តើ​ចង្កោម​គ្រួសារ​គឺជា​អ្វី ?

ចង្កោម​គ្រួសារ​ក្នុង​កម្មវិធី ស្រាវជ្រាវ​ក្រុមគ្រួសារ អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ប្រើ​សហការ និង​ទំនាក់​ទំនង​គ្នា​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​ការ​ផ្ញើ​សារ​របស់​កម្មវិធី ស្រាវជ្រាវ​ក្រុមគ្រួសារ ។ សមាជិក​ក្នុង​ក្រុម​អាច​ផ្ញើសារ​ទៅកាន់​សមាជិក​ក្នុង​ក្រុម​ទាំងអស់​បាន ។

តើក្រុមមានចំនួនកំណត់ដែរឬទេ ?

ក្រុម​មួយ​អាច​មាន​អ្នកប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​រហូតដល់​ទៅ ១០០ នាក់ ។

តើខ្ញុំអាចចូលរួមក្នុងចង្កោមគ្រួសារបានប៉ុន្មានក្រុម ?

អ្នកប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​នីមួយៗ​អាច​ចូលរួម​បាន​រហូតដល់ ១០ ចង្កោម​គ្រួសារ ។

តើសមាជិកក្នុងក្រុមអាចចែកចាយពត៌មានអ្នកនៅរស់នៅលើមែកធាងគ្រួសារដែរឬទេ ?

អត់​ទេ ។ ពត៌មាន​អ្នកនៅរស់​អាច​មើលឃើញ​សម្រាប់​តែ​អ្នក​ប្រើប្រាស់​ដែល​បាន​បង្កើត​វា​ប៉ុណ្ណោះ ។

តើសមាជិកក្រុមអាចមើលឃើញ ឬចែកចាយកម្រងអនុស្សាវរីយ៍ឯកជនបានដែរទេ ?

អត់​ទេ ។ កម្រង​អនុស្សាវរីយ៍​អាច​មើល​ឃើញ​សម្រាប់តែ​អ្នក​ប្រើប្រាស់​ដែល​បាន​បង្កើត​វា​ប៉ុណ្ណោះ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បង្កើត​ចង្កោម​គ្រួសារ​មួយ​ដោយ​របៀបណា ?
តើ​ខ្ញុំ​អញ្ជើញ​មនុស្ស​ឲ្យ​ចូលរួម​ក្នុង​ចង្កោម​គ្រួសារ​ដោយ​របៀបណា ?
តើ​ខ្ញុំ​ចូលរួម​ក្នុង​ចង្កោម​គ្រួសារ​យ៉ាង​ដូចម្ដេច ?
តើ​ខ្ញុំ​កែសម្រួល​ឈ្មោះ​ក្រុម រូបថត ការពិពណ៌នា​និង​ច្បាប់​ក្នុង​ក្រុម​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ឲ្យ​សិទ្ធិ​គ្រប់គ្រង​នៅក្នុង​ចង្កោម​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ផ្ញើសារ​ទៅកាន់​ចង្កោម​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?