តើ​ខ្ញុំ​ដាក់​ស្លាក​មនុស្ស​នៅក្នុង​ដំណើររឿង និង​ឯកសារ ជាសំឡេង​យ៉ាងដូចម្តេច ?

ការដាក់​ស្លាក​កំណត់​អត្តសញ្ញាណ​មនុស្ស​ដែលត្រូវ​បាន​លើកឡើង​នៅក្នុង​ដំណើររឿង និង​ឯកសារជា​សំឡេង​ទាំងឡាយ​របស់អ្នក ។ ស្លាក​ក៏អាច​ធានាថា​ដំណើររឿង ឬ​ឯកសារ​ជាសំឡេង​បង្ហាញឡើង​នៅក្នុង​កម្រង អនុស្សាវរីយ នៅលើ​ទំព័រ​បុគ្គល​របស់​បុគ្គល​រូបនោះ​នៅក្នុង​មែងធាង​គ្រួសារ​ផងដែរ ។

បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​អាច​ត្រូវ​បាន​គេ​ដាក់ស្លាក​ដល់ទៅ​១០០០​កម្រង​អនុស្សាវរីយ ។ វា​មិនមាន​ដែន​កំណត់​ចំពោះ​ចំនួន​នៃ​មនុស្ស​ដែលអាច​ដាក់ស្លាក​នៅក្នុង​អនុស្សាវរីយ ណាមួយ​ដែលបាន​ផ្តល់ឲ្យ​នោះទេ ។ 
 
កំណត់ចំណាំ ៖ ​ឈ្មោះ​អ្នកប្រើ​ណាម្នាក់​ដែល​អាច​បន្ថែម​ស្លាកមួយ​ទៅក្នុង​អនុស្សាវរីយ​ដោយមិន​ចាំបាច់​គិតថា​អ្នកណា​ជាអ្នក​បាន​ដាក់​បញ្ចូល​អនុស្សាវរីយ៍​នោះទេ ។

ជំហាន ( គេហទំព័រ )

  1. សូម​ចូល​ទៅក្នុង កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  2. នៅ​ផ្នែកខាង​លើ​នៃ​ទំព័រ សូម​ចុចលើ កម្រង​អនុស្សាវរីយ៍​បន្ទាប់មក​សូម​ចុចលើ វិចិត្រសាល ។
  3. សូម​ចុចលើ​រូបតំណាង​សៀវភៅ​ដើម្បី​មើលឃើញ​តែ​ដំណើររឿង​របស់អ្នក​ប៉ុណ្ណោះ ឬ​រូបតំណាង​មេក្រូ​ដើម្បី​មើលឃើញ​តែ​ឯកសារ​ជា​សំឡេង​របស់អ្នក​ប៉ុណ្ណោះ ។
    • ( ជាជម្រើស )​ដើម្បី​មើលឃើញ​តែ​ដំណើររឿង ឬ​ឯកសារ​ជាសម្លេង​ទាំងឡាយ​ដែល​មិនបាន​ដាក់ស្លាក សូម​ចុចលើ​សញ្ញា​ព្រួញ​ចុះក្រោម​នៅជាប់នឹង​រៀបចំ​ហើយ​បន្ទាប់មក​សូម​ចុចលើ​មិនបាន​ដាក់​ស្លាក ។
  4. សូមចុច​លើ​ដំណើររឿង ឬ​ឯកសារ​ជាសំឡេង​ដែល​អ្នក​ចង់​ដាក់ស្លាក ។
  5. នៅ​ខាងស្តាំ​នៃ​ដំណើររឿង ឬ​ឯកសារ​ជាសំឡេង សូម​ចុចលើ​ប្រអប់ថា​« តើ​មាន​នរណា​នៅក្នុង​អនុស្សាវរីយ៍​នេះ ? » ។
  6. នៅក្នុង​ប្រអប់សារ សូម​បញ្ចូល​ឈ្មោះ​របស់​បុគ្គល​នោះ ។ នៅពេល​អ្នក​ដាក់​បញ្ចូល​ឈ្មោះ នោះ​ឈ្មោះ​នៃ​បុព្វការីជន និង​សាច់ញតិ​របស់​អ្នក​នៅលើ​មែកធាង​គ្រួសារ​នឹង​បង្ហាញ​ឡើង ។
    1. ប្រសិនបើ​ឈ្មោះ​ត្រឹមត្រូវ​បង្ហាញឡើង សូម​ចុច​លើ​វា ។ ការភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​នេះ​ភ្ជាប់​អនុស្សាវរីយ​ទៅនឹង​បុគ្គល​នៅក្នុង​មែងធាង ។
    2. ប្រសិនបើ​ឈ្មោះ​ដែល​ត្រឹមត្រូវ​មិន​បង្ហាញឡើង​ទេ សូម​វាយ​បញ្ចូល​ឈ្មោះ​ឲ្យចប់ សូម​ទាញ​ចុះ​ទៅក្រោម​បញ្ជីរ​ឈ្មោះ​នោះ ហើយ​សូម​ចុចលើ​បន្ថែម​ថ្មី ។ អនុស្សាវរីយ៍​នេះ​មិនទាន់​បាន​ភ្ជាប់​ទៅនឹង​មែកធាង​នៅឡើយ​ទេ ។ ប្រសិនបើ​បុគ្គល​នោះ​មាន​នៅក្នុង​មែកធាង សូម​ចុច​ដើម្បី​ភ្ជាប់​ទៅនឹង​មែកធាង ហើយ​ស្វែងរក​បុគ្គល​ដោយ​ប្រើ​ឈ្មោះ ឬ​អត្តលេខ​របស់​គាត់ ។
  7. ធ្វើ​ដូចគ្នា​នេះ​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅក្នុង​ដំណើររឿង ឬ​ឯកសារ​ជាសំឡេង ។

ជំហាន ( កម្មវិធីទូរសព្ទមែងធាងគ្រួសារ )

ដើម្បី​ដាក់ស្លាក​ដំណើររឿង ឬ​ឯកសារ​ជាសំឡេង​មួយ​ដោយ​ប្រើ​កម្មវិធី​ទូរសព្ទ​មែងធាង​គ្រួសារ ដំណើររឿង ឬ​ឯកសារ​ត្រូវតែ​បាន​ដាក់​ស្លាក​ទៅនឹង​នរណា​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​រួចហើយ ។ អ្នក​អាច​ប្រើ​កម្មវិធី​ដើម្បី​បន្ថែម​ស្លាក​ទៅ​នឹង​ដំណើររឿង ឬ​ឯកសារ​នោះ ។

  1. នៅក្នុង​កម្មវិធី​ទូរសព្ទ​មែក​ធាង​គ្រួសារ សូម​បង្ហាញ​ទំព័រ​របស់​បុគ្គល ដែល​បាន​ដាក់ស្លាក​រួចហើយ​នៅក្នុង​អនុស្សាវរីយ៍ ។
  2. សូម​ចុចលើ​កម្រង​អនុស្សាវរីយ ។
  3. អាស្រ័យ​ទៅលើ​ឧបករណ៏​របស់​អ្នក នោះ​អ្នក​អាច​ចុចលើ​រូបតំណាង​សៀវភៅ​ដើម្បី​មើលឃើញ​តែ​ដំណើររឿង​របស់អ្នក​ប៉ុណ្ណោះ ឬ​ចុចលើ​រូបតំណាង​មេក្រូ​ដើម្បី​មើលឃើញ​តែ​ឯកសារ​ជា​សំឡេង​របស់អ្នក​ប៉ុណ្ណោះ ។ បើមិន​ដូច្នោះទេ​រូបតំណាង​ដូចគ្នា​ទាំងនេះ​គឺនៅ​ខាងលើ​ចំនុច​នីមួយៗ​ដើម្បី​ជួយ​អ្នក​ស្វែងរក​ប្រភេទ​ជាក់លាក់​នៃ​កម្រង​អនុស្សាវរីយ៍​ទាំងឡាយ ។
  4. សូម​ចុចលើ​ដំណើររឿង ឬ​ឯកសារ​ជាសំឡេង​ដែល​ត្រូវ​ដាក់ស្លាក ។
  5. សូម​ចុចលើ​រូបតំណាង​ដែល​មានរាង​ដូចជា​មនុស្ស​ដែល​មាន​សញ្ញា​+ ឬ​លេខ ។ រាល់​ស្លាក​បច្ចុប្បន្ន​ទាំងអស់​បង្ហាញ​ឡើង រួម​ជាមួយនឹង​បញ្ជី​សាច់ញាតិ និង​បុព្វបុរស​ទាំងឡាយ​ផងដែរ ។
    • កម្មវិធី Android ៖ រូបតំណាង​គឺ​ស្ថិតនៅ​ផ្នែក​ខាងស្តាំ​ខាងលើ​នៃ​អេក្រង់ ។
    • កម្មវិធី Apple iOS ៖ រូបតំណាង​គឺ​ស្ថិតនៅ​ផ្នែក​ខាង​ស្តាំដៃ​ខាងក្រោម​នៃ​អេក្រង់ ។
  6. ប្រសិនបើ​បុគ្គល​នោះ​មាន​នៅក្នុង​បញ្ជីរ​នេះ សូម​ចុចលើ​ឈ្មោះ​នោះ ។ ការភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​នេះ​ភ្ជាប់​អនុស្សាវរីយ​នេះ​ទៅនឹង​បុគ្គល​នៅក្នុង​មែងធាង​គ្រួសារ ។ ប្រសិនបើ​បុគ្គល​នោះ​មិនមាន​នៅក្នុង​បញ្ជីរ​ទេ សូម​វាយ​ឈ្មោះ ហើយ​ចុច​លើ បន្ថែម​ថ្មី ។ អនុស្សាវរីយ​នេះ​មិនទាន់​បាន​ភ្ជាប់​ទៅនឹង​មែកធាង​ទេ ។
  7. សូម​ចុចលើ រួចរាល់ ។

ជំហាន ( កម្មវិធីអនុស្សាវរីយ៍នៅលើទូរសព្ទដៃ )

  1. នៅក្នុង​កម្មវិធី​អនុស្សាវរីយ​នៅលើ​ទូរសព្ទដៃ សូម​ចុច​លើ​ដំណើររឿង ឬ​ឯកសារ​ជាសំឡេង​ដែល​ត្រូវ​ដាក់​ស្លាក ។
    • អាស្រ័យ​ទៅលើ​ឧបករណ៏​របស់​អ្នក នោះ​អ្នក​អាច​ចុចលើ​រូបតំណាង​សៀវភៅ​ដើម្បី​មើលឃើញ​តែ​ដំណើររឿង​របស់អ្នក​ប៉ុណ្ណោះ ឬ​ចុចលើ​រូបតំណាង​មេក្រូ​ដើម្បី​មើលឃើញ​តែ​ឯកសារ​ជា​សំឡេង​របស់អ្នក​ប៉ុណ្ណោះ ។ បើមិន​ដូច្នោះទេ​រូបតំណាង​ដូចគ្នា​ទាំងនេះ​គឺនៅ​ខាងលើ​ចំនុច​នីមួយៗ​ដើម្បី​ជួយ​អ្នក​ស្វែងរក​ប្រភេទ​ជាក់លាក់​នៃ​កម្រង​អនុស្សាវរីយ៍​ទាំងឡាយ ។
  2. សូម​ចុចលើ​រូបតំណាង​ដែល​មានរាង​ដូចជា​មុខ​មនុស្ស​ដែល​មាន​សញ្ញា​+ ឬ​លេខ ។ រាល់​ស្លាក​បច្ចុប្បន្ន​ទាំងអស់​បង្ហាញ​ឡើង រួម​ជាមួយនឹង​បញ្ជី​សាច់ញាតិ និង​បុព្វបុរស​ទាំងឡាយ​ផងដែរ ។
    • កម្មវិធី Android ៖ រូបតំណាង​គឺ​ស្ថិតនៅ​ផ្នែក​ខាងស្តាំ​ខាងលើ​នៃ​អេក្រង់ ។
    • កម្មវិធី Apple iOS ៖ រូបតំណាង​គឺ​ស្ថិតនៅ​ផ្នែក​ខាង​ស្តាំដៃ​ខាងក្រោម​នៃ​អេក្រង់ ។
  3. ប្រសិនបើ​បុគ្គល​នោះ​មាន​នៅក្នុង​បញ្ជីរ​នេះ សូម​ចុចលើ​ឈ្មោះ​នោះ ។ ការភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​នេះ​ភ្ជាប់​អនុស្សាវរីយ​នេះ​ទៅនឹង​បុគ្គល​នៅក្នុង​មែងធាង​គ្រួសារ ។ ប្រសិនបើ​បុគ្គល​នោះ​មិនមាន​នៅក្នុង​បញ្ជីរ​ទេ សូម​វាយ​ឈ្មោះ ហើយ​ចុច​លើ បន្ថែម​ថ្មី ។ អនុស្សាវរីយ​នេះ​មិនទាន់​បាន​ភ្ជាប់​ទៅនឹង​មែកធាង​ទេ ។
  4. សូម​ចុចលើ រួចរាល់ ។ 

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

កម្មវិធី​មែកធាង​គ្រួសារ​មិន​ពេញលេញ មិន​អនុញ្ញាត​ឲ្យ​អ្នក​ដាក់​បញ្ចូល កែសម្រួល ឬ​ដាក់ស្លាក​កម្រង​អនុស្សាវរីយ៍​បានទេ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​កែសម្រួល ឬ​លុប​ស្លាក​បុគ្គល​នៅក្នុង​អនុស្សាវរីយ៍​ទាំងឡាយ​បានយ៉ាង​ដូចម្តេច ?
តើ​ខ្ញុំ​ដាក់​ស្លាក​កម្រង​អនុស្សាវរីយ៍​ទាំងឡាយ​របស់​ជីដូន​ជីតា​ឬ​សាច់ញាតិ​របស់ខ្ញុំ​នៅក្នុង​មែកធាង​គ្រួសារ​បានយ៉ាង​ដូចម្តេច ?
តើ​នរណា​អាច​មើល​អ្វីៗ​ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​អនុស្សាវរីយ​សម្រាប់​មនុស្ស​នៅរស់​បាន ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?