តើ​ខ្ញុំ​អាច​វាយ​បញ្ចូល​ឈ្មោះ​ជាភាសា​ចិន​ចូលទៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

ការវាយ​បញ្ចូល​ឈ្មោះ​ភាសាចិន​ចូលទៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​ត្រឹមត្រូវ​គឺ​មាន​សារៈសំខាន់ ដើម្បី​ធានា​ថា​ឈ្មោះ​នេះ​បាន​បង្ហាញ​ថា​បានស្រាវជ្រាវ និង​បោះពុម្ព​ដោយ​ត្រឹមត្រូវ ។

សូមប្រើ​គន្លឹះ​យោបល់​ខាងក្រោម​នេះ​ដើម្បី​វាយបញ្ចូល​ឈ្មោះ​ជា​ភាសា​ចិន​ទៅក្នុង​មែកធាង​គ្រួសារ ។

នៅក្នុងផ្នែកសំខាន់ ឬទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយ សូមវាយបញ្ចូលឈ្មោះចាំបាច់ និងដែលពេញចិត្ត ។

អ្នក​អាច​វាយបញ្ចូល​ឈ្មោះ​នៅលើ​ទំព័រ​បុគ្គល​នេះ ឬ​មកពី​តារាង​ពង្សាវលី​បុព្វការីជន​ជំនាន់​ទីមួយ ។

  • នៅលើ​ទំព័រ​បុគ្គល​នេះ សូម​ចូលទៅ​កាន់​ផ្នែក​សំខាន់ ។ នៅ​ក្បែរ​ឈ្មោះ សូម​ចុច រូបតំណាង កែសម្រួល ។ សូម​ចុច កែសម្រួល ម្តងទៀត បន្ទាប់មក​ធ្វើ​ការផ្លាស់ប្តូរ ហើយ​ចុច រក្សាទុក ។
  • នៅលើ​ទិដ្ឋភាព​បុព្វការីជន​ជំនាន់​ទីមួយ សូម​ចុច​លើ ឈ្មោះ របស់​បុគ្គល​នេះ ។ ម៉ឺនុយ​ព័ត៌មាន​លម្អិត​មួយ​នឹង​លោតឡើង​នៅ​ខាង​ស្តាំ ។ នៅក្រោម​ផ្នែក​ហេតុការណ៍​ពិត សូមចុច បន្ថែម​ហេតុការណ៍ ។ សូម​ចុច ឈ្មោះ​ជំនួស, ឈ្មោះ​ខ្សែ​ត្រកូល, ឬ ឈ្មោះ​កិត្តិយស ។

នៅពេល​អ្នក​វាយ​បញ្ចូល​ឈ្មោះ​របស់​បុគ្គល​ម្នាក់​នៅក្នុង​ប្រអប់​ភាសា ហានហ្ស៊ី សូម​វាយបញ្ចូល​គោត្តនាម និង​នាម​ដែល​បាន​ដាក់​នៅពេល​កើត ។ សម្រាប់​ស្ត្រី សូម​បញ្ចូល​ឈ្មោះ​មុន​រៀបការ ។

សូមប្រើគំរូភាសាចិន ។

គំរូ​ភាសា​ចិន​មាន​ប្រអប់ ២ ឈុត ។ សំណុំ​មួយ​គឺ​សម្រាប់​គោត្តនាម និង​នាម ។ សំណុំ​ដាច់​ដោយ​ឡែក​មួយ​គឺ​សម្រាប់​ភាសា​ហានហ្ស៊ី និង​រ៉ូម៉ាំង ។

គំរូ​ភាសា​នេះ​អាច​រកបាន​នៅក្នុង​ម៉ឺនុយ​ទម្លាក់​ចុះ​នៅ​ខាងលើ​ប្រអប់​ឈ្មោះ ។ សូម​ផ្លាស់​ប្តូរ​វា​ពី​អ្វី​ដែល​បង្ហាញ​ទៅ​ជា​ភាសា​ចិន ។

Family Tree—Chinese Name Template

សូម​វាយ​តួអក្សរ​ចិន​សម្រាប់​គោត្តនាម និង​នាម ។ ប្រព័ន្ធ​នេះ​បន្ថែម​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​អក្ខរាវិរុទ្ធ ​ចិន​កុកងឺ ​ភិនយិន​នៃ​ឈ្មោះ​នៅ​ក្នុង​ប្រអប់​រ៉ូម៉ាំង ។ ប្រសិនបើ​អ្នក​ចង់ប្រើ​អក្ខរាវិរុទ្ធ​ផ្សេង នោះ​អ្នក​អាច​ជំនួស​អក្ខរាវិរុទ្ធ​ចិន​កុកងឺ ​ភីងអ៊ីង ដោយ​អក្ខរាវិរុទ្ធ​ណាមួយ​ដែល​អ្នក​ពេញចិត្ត ។

នៅក្នុងផ្នែកព័ត៌មានផ្សេងទៀត សូមវាយបញ្ចូលឈ្មោះជំនួស ។

ការកត់ត្រា​គ្រប់​របៀប​សរសេរ​ឈ្មោះ​របស់​បុគ្គល​ម្នាក់​មាន​អត្ថប្រយោជន៍​ជាច្រើន ៖

  • អ្នក​រក្សា​ហេតុការណ៍​ពិត​សំខាន់ៗ​អំពី​ជីវិត​របស់​បុគ្គល​នេះ ។
  • បុគ្គល​នោះ​ងាយ​នឹង​រក​ឃើញ​នៅ​ក្នុង​មែកធាង​គ្រួសារ ។ ប្រព័ន្ធ​នេះ​រួមមាន​ទាំង​ឈ្មោះ​ជំនួស​នៅក្នុង ការស្រាវជ្រាវ​នេះ ។
  • វា​ជួយ​ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ស្វែងរក និង​ស្គាល់​បុគ្គល​ម្នាក់​នៅក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ សូម្បីតែ​នៅពេល​កំណត់ត្រា​ប្រើ​ឈ្មោះ​ផ្សេង​របស់​បុគ្គល​នេះ​ក៏​ដោយ ។ 

ប្រភេទនៃឈ្មោះជំនួស

ប្រសិនបើ​អ្នក​កំពុង​ប្រើប្រាស់​មែកធាង​គ្រួសារ​ជា​ភាសា​អង់គ្លេស ប្រភេទ​ឈ្មោះ​ជំនួស​ទាំង​បួន​នេះ​មាន​ដាក់​ឲ្យ​ប្រើប្រាស់ ៖

  • ត្រូវបាន​ស្គាល់​ផងដែរ​ថា​ជា ។ ឧទាហរណ៍​រួម​មាន​ឈ្មោះ​ផ្សេង​ទៀត​ដែល​បុគ្គល​នោះ​បាន​ប្រើ ដូច​ជា​ការផ្លាស់ប្តូរ​ឈ្មោះ​ដែល​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​ទៅ​ប្រទេស​ថ្មី​មួយ ។
  • ឈ្មោះ​កំណើត ។ សូម​ប្រើ​ជម្រើស​នេះ​ដើម្បី​កត់ត្រា​ឈ្មោះ​ដែល​មនុស្ស​ម្នាក់​បានប្រើ​មុនពេល​យក​ទៅ​ចិញ្ចឹម​នៅ​ខ្សែ​ត្រកូល​ផ្សេង ។
  • ឈ្មោះ​អាពាហ៍ពិពាហ៍ ។ សូម​ប្រើ​ជម្រើស​នេះ​ដើម្បី​កត់ត្រា​ឈ្មោះ​ដែល​បុគ្គល​ម្នាក់​បានប្រើ​ក្រោយពេល​រៀបការ ប្រសិនបើ​បុគ្គល​នេះ​បានដាក់​ឈ្មោះ​ផ្សេង ។
  • ឈ្មោះ​ហៅ​ក្រៅ ។ សូម​ប្រើ​ជម្រើស​នេះ​ដើម្បី​កត់ត្រា​ឈ្មោះ​ហៅក្រៅ​ដែល​ឪពុកម្តាយ​របស់​បុគ្គល​នេះ ឬ​សមាជិក​គ្រួសារ​ជិតស្និទ្ធ​បាន​ប្រើ ។

ប្រសិន​បើ​អ្នក​ជ្រើស​គំរូ​ភាសា​ចិន​អ្នក​ក៏​មាន​ជម្រើស​ដូច​ខាង​ក្រោម​នេះ​ដែរ៖

  • ឈ្មោះ​ឈាន​ចូល​មជ្ឈិមវ័យ ( 字 ) ។ សូម​ប្រើ​ជម្រើស​នេះ​ដើម្បី​កត់ត្រា​ឈ្មោះ​ដែល​បាន​ដាក់​ឲ្យ​បុគ្គល​នោះ​ពេល​ឈាន​ដល់​មជ្ឈិមវ័យ ។ ឪពុក​ម្ដាយ ឬ​គ្រូ​បង្រៀន​ឯកជន​ម្នាក់​របស់​បុគ្គល​នោះ​បាន​ដាក់​ឈ្មោះ​ឈាន​ចូល​មជ្ឈិមវ័យ​ឲ្យ​គាត់ នៅថ្ងៃ​ចូលរៀន​ដំបូង ។ បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​រួច ស្ត្រី​មួយ​ចំនួន​បាន​ប្តូរ​ពី​នាម​ខ្លួន ទៅ​ប្រើ​ឈ្មោះ​ឈាន​ចូល​មជ្ឈិមវ័យ​ជំនួស​វិញ ។ នៅពេល​ឈ្មោះ​នោះ​ត្រូវបាន​ផ្តល់​ឲ្យ ឈ្មោះឈាន​ចូល​មជ្ឈិមវ័យ​ត្រូវបាន​ជំនួស​ដោយ​នាម​របស់​បុគ្គល​នោះ​វិញ ។ 
  • ឈ្មោះ​សិល្បៈ ( 號 ) ។ ប្រើ​ជម្រើស​នេះ​ដើម្បី​កត់ត្រា​ឈ្មោះ​សិល្បៈ រហស្សនាម ឬ​ឈ្មោះ​ដែល​អ្នកសរសេរ​សន្មត់​ឲ្យ​របស់​បុគ្គល​នោះ ។ ឈ្មោះ​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នកអប់រំ សិល្បករ កវី និង​អ្នកនិពន្ធ ។ 
  • ឈ្មោះ​ថាប៊ូ ( 諱 ) ។ សូម​ប្រើ​ជម្រើស​នេះ​ដើម្បី​កត់ត្រា​ឈ្មោះ​ថាប៊ូ ។ នៅ​ក្នុង​វប្បធម៌​ចិន ឈ្មោះ​ថាប៊ូ​ត្រូវ​បាន​ប្រើ​ជំនួស​ឲ្យ​ឈ្មោះ​ដែល​បាន​ដាក់​ឲ្យ​នៅ​ពេល​និយាយ ឬ​សរសេរ​ដើម្បី​លើក​តម្កើង​បុគ្គល​នោះ ។ 
  • កិត្តិនាម​បន្ទាប់​ពី​មរណភាព ( 諡 ) ។ នេះ​ជា​កិត្តិនាម​កិត្តិយស​ដែល​ដើម​ឡើយ​ត្រូវ​បាន​ប្រទាន​ដល់​រាជ​វង្សានុវង្ស​ស្តេច និង​អភិជន ។ នៅ​ក្នុង​សតវត្សរ៍​ថ្មីៗ​នេះ ប្រជាជន​ទូទៅ​ក៏​បាន​ទទួល​កិត្តនាម​បន្ទាប់​ពី​មរណភាព​ផង​ដែរ ។ កិត្តនាម​បន្ទាប់​ពី​មរណភាព​ត្រូវ​បាន​ប្រើ​ស្ទើរ​តែ​ទាំង​ស្រុង​ជំនួស​ឲ្យ​ឈ្មោះ​ផ្សេង​ទៀត ឬ​ងារ​ផ្លូវការ​របស់​បុគ្គល​នោះ ដែល​បុគ្គល​នោះ​បាន​ប្រើ​ក្នុង​អំឡុង​ពេល​នៅរស់ ។ 

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បន្ថែម​ឈ្មោះ​ហៅ​ក្រៅ​ទៅកាន់​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​គួរតែ​វាយ​បញ្ចូល​ឈ្មោះ​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​វាយ​បញ្ចូល​ឈ្មោះ​មួយ​ជា​ភាសា​ផ្សេង​ទៀត​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​វាយ​បញ្ចូល​កាល​បរិច្ចេទ​មកពី​អត្ថបទ​ភាសាចិន​បុរាណ​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​វាយ​បញ្ចូល​ឈ្មោះ​ជាភាសា​ចិន​ចូលទៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?