តើ​ខ្ញុំ​ចូលរួម RootsTech Connect ឆ្នាំ ២០២១ ដោយ​របៀបណា ?

ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​ពី RootsTech Connect ឆ្នាំ ២០២១ ឥឡូវ​នេះ​បាន​បញ្ចប់​ហើយ ។ តែ​ទោះ​ជាយ៉ាងណា អ្នក​នៅតែ​អាច​មើល​វីដេអូ​ថត​ចម្លង​នៃ​ព្រឹត្តិការណ៍​នេះ​ដោយ​ឥត​គិតថ្លៃ​បាន​ដដែល ។ វីដេអូ​ទាំងអស់​នេះ​នឹង​អាច​ប្រើបាន​រហូត​ដល់​មុន​ព្រឹត្តិការណ៍ RootsTech ឆ្នាំ ២០២២ បន្ដិច ។

ជំនួយ​គាំទ្រ​ឈែត​ផ្ទាល់​បាន​បញ្ចប់​នៅ​ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ ។ អ្នក​អាច​ត្រឡប់​ទៅកាន់​ឈែត​របស់​អ្នកវិញ ដើម្បី​ចាប់​យក​ព័ត៌មាន​សំខាន់ៗ​រហូត​ដល់​ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២១ ។

បទពិសោធន៍​ចម្បង​នៃ​មុខងារ សាច់ញាតិ​ដែល​មាន​នៅ RootsTech បាន​បញ្ចប់​នៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២១ ។ ជាពិសេស បញ្ជី​មិត្តភក្តិ​អាច​ចុះឈ្មោះ​អ្នកប្រើប្រាស់​រហូត​ដល់​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ ។ សារទាំងឡាយ​ដែល​បានផ្ញើមក​ជាផ្នែក​មួយនៃ​មុខងារ សាច់ញាតិ​ដែល​មាន​នៅ RootsTech ដែលផ្ញើ​មកពី​សារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ស្ថិត​នៅក្នុង​សារ​របស់​អ្នកប្រើប្រាស់​ម្នាក់ៗ ។ ការ​សន្ទនាទាំង​នោះ​អាច​បន្ត​ទៅទៀត​បាន ។

ជំហានទាំងឡាយ

  1. សូម​ចូល​ទៅកាន់ វិបសាយ RootsTech ដោយប្រើ​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់អ្នក ។
  2. សូម​ស្វែង​រក​សម័យ​ប្រជុំ​ដែល​អ្នក​ចង់​មើល ។
    • ដើម្បី​មើល​ថ្នាក់​ផ្សេងៗ​ដែលមាន សូម​ចុច សម័យ​ប្រជុំ ។
    • ដើម្បី​មើល​អនុសាសន៍​ស្ដីពី​ការចាប់ផ្តើម និង​ប្រធាន​បទពេញ​និយម​ផ្សេងទៀត សូម​ចុច ដឹកនាំខ្ញុំ ។
    • ដើម្បី​មើល​បញ្ជី​នៃ​សម័យ​ប្រជុំ​ផ្សាយ​បន្ត​ផ្ទាល់ និង​ព្រឹត្តិការណ៍​ដំណាក់កាល​សំខាន់ៗ សូម​ចុច​ម៉ឺនុយ បន្ទាប់មក ប្រតិទិន ។
    • ដើម្បី​បន្ថែម​សម័យ​ប្រជុំ​ក្នុងបញ្ជី​ចាក់​របស់​អ្នក សូម​ចុច​សញ្ញា + ។
  3. ដើម្បីមើល​សម័យ​ប្រជុំ​ក្នុងបញ្ជី​ចាក់មើល​របស់​អ្នក សូម​ចុច បញ្ជីចាក់​របស់ខ្ញុំ ដែល​មាន​នៅលើ​បឋមកថា ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមចូលមើល សំណួរ​ដែល​បាន​សួរ RootsTech ជាញឹកញាប់ ។

អត្ថបទដែលទាក់ទង

RootsTech និង សាច់ញាតិ​ដែល​មាន​នៅ RootsTech - ស.ស.ញ
តើខ្ញុំចូលមើល RootsTech Connect ឆ្នាំ ២០២១ ក្នុងភាសា​ផ្សេង ក្រៅពី​ភាសា អង់គ្លេសដោយ​របៀបណា ?
តើ​ខ្ញុំអាច​រកព័ត៌មាន​អំពី RootsTech នៅ​កន្លែង​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?