តើ​ខ្ញុំ​ដោះស្រាយ​បញ្ហា​ទិន្នន័យ​នៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

នៅពេល​មែកធាង​គ្រួសារ​រកឃើញ​ទិន្នន័យ​ដែល​មិន​អាច​មាន ឬ​មិន​ទំនង​សម្រាប់​បុគ្គល​ម្នាក់ វា​បង្ហាញ​រូបតំណាង​បញ្ហា​ទិន្នន័យ ជា​រាងការ៉េ​ពណ៌​ក្រហម​ដែល​មាន​សញ្ញា​ឧទាន​ពណ៌​ស ។

ឧទាហរណ៍ រូបតំណាង​នេះ​នឹង​បង្ហាញ​ឡើង ប្រសិនបើ​ព័ត៌មាន​លម្អិត​បង្ហាញ​ថា កូន​ម្នាក់​បាន​កើត​មុន​ឪពុក ឬ​ម្ដាយ ឬ​ប្រសិនបើ​ព័ត៌មាន​លម្អិត​បង្ហាញ​ថា បុគ្គល​ម្នាក់​បាន​រស់នៅ​ជាង ១២០ ឆ្នាំ ។

កន្លែងដែលមែកធាងគ្រួសារបង្ហាញបញ្ហាទិន្នន័យ

រូបតំណាង​បញ្ហា​ទិន្នន័យ​នឹង​បង្ហាញ​ឡើង​នៅក្នុង​មែកធាង​គ្រួសារ​នៅលើ​គេហទំព័រ FamilySearch.org មាន​នៅក្នុង​កន្លែង​ដូច​តទៅ​នេះ ៖

  • នៅលើ​ទិដ្ឋភាព​ផ្ដេក បញ្ឈរ ឬ​កូនចៅ​ជំនាន់ក្រោយ ។ អ្នក​អាច​ជ្រើសរើស​ថា​តើ​រូបតំណាង​ទាំងនេះ​គួរ​បង្ហាញ​ឡើង​ឬ​ទេ ។ សូម​ចុច​លើ​ម៉ឺនុយ ជម្រើស ហើយ​ចុច​លើ បញ្ហា​ទិន្នន័យ ដើម្បី​លាក់ ឬ​បង្ហាញ​វា ។
  • នៅលើ តារាង​ទម្រង់​ជា​ផ្លិត អ្នក​អាច​បង្ហាញ​កំណត់ត្រា​ដោយ​មាន​ជំនួយ​ស្រាវជ្រាវ ។ មនុស្ស​ដែល​មាន​កំណត់ត្រា​មាន​បញ្ហា​ទិន្នន័យ​ត្រូវបាន​គូស ចំណាំ​ដោយ​ពណ៌​ក្រហម ។
  • នៅលើ​ប្រអប់ ជំនួយ​ស្រាវជ្រាវ នៅលើ​ទំព័រ បុគ្គល ។

កម្មវិធី​ទូរសព្ទ​មែកធាង​គ្រួសារ ឬ មែកធាង​គ្រួសារ​មិន​ពេញលេញ មិន​បង្ហាញ​ពី​បញ្ហា​ទិន្នន័យ​ឡើយ ។

ជំហានដើម្បីដោះស្រាយបញ្ហាទិន្នន័យ


  1. សូម​អង្កេត​មើល​បញ្ហា​ទិន្នន័យ ហើយ​សម្រេច​ថា​តើ​កំណត់ត្រា​នេះ​មាន​កំហុស​ដែរឬទេ ។ ( គន្លឹះ ៖ ទំនាក់ទំនង​ឪពុក ឬ​ម្ដាយ-កូន​អាច​មាន​ឥទ្ធិពល​លើ​បញ្ហា​ទិន្នន័យ​មួយ​ចំនួន ។ ឧទាហរណ៍ ប្រសិនបើ​បញ្ហា​ទិន្នន័យ​បង្ហាញ​ថា កូន​កើត​ក្រោយពី​ម្ដាយ​ស្លាប់ នោះ​ប្រព័ន្ធ​បាន​ប្រើ​កាលបរិចេ្ឆទ​នៃ​ការស្លាប់​របស់​ម្ដាយ​បង្កើត​ហើយ ) ។
  2. ប្រសិនបើ​កំណត់ត្រា​នោះ​មាន​កំហុស​មួយ សូម​កែតម្រូវ​វា ។ មែកធាង​គ្រួសារ​នឹង​ដក​រូបតំណាង​បញ្ហា​ទិន្នន័យ​ចេញ នៅពេល​វា​លែង​មាន​បញ្ហា​នេះ ។ ប្រសិនបើ​កំណត់ត្រា​មិនមាន​កំហុស​ទេនោះ អ្នក​អាច​បោះបង់ ចោល​បញ្ហា​ទិន្នន័យ​នោះ​បាន ។

អត្ថបទដែលទាក់ទង

តើ​មាន​បញ្ហា​ទិន្នន័យ​អ្វីខ្លះ​ដែល​អាច​កើត​មាន​នៅ​ក្នុង​មែកធាង​គ្រួសារ ?
តើ​ខ្ញុំ​បោះបង់ ចោល​បញ្ហា​ទិន្នន័យ​មួយ​ចេញពី​បុគ្គល​ម្នាក់​នៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ផ្លាស់ប្ដូរ​ព័ត៌មាន​សំខាន់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ដោះស្រាយ​បញ្ហា​ពង្សាវលី​រាង​រង្វង់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ដោះស្រាយ​បញ្ហា​ទិន្នន័យ « ស្លាប់​នៅក្នុង​ផ្ទៃម្ដាយ » នៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?