តើ​ខ្សែ​ត្រកូល​នៅក្នុង​មែកធាង​គ្រួសារ​គឺជា​អ្វី ?

នៅក្នុង​មែកធាង​គ្រួសារ ខ្សែ​ត្រកូល​បង្ហាញ​របៀប​ដែល​បុគ្គល​ដែល​ចង់​រក​មាន​ទំនាក់ទំនង​នឹង​បុព្វការីជន ជំនាន់​ទីមួយ​របស់​ពួកគាត់ ។ បុគ្គល​ដែល​ចង់​រក​គឺ​នៅ​ខាងក្រោម​តារាង​ពង្សាវលី​នេះ ។ បុព្វការីជន​ជំនាន់​ទីមួយ​គឺ​នៅ​ខាងលើ ។ ខ្សែ​នេះ​ទៅតាម​ចំបួរ​ខាង​ឪពុក​ផ្ទាល់​រវាង​ពួកគេ ។

ខ្សែ​រត់​ចេញពី​បុគ្គល​ដែល​ចង់​រក នោះ​ខ្សែ​ត្រកូល​ទៅតាម​ខ្សែ​ឪពុក ជីតា និង​បុព្វការីជន​បុរស​ផ្សេងទៀត​ដោយ​ផ្ទាល់ ។ ដោយ​ចាប់ផ្តើម​ពី​បុព្វការីជន​ជំនាន់ ទីមួយ វា​រត់​ចុះ​ក្រោម​តាមរយៈ​កូនប្រុស ចៅប្រុស និង​កូនចៅ​ប្រុសៗ​របស់​បុព្វការីជន ។

មាន​ចំណុច​សំខាន់ៗ​ពីរបី​ដើម្បី​ដឹង​អំពី​ខ្សែ​ត្រកូល​នេះ ៖

  • ខ្សែ​ត្រកូល​គឺ​ត្រូវ​បាន​ប្រើ​នៅលើ​ទិដ្ឋភាព​បុព្វការីជន​ជំនាន់​ទីមួយ​តែ​ប៉ុណ្ណោះ ។ វា​មិន​ប៉ះពាល់​ទិដ្ឋភាព​ផ្តេក បញ្ឈរ​តារាង​ទម្រង់​ជា​ផ្លិត ឬ​ទិដ្ឋភាព​កូនចៅ​ជំនាន់​ក្រោយ​ឡើយ ។
  • បុគ្គល​ដែល​ចង់​រក អាច​មាន​បុព្វការីជន​ជំនាន់ ទីមួយ​ម្នាក់ ។
  • ខ្សែ​ត្រកូល​គឺជា​ចំបួរ​ខាង​ឪពុក ដែល​មាន​ន័យថា វា​រត់តាម​ខ្សែស្រឡាយ​បុរស ។ វា​អាច​មាន​ស្រ្តី​ផងដែរ ប្រសិនបើ​នាង​មាន​នាម​ត្រកូល​ដូចជា​បុព្វការីជន​ជំនាន់​ទីមួយ​របស់​នាង​នោះ ។
  • ពេលខ្លះ​ខ្សែ​ត្រកូល​ក៏មាន​កូនប្រុស​សុំ ជំនួស​ឲ្យ​កូន​ប្រុស​បង្កើត​ផងដែរ ។ ក្នុង​ករណី​បែបនោះ អ្នក​អាច​កែតម្រូវ​ខ្សែ​ត្រកូល​ដើម្បី​បង្ហាញ​ការមក​ចិញ្ចឹម ។

ទិដ្ឋភាព​បុព្វការីជន​ជំនាន់​ទីមួយ​មិនមាន​ន័យថា​ត្រូវ​ប្រើ​ជា​តារាង​កូនចៅ​ជំនាន់​ក្រោយ​ទូទៅ​នោះ​ទេ ។ វា​ត្រូវ​បាន​រចនាឡើង​សម្រាប់​វប្បធម៌​ដែល​គិតពី​កុលសម្ព័ន្ធ ត្រកូល និង​ទំនាក់ទំនង​គ្រួសារ​ផ្សេង​ទៀត ដោយ​ប្រើ​ប្រភេទ​នៃ​ទំនាក់ទំនង​ដោយផ្ទាល់ និង​ខាងឪពុក​នេះ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​កែតម្រូវ​ខ្សែ​ត្រកូល​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
មែកធាង​គ្រួសារ​បង្ហាញ​សារ​នេះ​ថា « ជំនាន់​ទាំងនេះ​ពុំ​មាន​ទំនាក់ទំនង​គ្នា​ទេ » ។

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?