តើ​ខ្ញុំ​ចូលរួម​ក្នុង​ចង្កោម​គ្រួសារ​យ៉ាង​ដូចម្ដេច ?

អ្នកប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​គ្រប់រូប​អាច​ចូលរួម​ក្នុង​ចង្កោម​គ្រួសារ​មួយ​បាន ។ ដើម្បី​ចូលរួម​ក្នុង​ចង្កោម​គ្រួសារ​មួយ អ្នក​ត្រូវតែ​ទទួលបាន​ការអញ្ជើញ​មកពី​អ្នកគ្រប់គ្រង​ក្រុម ។

ការអញ្ជើញ​នេះ​អាច​មក​តាម​វិធី​ផ្សេងៗគ្នា ដូចជា​តាម​អ៊ីម៉ែល​ជាដើម ។ អ្នក​ក៏អាច​ទទួល​បាន​ការអញ្ជើញ​តាមរយៈ​សារ​ជាអក្សរ ឬ​ប្រព័ន្ធ​ផ្ញើសារ​ផ្សេងទៀត​ដែល​ទាំង​អ្នក និង​អ្នកគ្រប់គ្រង​ក្រុម​ប្រើប្រាស់ ។

ជំហានទាំងឡាយ

  1. ស្វែងរក ហើយ​បើក​ការអញ្ជើញ ។ ប្រសិនបើ​ទទួល​បាន​តាម​អ៊ីម៉ែល ត្រូវប្រាកដថា​បាន​ពិនិត្យ​មើល​ថត​សារ​ឥតបានការ​របស់អ្នក ។
  2. សូម​ចុចលើ​ការអញ្ជើញ​នោះ ។
  3. សូម​ចូល​ទៅ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ ( អ្នក​អាច​ជា​សមាជិក​ម្នាក់​នៅក្នុង​ក្រុម​មួយ​នៅក្នុង​ពេល​មួយ ។ ប្រសិនបើ​អ្នក​ជាសមាជិក​របស់​ក្រុម​មួយ​ហើយ នោះ​សារ​នឹង​សួរ​ថា​តើ​អ្នក​ចង់​ចាកចេញ​ពី​ក្រុម​បច្ចុប្បន្ន ហើយ​ចូលរួម​ក្រុម​ថ្មី​នេះ​ឬ​ទេ ) ។
  4. សូម​ចុច​លើ ប្រអប់​សញ្ញា​កែង​ដើម្បី​យល់ព្រម​ទៅតាម​លក្ខខណ្ឌ​ទាំងឡាយ ។
  5. សូម​ចុចលើ បាទ ឬ​ចាស ចូលរួម ។

ការអញ្ជើញ​របស់អ្នក​ឲ្យ​ចូលរួម​គឺ​ស្ថិតក្នុង​ស្ថានភាព​មិនទាន់​សម្រេច ។ អ្នកគ្រប់គ្រង​ក្រុម​ត្រូវការ​បញ្ចប់វា​ដោយ​យល់ព្រម​ទៅលើ​សំណើ​របស់អ្នក ។

អត្ថបទដែលទាក់ទង

តើ​ចង្កោម​គ្រួសារ​គឺជា​អ្វី ?
តើ​ខ្ញុំ​ផ្ញើសារ​ទៅកាន់​សមាជិក​ក្នុង​ចង្កោម​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ចាកចេញពី​ចង្កោម​គ្រួសារ​យ៉ាង​ដូចម្ដេច ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?