប្រភព​ដើម​ដើម្បី​ជួយ​អ្នក​ឲ្យ​ដោះស្រាយ​កំហុស ឬ​ភាព​ស្ទួនគ្នា​នៅ​ក្នុង​កំណត់ត្រា ។ វា​ក៏​ផ្ដល់​ឧបករណ៍​ផ្ញើសារ និង​សហប្រតិបត្តិការ រួម​ទាំង​ផ្នែក​គាំទ្រ​តាម​ទូរសព្ទ​មកពី​អ្នក​ជំនាញ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ដើម្បី​ជួយ​អ្នក​ឲ្យ​ដោះស្រាយ​កំហុស​នានា ។
  • មែកធាង​គ្រួសារ​ទាញ​ទិន្នន័យ​ពី​មូលដ្ឋាន​ទិន្នន័យ​ដ៏​ធំ​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ ដើម្បី​ផ្ដល់​តម្រុយ​អំពី​កំណត់ត្រា ។ ការណ៍​នេះ​ធ្វើ​ឲ្យ​វា​មាន​ភាព​ងាយ​ស្រួល​ដើម្បី​ភ្ជាប់​អ្នក និង​បុព្វការីជន​របស់​អ្នក​ទៅ​នឹង​ជំនាន់​មុនៗ ។
  • ផ្នែក​​អនុស្សាវរីយ៍​អាច​ជួយ​ឲ្យ​ទំនាក់ទំនង​ទៅ​បុព្វការីជន​កាន់​តែ​ស៊ីជម្រៅ​ថែមទៀត ។ វា​ផ្ដល់​ជាកន្លែង​មួយ​ដែល​អ្នក​អាច​បម្រុង​ទុក ហើយ​ចែកចាយ​រូបថត និង​ប្រវត្តិ​នានា ។
  • យើង​ចង់​ឲ្យ​មនុស្ស​អាច​ចូលទៅ​ប្រើ​មែកធាង​គ្រួសារ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ អ្នក​អាច​មើល​វា​តាមរយៈ​មធ្យោបាយ​ខុសៗ​គ្នា រួម​ទាំង​នៅ​លើ​ឧបករណ៍​ចល័ត ជាមួយ​នឹង​កម្មវិធី​មែកធាង​គ្រួសារ និង​កម្មវិធី​អនុស្សាវរីយ៍ ឬ​នៅ​ក្នុង​តំបន់​ដែល​មាន​អ៊ីនធឺណិត​ខ្សោយ ជាមួយ​នឹង​វិបសាយ​មែកធាង​គ្រួសារ​មិន​ពេញលេញ ។

យើង​សង្ឃឹម​ថា តាមរយៈ​មែកធាង​គ្រួសារ យើង​អាច​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​មែកធាង​គ្រួសារ​ពង្សាវលី​ជា​សាធារណៈ​មួយ ដែល​មាន​ប្រភព​ដើម​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក​នេះ ហើយ​អនុញ្ញាត​ឲ្យ​សមាជិក​គ្រួសារ​ភ្ជាប់​គ្នា ទាំង​ពី​អតីតកាល ក៏ដូចជា​បច្ចប្បន្ន​កាល​ផង​ដែរ ។
ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ សូម​ចូល​ទៅ​កាន់​គេហទំព័រ FamilySearch.org/about ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ផ្ញើ​សារ​ទៅ​នរណា​ម្នាក់​ដែល​បាន​រួមចំណែក​ដល់​កម្មវិធី​មែកធាង​គ្រួសារ ឬ​កម្រង​អនុស្សាវរីយ៍​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ប្រើ​កម្រង​អនុស្សាវរីយ៍​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​ដើម្បី​រក្សា​ទុក​ដំណើរ​រឿង​នៃ​ជីវិត​របស់​បុព្វការីជន​ខ្ញុំ​បាន​ដោយ​របៀបណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?