តើ​ខ្ញុំ​ដាក់​ស្លាក​កម្រង​អនុស្សាវរីយ​ជីដូន​ជីតា​ឬ​សាច់ញាតិ​របស់ខ្ញុំ​នៅក្នុង​មែកធាង​គ្រួសារ​យ៉ាង​ដូចម្តេច ?

សូម​ដាក់​ស្លាក​នៅលើ​រូបថត និង​ឯកសារ ដើម្បី​កំណត់​អត្តសញ្ញាណ​មនុស្ស​ដែល​មាន​នៅក្នុង​នោះ ។ ស្លាក​ក៏អាច​ធានាថា រូបថត​ដំណើររឿង ឬ​ឯកសារ​​បង្ហាញឡើង​ជាមួយ​កំណត់ត្រា​របស់​មនុស្ស​នៅក្នុង​មែងធាង​គ្រួសារ​ផងដែរ ។

អ្នក​អាច​ដាក់​ស្លាក​កម្រង​អនុស្សាវរីយ​រហូត​ដល់ទៅ​១០០០​ទៅនឹង​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ ។ មិនមាន​ដែនកំណត់​សម្រាប់​ចំនួន​ស្លាក​សម្រាប់​រូបថត ឬ​ឯកសារ​ដែលបាន​ផ្តល់ឲ្យ​នោះទេ ។ ប៉ុន្តែ​នៅពេល​អ្នក​បន្ថែម​ស្លាក​មួយ​ទៅលើ​រូបថត​មួយ អ្នក​ត្រូវ​ចាប់ផ្តើម​ស្លាក​នីមួយៗ​នៅកន្លែង​ផ្សេងគ្នា​នៅក្នុង​រូបថត​នោះ ។ ប្រព័ន្ធ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដាក់​ស្លាកថ្មី​នៅពីលើ​ស្លាក​ដែលមាន​ស្រាប់​ហើយ​នោះទេ ។ ប្រសិនបើ​រូបថត​មាន​ស្លាក​ពេញ​អេក្រង់ នោះ​អ្នកត្រូវ​បង្រួម​វា​ដើម្បី​ដាក់​ស្លាក​បន្ថែម​ទៀត​បាន ។

អ្នក​អាច​បន្ថែម​ស្លាក​មួយ​ទៅ​អនុស្សាវរីយ៍​មួយ​ដោយ​មិន​ចាំបាច់​គិតថា​អ្នកណា​ជាអ្នក​ដាក់​បញ្ចូល​នោះទេ ។

ជំហាន ( វេបសាយ )

នៅលើ​វេបសាយ ស្លាក​ទាំងអស់​គឺ​មានរាង​ចតុកោណកែង​ដែលមាន​ឈ្មោះ​នៅក្រោម​ពួកវា ។

  1. ចូល​ទៅ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ហើយ​សូម​ចុចលើ កម្រង​អនុស្សាវរីយ៍ ។
  2. នៅក្នុង​ម៉ឺនុយ​ទម្លាក់​ចុះ សូម​ចុចលើ​វិចិត្រសាល ។
  3. ដើម្បី​មើលឃើញ​រូបថត​របស់អ្នក សូម​ចុចលើ រូបតំណាង​ម៉ាស៊ីនថត ។ ដើម្បី​មើលឃើញ​ឯកសារ​ទាំងឡាយ​របស់​អ្នក សូម​ចុចលើ រូបតំណាង​ឯកសារ ។
  4. ( ជាជម្រើស )​ដើម្បី​មើលឃើញ​តែ​រូបថត ឬ​ឯកសារ​ដែល​មិនបាន​ដាក់ស្លាក សូម​ចុចលើ​សញ្ញា​ព្រួញ​ចុះក្រោម​នៅជាប់នឹង​រៀបចំ​ហើយ​សូម​ចុចលើ​មិនបាន​ដាក់​ស្លាក ។
  5. សូម​ចុច​លើ​រូបថត ឬ​ឯកសារ​ដែល​អ្នក​ចង់​ដាក់ស្លាក ។
  6. នៅលើ​រូបភាព សូម​ចុចលើ​កន្លែង​ដែល​ស្លាក​គួរតែ​ស្ថិតនៅ ។
    • សម្រាប់​ឯកសារ​ pdf សូម​ទៅកាន់​របា​ស្វែងរក​« អ្នកណា​នៅក្នុង​អនុស្សាវរីយ៍​នេះ ? » ហើយ​វាយ​បញ្ចូល​ឈ្មោះ​របស់​បុព្វការីជន ។ អ្នក​មិន​អាច​ដាក់​ស្លាក​នៅ​កន្លែង​ជាក់លាក់​មួយ​នៅក្នុង​ឯកសារ pdf បានទេ ។
  7. ( ជម្រើស )​ដើម្បី​ធ្វើ​ស្លាក​ធំជាង ឬ​តូចជាង សូម​ចុចលើ​ស្លាក ហើយ​អូស​វា​ទៅ​តាម​ទំហំ​ដែល​ត្រឹមត្រូវ ។
  8. ( ជម្រើស )​ដើម្បី​កំណត់​ទីតាំង​ស្លាក​ឡើងវិញ ចុច​ក្នុង​ស្លាក ហើយ​អូស​វា​ទៅ​ទីតាំង​ដែល​ចង់​បាន ។
  9. នៅក្នុង​ប្រអប់សារ សូម​បញ្ចូល​ឈ្មោះ​របស់​បុគ្គល​នោះ ។ នៅពេល​អ្នក​ដាក់​បញ្ចូល​ឈ្មោះនៃ​បុព្វការីជន និង​សាច់ញតិ​របស់​អ្នក​នៅលើ​មែកធាង​គ្រួសារ​នឹង​បង្ហាញ​ឡើង ។
    • ប្រសិនបើ​ឈ្មោះ​ដែល​ត្រឹមត្រូវ​បង្ហាញឡើង សូម​ចុច​លើ​វា ។ អនុស្សាវរីយនៅពេលនេះ​បាន​ភ្ជាប់​ទៅនឹង​ឈ្មោះ​នោះ​នៅក្នុង​មែងធាង​គ្រួសារ ។
    • ប្រសិនបើ​ឈ្មោះ​ដែល​ត្រឹមត្រូវ​មិន​បង្ហាញឡើង​ទេ សូម​វាយ​បញ្ចូល​ឈ្មោះ​ឲ្យចប់ ហើយ​សូម​ចុចលើ​បន្ថែម​ថ្មី ។ អនុស្សាវរីយ៍​នេះ​មិនទាន់​បាន​ភ្ជាប់​ទៅនឹង​មែកធាង​នៅឡើយ​ទេ ។ ប្រសិនបើ​បុគ្គល​នោះ​មាន​នៅក្នុង​កម្មវិធី​មែកធាង​គ្រួសារ សូម​ចុចលើ​ភ្ជាប់​ទៅនឹង​មែកធាង​គ្រួសារ ហើយ​ស្វែងរក​បុគ្គល​នេះ​ដោយ​ប្រើ​ឈ្មោះ ឬ​អត្តលេខ​របស់​គាត់ ។
  10. ធ្វើ​ដូចគ្នា​នេះ​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​នៅក្នុង​រូបថត ឬ​ឯកសារ ។

ជំហាន ( កម្មវិធីទូរសព្ទមែងធាងគ្រួសារ )

នៅក្នុង​កម្មវិធី​ទូរសព្ទ ស្លាក​ទាំងអស់​គឺ​ជារង្វង់​ដែលមាន​ឈ្មោះ​នៅក្រោម​ពួកវា ។

ដើម្បី​ដាក់ស្លាក​រូបថត ឬ​ឯកសារ​មួយ​ដោយ​ប្រើ​កម្មវិធី​ទូរសព្ទ​មែងធាង​គ្រួសារ លុះត្រាតែ​រូបថត ឬ​ឯកសារ​នោះ​ត្រូវតែ​បាន​ដាក់​ស្លាក​ទៅនឹង​នរណា​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​រួចហើយ ។ អ្នក​អាច​ប្រើ​កម្មវិធី​នេះ​ដើម្បី​បន្ថែម​ស្លាក​ទៅ​នឹង​រូបថត ឬ​ឯកសារ​នោះ ។
 

  1. នៅក្នុង​កម្មវិធី​ទូរសព្ទ​មែក​ធាង​គ្រួសារ សូម​បង្ហាញ​ទំព័រ​របស់​បុគ្គល ដែល​បាន​ដាក់ស្លាក​រួចហើយ​នៅក្នុង​អនុស្សាវរីយ៍ ។
  2. សូម​ចុចលើ​កម្រង​អនុស្សាវរីយ ។
  3. សូម​ចុចលើ​រូបភាព​​ដែល​អ្នក​ត្រូវ​ដាក់​ស្លាក ។
  4. សូម​ចុច​នៅ​ក្នុង​រូបភាព ។
  5. សូម​ចុចលើ​រូបតំណាង​ដែល​មានរាង​ដូចជា​មនុស្ស​ដែល​មាន​សញ្ញា​+ ឬ​លេខ ។ ស្លាក​បច្ចុប្បន្ន​ទាំងអស់​បង្ហាញ​ឡើងមក ។
  6. សូម​ចុចលើ​កន្លែង​ដែល​ស្លាក​គួរតែ​ស្ថិតនៅ ។ សម្រាប់​ឯកសារ​ជាpdf សូម​វាយ​បញ្ចូល​ឈ្មោះ ឬ​លេខសម្គាល់​របស់​បុព្វការីជន—អ្នក​មិនអាច​ដាក់​វា​ក្នុងកន្លែង​ជាក់លាក់​មួយ​នៅក្នុង​ឯកសារ​បានទេ ។
  7. ( ជម្រើស )​ដើម្បី​ធ្វើ​ស្លាក​ធំជាង ឬ​តូចជាង សូម​ចុចលើ​រង្វង់​ពណ៌បៃតង ហើយ​អូស​វា​ទៅ​តាម​ទំហំ​ដែល​ត្រឹមត្រូវ ។
  8. ( ជម្រើស )​ដើម្បី​កំណត់​ទីតាំង​ស្លាក​ឡើងវិញ ចុច​ក្នុង​រង្វង់ ហើយ​អូស​វា​ទៅ​ទីតាំង​ដែល​ចង់​បាន ។
  9. សូម​ចុចលើ បន្ថែម​ឈ្មោះ ។ បញ្ជី​ឈ្មោះ​មនុស្ស​នៅក្នុង​កម្មវិធី​ទូរសព្ទ​មែកធាង​គ្រួសារ​របស់អ្នក​នឹង​បង្ហាញឡើង ។
    • ប្រសិនបើ​បុគ្គល​នោះ​មាន​នៅក្នុង​បញ្ជីរ​នេះ សូម​ចុចលើ​ឈ្មោះ​នោះ ។ ការភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​នេះ​ភ្ជាប់​អនុស្សាវរីយ៍​នេះ​ទៅនឹង​បុគ្គល​នៅក្នុង​មែងធាង​គ្រួសារ ។
    • ប្រសិនបើ​បុគ្គល​នោះ​មិនមាន​នៅក្នុង​បញ្ជីរ​នេះ​ទេ សូម​វាយ​បញ្ចូល ហើយ​ចុច​លើ បន្ថែម​ថ្មី ។ អនុស្សាវរីយ៍​នេះ​មិនទាន់​បាន​ភ្ជាប់​ទៅនឹង​មែកធាង​នៅឡើយ​ទេ ។
  10. សូម​ចុចលើ​រួចរាល់ ។

ជំហាន ( កម្មវិធីអនុស្សាវរីយ៍នៅលើទូរសព្ទដៃ )

ជាមួយ​កម្មវិធី​អនុស្សាវរីយ៍​នៅលើ​ទូរសព្ទដៃ អ្នក​អាច​ដាក់ស្លាក​លើ​រូបថត និង​ឯកសារ​ទាំងឡាយ​ដែល​អ្នក​បាន​ដាក់​បញ្ចូល​ទៅកាន់ FamilySearch.org ។

  1. កម្មវិធី​អនុស្សាវរីយ៍​នៅលើ​ទូរសព្ទដៃ សូម​ចុច​លើ​រូបថត ឬ​ឯកសារ​ដែល​អ្នក​ចង់​ដាក់​ស្លាក ។
  2. សូម​ចុច​នៅ​ក្នុង​រូបភាព ។
  3. សូម​ចុចលើ​រូបតំណាង​ដែល​មានរាង​ដូចជា​មនុស្ស​ដែល​មាន​សញ្ញា​+ ឬ​លេខ ។ ស្លាក​បច្ចុប្បន្ន​ទាំងអស់​បង្ហាញ​ឡើងមក ។
  4. សូម​ចុចលើ​កន្លែង​ដែល​ស្លាក​គួរតែ​ស្ថិតនៅ ។ អ្នក​មិន​អាច​ដាក់​ស្លាក​នៅ​កន្លែង​ជាក់លាក់​នៅក្នុង​ឯកសារ pdf បានទេ សូម​បញ្ចូល​ឈ្មោះ ឬ​លេខសម្គាល់ ដើម្បី​ដាក់​ស្លាក​បុគ្គល​នោះ ។
  5. ( ជម្រើស )​ដើម្បី​ធ្វើ​ស្លាក​ធំជាង ឬ​តូចជាង សូម​ចុចលើ​រង្វង់​ពណ៌បៃតង ហើយ​អូស​វា​ទៅ​តាម​ទំហំ​ដែល​ត្រឹមត្រូវ ។
  6. ( ជម្រើស )​ដើម្បី​កំណត់​ទីតាំង​ស្លាក​ឡើងវិញ សូម​ចុច​នៅក្នុង​ស្លាក​នោះ ហើយ​អូស​វា​ទៅ​ទីតាំង​ដែល​ចង់​បាន ។
  7. សូម​ចុចលើ បន្ថែម​ឈ្មោះ ។ បញ្ជី​ឈ្មោះ​មនុស្ស​មកពី​ខ្សែ​ស្រឡាយ​គ្រួសារ​របស់​អ្នក​បង្ហាញ​ឡើងមក ។
    • ប្រសិនបើ​បុគ្គល​នោះ​មាន​នៅក្នុង​បញ្ជីរ​នេះ សូម​ចុចលើ​ឈ្មោះ​នោះ ។ ការភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​នេះ​ភ្ជាប់​អនុស្សាវរីយ៍​នេះ​ទៅនឹង​បុគ្គល​នៅក្នុង​មែងធាង​គ្រួសារ ។
    • ប្រសិនបើ​បុគ្គល​នោះ​មិនមាន​នៅក្នុង​បញ្ជីរ​នេះ​ទេ សូម​វាយ​បញ្ចូល ហើយ​ចុច​លើ បន្ថែម​ថ្មី ។ អនុស្សាវរីយ៍​នេះ​មិនទាន់​បាន​ភ្ជាប់​ទៅនឹង​មែកធាង​នៅឡើយ​ទេ ។
  8. សូម​ចុចលើ​រួចរាល់ ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

កម្មវិធី​មែកធាង​គ្រួសារ​មិន​ពេញលេញ មិន​អនុញ្ញាត​ឲ្យ​អ្នក​ដាក់​បញ្ចូល កែសម្រួល ឬ​ដាក់​ស្លាក​កម្រង​អនុស្សាវរីយ៍​បានទេ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​អាច​ដាក់​ស្លាក​មនុស្ស​នៅក្នុង​ដំណើររឿង និង​ឯកសារ ជាសំឡេង​យ៉ាង​ដូចម្តេច ?
តើ​នរណា​អាច​មើល​អ្វីៗ​ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្រង​អនុស្សាវរីយ​សម្រាប់​មនុស្ស​នៅរស់​បាន ?
នៅក្នុង​កម្រង​អនុស្សាវរីយ តើ​ខ្ញុំ​បង្កើត​ស្លាក​មនុស្ស​សម្រាប់​មនុស្ស​ដែល​មាន​ឈ្មោះដូចគ្នា​ដោយ​របៀបណា ?
តើ​ខ្ញុំ​អាច​បន្ថែម​កម្រង​អនុស្សាវរីយ​អំពី​សាច់ញាតិ​នៅរស់​របស់​ខ្ញុំ​ទៅក្នុង​មែកធាង​គ្រួសារ​បាន​ដែរ​ឬ​ទេ ?
តើ​កម្រង​អនុស្សាវរីយ​ឯកជន​បង្ហាញ​នៅក្នុង​ប្រវត្តិ​នៃ​ការ​ផ្លាស់ប្ដូរ​នៅក្នុង​មែកធាង​គ្រួសារ​ដែរទេ ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?