តើ​អ្វីទៅ​ជា​បុគ្គល​នៅរស់ និង​បុគ្គល​សម្ងាត់​នៅក្នុង​មែកធាង​គ្រួសារ ?

មែកធាង​គ្រួសារ​ការពារ​ឯកជនភាព ដោយ​ការ​ដាក់កម្រិត​កំណត់​ថា តើ​នរណា​អាច​មើល​ឃើញ​កំណត់ត្រា​របស់​បុគ្គល​នៅរស់ និង​បុគ្គល​សម្ងាត់​បាន ។ មានតែ​អ្នកប្រើប្រាស់​ដែល​វាយ​បញ្ចូល​ព័ត៌មាន​អំពី​បុគ្គល​នៅរស់ ឬ​បុគ្គល​សម្ងាត់នៅ​ក្នុង​មែកធាងគ្រួសារ​ប៉ុណ្ណោះ ទើបអាចមើលឃើញ ឬ​ផ្លាស់ប្ដូរ​វាបាន ។

សូម​យកចិត្តទុកដាក់​នូវ​ករណីលើកលែង​ចំនួនពីរ​ដែល​អាច​កើតមាន ៖

  • រាល់​អនុស្សាវរីយ​ដែល​ភ្ជាប់​ទៅនឹង​បុគ្គលនៅ​រស់ និង​បុគ្គល​សម្ងាត់ គឺ​មនុស្ស​គ្រប់រូប​អាច​មើល​ឃើញ​បាន ។ ពួកយើង​សូម​ផ្ដល់​អនុសាសន៍​ឲ្យ​អ្នក​ដាក់​អនុស្សាវរីយ​ទាំងឡាយ​សម្រាប់​បុគ្គលនៅរស់ ឬ​បុគ្គល​សម្ងាត់​ទៅជា​ឯកជន ។
  • បើ​បុគ្គល​នៅរស់ ឬ​បុគ្គល​សម្ងាត់ បាន​ភ្ជាប់​ទៅនឹង​សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់ នោះ​អ្នក​ប្រើប្រាស់​ដទៃទៀត អាច​មើលឃើញ ផ្លាស់ប្ដូរ ឬ​លុបព័ត៌មាន​អំពី​ទំនាក់ទំនង​បាន ។

បុគ្គលនៅរស់

នៅក្នុង​មែកធាង​គ្រួសារ បុគ្គល​ម្នាក់ៗ​ត្រូវ​បាន​គូស​ចំណាំ​ថា​ជា​អ្នកនៅរស់ ឬ​អ្នក​ស្លាប់ ។ អ្នក​អាច​មើលឃើញ​ព័ត៌មាន​នេះ​នៅ​ក្នុង​ផ្នែក​អំពី​ជីវិត​នៃ​ព័ត៌មាន​លម្អិត​របស់​បុគ្គល ។

បុគ្គលសម្ងាត់

ម្ដងម្កាល នៅក្នុង​កម្មវិធី​មែកធាង​គ្រួសារ​អ្នក​គ្រប់គ្រង​ទិន្នន័យ​ដាក់​កំណត់ត្រា​របស់​មរណជន​ម្នាក់​ទៅជា​ការសម្ងាត់ ។ បន្ទាប់មក កំណត់ត្រានោះ​ដាក់​ឲ្យតែ​អ្នក​ប្រើប្រាស់​ដែល​បាន​បន្ថែម​ព័ត៌មាននោះ​ប៉ុណ្ណោះ​ដែល​អាច​មើលឃើញបាន ។ នៅ​ក្នុង​មែកធាងគ្រួសារ អ្នកអាច​ស្គាល់​នរណា​ជាបុគ្គល​សម្ងាត់​បាន ដោយសារ​តែ​ស្លាក​សញ្ញា​ពណ៌លឿង​បង្ហាញឡើង ហើយ​ផ្នែក​អំពី​ជីវិត ចង្អុល​បង្ហាញ​ថា បុគ្គល​នោះ​បាន​ស្លាប់ ។

អ្នក​គ្រប់គ្រង​គូស​ចំណាំ​កំណត់ត្រា​ថា​ជា​ការសម្ងាត់ ប្រសិនបើ​ព័ត៌មាន​នេះ ត្រូវ​សាធារណជន​មើលឃើញអាច​បង្ក​ឲ្យ​អ្នក​ដែល​ចែកចាយ​ព័ត៌មាន​នេះ​មានគ្រោះថ្នាក់ ។ យើង​មិន​ទទួល​យក​សំណើ​របស់​អ្នក​ប្រើប្រាស់​ដើម្បី​គូស​ចំណាំ​កំណត់ត្រា​ថា​ជា​ការសម្ងាត់​នោះ​ទេ ។

អត្ថបទដែលទាក់ទង

តើ​នរណា​អាច​មើល​ឃើញ​សាច់ញាតិ​នៅរស់​របស់​ខ្ញុំ​នៅ​ក្នុង​មែកធាង​គ្រួសារ ?
តើ​មែកធាងគ្រួសារ​កំណត់ថា​តើ​បុគ្គល​នោះ​នៅរស់ ឬ​ស្លាប់​ដោយ​របៀបណា ?
តើ​មែកធាង​គ្រួសារ​ការពារ​ឯកជនភាព​របស់​បុគ្គល​ដែល​នៅរស់​ដោយ​របៀប​ណា ?
តើ​បុគ្គល​សម្ងាត់​ក្នុង​លំហ​ឯកជន​នៅក្នុង​មែកធាង​គ្រួសារ​របស់​ខ្ញុំ​ធ្លាប់​ចេញ​ជា​សាធារណៈ​ដែរ​ឬ​ទេ ?
តើ​ខ្ញុំ​អាច​មើល​ឃើញ​បញ្ជី​ឈ្មោះ​បុគ្គល​នៅរស់ និង​បុគ្គល​សម្ងាត់ ដែល​ខ្ញុំ​បាន​បន្ថែម​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀបណា ?
តើ​ខ្ញុំ​ធ្វើ​ឲ្យ​អនុស្សាវរីយ​ទៅ​ជា​ឯកជន​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?