តើខ្ញុំ​ទាញ​យក​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​នៅលើ​ឧបករណ៍​ចល័ត​ដោយ​របៀបណា ?

កម្មវិធី​ឧបករណ៍​ចល័ត​មែកធាង​គ្រួសារ និង​អនុស្សាវរីយ៍​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ផ្តល់​ជូន​នូវ​មធ្យោបាយ​ដែល​កាន់តែ​ងាយ​ចល័ត​ក្នុង​ការធ្វើ​ពង្សប្រវត្តិ ។ ពួក​ប្រភេទ Android, Apple និង​ឧបករណ៍ Kindle អាច​ប្រើប្រាស់​បាន ។

ជាមួយ​នឹង​កម្មវិធី​ឧបករណ៍​ចល័ត​មែកធាង​គ្រួសារ អ្នក​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បុព្វការីជន​របស់​អ្នក កាល​ដែល​អ្នក​ស្វែងរក​ព្រឹត្តិការណ៍ និង​ដំណើររឿង​សំខាន់ៗពី​ខ្សែ​ជីវិត​របស់​ពួកគាត់ ។ កម្មវិធី​អនុស្សាវរីយ៍​ធ្វើ​ឲ្យ​កាន់តែ​ងាយស្រួល និង​ងាយ​ចងក្រង អភិរក្ស និង​ចែកចាយ​អនុស្សាវរីយ៍​គ្រួសារ​ដែល​អ្នក​ចូល​ចិត្ត ។

ជំហានទាំងឡាយ

  1. សូម​បើក​កម្មវិធី Apple Store ឬ Google Play Store ។
    • សម្រាប់​កម្មវិធី Kindles សូមចូល​ទៅកាន់​គេហទំព័រ Amazon.com និង​កំណត់​តម្រង​ស្វែងរក​ទៅកាន់ Apps & Games ។ ឬ​ចុច​ផ្ទាំង Appstore សម្រាប់ Android ។
  2. សូម​ស្វែងរក កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  3. សូម​ស្វែងរក​កម្មវិធី​ណា​ដែល​អ្នក​ពេញចិត្ត​ពីក្នុង​បញ្ជី​នេះ ។
    • Android ៖ ចុច តម្លើង ។
    • Apple ៖ ចុច ឥត​គិត​ថ្លៃ ។
    • Kindle ៖ ចុច យក​កម្មវិធី ។ 
  4. នៅពេល​កម្មវិធី​នេះ​បញ្ចប់​ការ​តម្លើង​រួច​រាល់ហើយ ចុច រូបតំណាង របស់​កម្មវិធី​នេះ​ដើម្បី​បើកវា ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បង្កើត​គណនី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដោយ​ឥតគិត​ថ្លៃ​តាម​របៀបណា ?
តើ​ប្រព័ន្ធ​ប្រតិបត្តិការ​ឧបករណ៍​ចល័ត​នៃកម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​ទាម​ទារ​អ្វីខ្លះ ?
ខ្ញុំ​បាន​ភ្លេច​ពាក្យ​សម្ងាត់ ឬ​ឈ្មោះ​អ្នកប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​ខ្ញុំ

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?