តើ​ខ្ញុំ​បន្ថែម​បុព្វការីជន​ជំនាន់ ទីមួយ​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

បុព្វការីជន​ជំនាន់​ទីមួយ​គឺជា​សមាជិក​ដំបូង ឬ​ដែល​រកឃើញ​នៅលើ​ខ្សែ​ត្រកូល​ប្រជាជន​ចិន ។ ប្រសិនបើ​អ្នក​ប្រើ​ទិដ្ឋភាព​បុព្វការីជន​ជំនាន់​ទីមួយ យើង​សូម​ផ្តល់​យោបល់​ឲ្យ​អ្នក​បន្ថែម​បុព្វការីជន​ជំនាន់​ទីមួយ​របស់​អ្នក​ជា​រឿង​ដំបូង​ដែល​ត្រូវ​ធ្វើ ។ ប្រសិនបើ​អ្នក​មាន​បុព្វការីជន​ជំនាន់​ទីមួយ​ច្រើន នោះ​អ្នក​អាច​វាយបញ្ចូល​ពួកលោក​ទាំងអស់ ហើយ ត្រឡប់ចុះ​ឡើងរវាង​ពួកលោក តាម​តម្រូវការ ។

ប្រសិនបើ​អ្នក​ពុំ​ស្គាល់​បុព្វការីជន​ជំនាន់​ទីមួយ​របស់​អ្នក ឬ​ប្រសិនបើ​កេរ្តិ៍ដំណែល​​របស់អ្នក​មិន​ធ្វើតាម​មូលដ្ឋានគ្រឹះ​នៃ​ត្រកូល ពង្សប្រវត្តិ​ចំបួរ​ខាង​ឪពុក​ទេ យើង​សូម​ផ្តល់​អនុសាសន៍​ឲ្យ​អ្នក ប្រើ​ទិដ្ឋភាព​នៅលើ​អេក្រង់​ខុស​គ្នា​វិញ ។

ជំហាន ( គេហទំព័រ )

នៅពេល​អ្នក​ប្តូរ​ទៅ​ទិដ្ឋភាព​បុព្វការីជន​ជំនាន់​ទីមួយ​ភ្លាម នោះ​ផ្ទាំង​ដែលលោត​ឡើង​ជួយ​អ្នក​វាយបញ្ចូល​បុព្វការីជន​ជំនាន់​ទីមួយ​របស់​អ្នក ។ ប្រសិនបើ​វា​មិន​លោតឡើងទេ សូម​ប្រើ​ជំហាន​ទាំងនេះ ៖

  1. សូម​ធានា​ឲ្យ​បាន​ថា​បុគ្គល​ដែល​ចង់​រក​ត្រឹមត្រូវ​គឺ​បាន​បង្ហាញឡើង​នៅ​ខាងក្រោម​នៃ​អេក្រង់​នេះ ។
  2. សូម​ជ្រើសរើស​បន្ថែម​ជម្រើស​មួយ​ទៅនឹង​បុព្វការីជន​ជំនាន់​ទីមួយ ៖
    • នៅ​ផ្នែក​ខាងលើ​ដែល​ឈ្មោះ​របស់​បុព្វការីជន​ជំនាន់​ទីមួយ​គួរតែ​បង្ហាញឡើង សូមចុច បន្ថែម​បុព្វការីជន​ជំនាន់​ទីមួយ ។
    • នៅលើ​បុគ្គល​ដែល​ចង់​រក សូម​ចុច​សញ្ញា + និង​ចុច បន្ថែម​បុព្វការីជន​ជំនាន់​ទីមួយ ។
    • សូម​ចុច​ប៊ូតុង ជម្រើស ហើយ​ចុច បន្ថែម​បុព្វការីជន​ជំនាន់​ទីមួយ ។ ប្រសិនបើ​បុគ្គល​នេះ​មាន​បុព្វការីជន​ជំនាន់​ទីមួយ​ហើយ សូម​ចុច បន្ថែម ។ បន្ទាប់​មក សូម​ចុច បន្ថែម​បុព្វការីជន​ជំនាន់​ទីមួយ ។
  3. សូម​វាយបញ្ចូល ព័ត៌មាន អំពី​បុព្វករីជន​ជំនាន់​ទីមួយ ហើយ​ចុចលើ បន្ទាប់ ដែល​នឹង​មាន ក្រោយពី​អ្នក​ចុច​លើ មរណជន ។ ( ប្រសិនបើ​អ្នក​ស្គាល់​អត្តលេខ សូម​ចុច​លើ តាម​លេខ​អត្តលេខ ) ។
  4. សូម​ចុច បន្ទាប់ ។
  5. ប្រសិនបើ​មែកធាង​គ្រួសារ​រកឃើញ​បុគ្គល​ដែល​ត្រូវគ្នា​នឹង​ការស្វែងរក​របស់​អ្នក វា​នឹង​រាយបញ្ជី​បុគ្គល​ទាំងនោះ ។ បង្ហាញ​ថា​តើ​អ្នក​ត្រូវ​បន្ថែម​បុគ្គល​ត្រូវគ្នា​ម្នាក់ ឬក៏​បង្កើត​បុគ្គល​ថ្មី​ម្នាក់ ៖
    • ប្រសិនបើ​បុគ្គល​នេះ​បាន​មាន​ឈ្មោះ​នៅក្នុង​មែកធាង​ក្រុមគ្រួសារ​រួចហើយ សូម​ចុចលើ បន្ថែម​បុគ្គល​ដែល​ត្រូវ​គ្នា ។
    • ប្រសិនបើ​បុគ្គល​នេះ​មិន​ទាន់​មាន​នៅក្នុង​មែកធាង​គ្រួសារ​ទេ សូម​ចុច​លើ បង្កើត​បុគ្គល ។
    • ដើម្បី​កែ​ការស្វែងរក​របស់​អ្នក សូម​ចុចលើ កែ​ការស្វែងរក ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បង្ហាញ​បុព្វការីជន​ជំនាន់ ទីមួយ​ខុសគ្នា​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្សែ​ត្រកូល​នៅក្នុង​មែកធាង​គ្រួសារ​គឺជា​អ្វី ?
តើ​ខ្ញុំ​កែតម្រូវ​ខ្សែ​ត្រកូល​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?