តើ​ខ្ញុំ​បោះបង់​បញ្ហា​ទិន្នន័យ​មួយ​ចេញពី​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

នៅពេល​មែកធាង​គ្រួសារ​រកឃើញ​បញ្ហា​ទិន្នន័យ​ដែល​មិនអាច​មាន ឬ​មិន​ទំនង​សម្រាប់​បុគ្គល​ម្នាក់ នោះ​ប្រព័ន្ធ​នឹង​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​អំពី​បញ្ហា​ទិន្នន័យ (   ) ។ ឧទាហរណ៍​អំពី​បញ្ហា​ទិន្នន័យ​រួម​មាន​កូន​ម្នាក់ ដែល​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​គាត់​គឺ​មុន​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​ឪពុក ឬ​ម្ដាយ ឬ​បុគ្គល​ម្នាក់​ដែល​មាន​ជីវិត​រស់នៅ​លើសពី ១២០ ឆ្នាំ ។

ប្រសិនបើ​វា​ត្រឹមត្រូវ នោះ​បញ្ហា​ទិន្នន័យ​មួយ​ចំនួន​អាច​បោះបង់​ចោល​បាន ។ បញ្ហា​ទិន្នន័យ​ផ្សេងទៀត​នឹង​លែង​បង្ហាញ​ឲ្យ​ឃើញ តែ​ក្នុង​ករណី​បន្ទាប់ពី​ទិន្នន័យ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​នោះ បាន​កែតម្រូវ​ហើយ​រួចរាល់​ប៉ុណ្ណោះ ។

ជំហាន ( គេហទំព័រ )

  1. នៅ​ម៉ឺនុយ​ខាងលើ សូម​ចុចលើ មែកធាង​គ្រួសារ ហើយ​បន្ទាប់មក សូម​ចុច​លើ មែកធាង ។
  2. សូម​ស្វែងរក​បុគ្គល​ដែល​មាន​បញ្ហា​ទិន្នន័យ ។
  3. សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ ។ នៅក្នុង​ព័ត៌មាន​លម្អិត​ដែល​លេច​ឡើង សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ​ម្ដងទៀត ។
  4. សូម​ចុចលើ ផ្ទាំង ព័ត៌មាន​លម្អិត ។
  5. សូម​ស្វែងរក​ផ្នែក ជំនួយ​ការស្រាវជ្រាវ ដែល​នៅ​ខាងស្ដាំដៃ ។
  6. សូម​ចុច​លើ​បញ្ហា​ទិន្នន័យ​ដែល​អ្នក​ចង់​បោះបង់​ចោល​នោះ ។ ប្រសិនបើ​បញ្ហា​ទិន្នន័យ​អាច​បោះបង់​ចោល​បាន នោះ​អេក្រង់​ដែល​លេច​ឡើង នឹង​មាន​នូវ​តំណ​បោះបង់​ចោល​មួយ ។
  7. សូម​ចុចលើ បោះបង់ ។
  8. សូម​វាយបញ្ចូល​សេចក្តីថ្លែង​ការណ៍​អំពី​មូលហេតុ​មួយ ។
  9. សូម​ចុចលើ បោះបង់ ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

កម្មវិធី​ឧបករណ៍​ចល័ត​មែក​ធាង​គ្រួសារ​មិន​បង្ហាញ​បញ្ហា​ទិន្នន័យ​ឡើយ ។ សូម​ប្រើ​គេហទំព័រ​សម្រាប់​កិច្ចការ​នេះ ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

មែកធាង​គ្រួសារ​មិន​ពេញលេញ​មិន​បង្ហាញ​បញ្ហា​ទិន្នន័យ​ទេ ។ សូម​ប្រើ​គេហទំព័រ​ពេញលេញ​សម្រាប់​កិច្ចការ​នេះ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ដោះស្រាយ​បញ្ហា​ទិន្នន័យ​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​មាន​បញ្ហា​ទិន្នន័យ​អ្វីខ្លះ​ដែល​អាច​កើត​មាន​នៅក្នុង​មែកធាង​គ្រួសារ ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?