តើ​ខ្ញុំ​ប្រើ​ទិដ្ឋភាព​តារាង​ទម្រង់​ជា​ផ្លិត​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តារាង​ទម្រង់​ជា​ផ្លិត​មាន​គុណសម្បត្តិ​ជាច្រើន ៖

  • អ្នក​អាច​មើលឃើញ​បុព្វការីជន​របស់អ្នក​ម្ដង​បាន​រហូត​ដល់​ទៅ ៧ ជំនាន់ ។
  • អ្នក​អាច​កំណត់រក​ចុងបញ្ចប់​នៃ​ខ្សែស្រឡាយ​គ្រួសារ—និយាយ​ម្យ៉ាងទៀត​គឺ​កន្លែង​ដែល​បាត់​ព័ត៌មាន ។
  • អ្នក​អាច​មើលឃើញ​ថា តើ​បុព្វការីជន​ណា​កើត​នៅក្នុង​ប្រទេស​ណាខ្លះ ហើយ​តើ​បុព្វការីជន​ណា​មាន​រូបថត រឿង​ទាំងឡាយ និង​ប្រភពដើម​ដែល​បាន​ភ្ជាប់​ទៅក្នុង​ទំព័រ​បុគ្គល ។
  • អ្នក​អាច​មើល​តារាង​ទម្រង់​ជា​ផ្លិត​ទាំង​នៅលើ​អេក្រង់​ផង ហើយ​នឹង​បំប្លែង​វាទៅជា​ឯកសារ PDF សម្រាប់​បោះពុម្ព​​បាន​ផងដែរ ។

ជំហាន ( គេហទំព័រ )

  1. នៅក្នុង​ម៉ឺនុយ​ខាងលើ សូម​ចុចលើ មែកធាង​គ្រួសារ ហើយ​បន្ទាប់មក​សូម​ចុច​លើ មែកធាង ។
  2. នៅ​ផ្នែក​ខាងស្ដាំ​ខាងលើ​នៃ​ទិដ្ឋភាព​ពង្សាវលី សូម​ចុច​លើ​ឈ្មោះនៃ​ទិដ្ឋភាព​បច្ចុប្បន្ន ( ឧទាហរណ៍ ផ្ដេក ) រួចហើយ​សូម​ចុចលើ តារាង​ទម្រង់​ជា​ផ្លិត ។
  3. សូម​ចុច ដើម្បី​ធ្វើ​តាម​ដូចខាងក្រោម​នេះ ៖
    • សូម​ជ្រើសរើស​ចំនួន​ជំនាន់​ដើម្បី​បង្ហាញ ។
    • សូម​ជ្រើសយក​ថា​តើ​អ្នក​ចង់ឲ្យ​តារាង​បង្ហាញ ខ្សែស្រឡាយ​គ្រួសារ ប្រទេស​កំណើត ប្រភពដើម ដំណើររឿង រូបថត ឬ ជំនួយ​ស្រាវជ្រាវ ។ ព័ត៌មាន​ត្រូវបាន​បញ្ចូល​ទៅក្នុង​កំណែ​តារាង​ដែល​បាន​បោះពុម្ព​រួច ( សូម​មើល​ជំហាន #៨ ) ។
    • សូមដាក់ពណ៌​បញ្រ្ចាស ។
    • សូម​បោះពុម្ព​តារាង​ទម្រង់​ជា​ផ្លិត​រហូតដល់​ទៅ ៧ ជំនាន់ ( ៤ គឺ​តិច​បំផុត ) ។ តារាង​ដែល​បាន​បោះពុម្ព រួមមាន​ព័ត៌មាន​ដូច​តទៅ ៖ ខ្សែស្រឡាយ​គ្រួសារ ទីកន្លែង​កំណើត ប្រភពដើម​នានា រឿងទាំងឡាយ រូបថត និង​ជំនួយ​ស្រាវជ្រាវ ។
  4. ប្រសិនបើ​សាមីជន​នោះ​មាន​កូន​លើសពី ៥ នាក់ សូម​ចុចលើ > ដើម្បី​មើល​ចំនួនកូន​ទាំង​ប៉ុន្មាន​ទៀត ។
  5. ដើម្បី​ផ្លាស់ទី​បុគ្គល​ផ្សេង​ទៅ​ទីតាំង​កណ្តាល​នៃ​តារាង​នេះ សូម​ចុចលើ​ឈ្មោះ​របស់​បុគ្គល​នោះ ហើយ​បន្ទាប់​មក​ចុច​លើ មែកធាង ។

ជំហានទាំងឡាយសម្រាប់កម្មវិធីឧបករណ៍ចល័តមែកធាងគ្រួសារ Apple iOS

  1. នៅ​ខាងស្ដាំ​ផ្នែក​ខាងក្រោម​នៃ​ពង្សាវលី​របស់​អ្នក សូម​ចុច​លើ
  2. នៅក្នុង​ប្រអប់​ទិដ្ឋភាព​ពង្សាវលី សូមចុចលើ  ។
  3. សូម​ចុច​ដើម្បី​ជ្រើសរើស​របៀប​ក្នុង​ការបង្ហាញ​តារាង ៖ ការមើល​តាម​លំនាំដើម ប្រទេស​កំណើត ប្រភពដើម ដំណើររឿង រូបថត ជំនួយ​ស្រាវជ្រាវ ។
  4. នៅផ្នែក​ខាងលើ នៅ​ខាងក្រោម​ពង្សាវលី សូម​ចុចលើ ជំនាន់ [ លេខ ] ។ សូម​ចុច​ដើម្បី​ជ្រើសរើស​ចំនួន​ជំនាន់​ដើម្បី​បង្ហាញ ។
  5. ( ជា​ជម្រើស ) ប្រសិនបើ​បុគ្គល​សំខាន់​មាន​កូន​លើសពី ៥ នាក់ សូម​ចុចលើ > ដើម្បី​មើល​ចំនួន​កូនទាំង​ប៉ុន្មាន​ទៀត ។
  6. ( ជា​ជម្រើស ) អ្នក​អាច​ផ្លាស់ទី​បុគ្គល​ម្នាក់​ទៀត​ទៅ​ទីតាំង​សំខាន់​បាន ។ សូម​ចុចលើ​ឈ្មោះ ហើយ​បន្ទាប់មក​ចុចលើ​ចំណុច​បី (…) នៅ​ខាងស្ដាំ​ផ្នែក​ខាងលើ ។ សូម​ចុចលើ មើល​មែកធាង​នេះ ។

ជំហានទាំងឡាយសម្រាប់កម្មវិធីឧបករណ៍ចល័តមែកធាងគ្រួសារ Android

  1. នៅ​ជ្រុង​ខាងឆ្វេង​នៅ​ខាងលើ សូម​ចុច​លើ រូប​តំណាង​បន្ទាត់ ៣
  2. សូម​ចុច​លើ ការកំណត់ ។
  3. សូម​ចុច​លើ កម្មវិធី ។
  4. សូម​ចុចលើ បើកឲ្យ​ប្រើ​ការមើល​តារាង​ទម្រង់ជា​ផ្លិត ។
  5. ដើម្បី​ត្រឡប់​ទៅកាន់​មែកធាង​វិញ សូម​ចុចលើ ព្រួញ​ខាងឆ្វេង ពីរដង ។
  6. នៅ​ខាងស្ដាំ​ផ្នែក​ខាងក្រោម​នៃ​តារាង​នេះ សូម​ចុច​លើ
  7. នៅ​ផ្នែក​ខាងលើ​នៃ​ប្រអប់ថ្មី ជំនាន់ [ លេខ ] ។ សូម​ចុច​ដើម្បី​ជ្រើសរើស​ចំនួន​ជំនាន់​ដើម្បី​បង្ហាញ ។
  8. សូម​ចុច​ដើម្បី​ជ្រើស​យកថា តើ​អ្នក​ចង់​ឲ្យ​តារាង​បង្ហាញ ខ្សែស្រឡាយ​គ្រួសារ ប្រទេស​កំណើត ប្រភពដើម ដំណើររឿង រូបថត ឬ ជំនួយ​ស្រាវជ្រាវ ។
  9. សូម​ដាក់​ម្រាមដៃ​នៅ​ផ្នែក​ខាងលើ​នៃ​ប្រអប់​ជ្រើសរើស រួច​អូស​ចុះក្រោម ។
  10. ( ជា​ជម្រើស ) ប្រសិនបើ​បុគ្គល​សំខាន់​មាន​កូន​លើសពី ៥ នាក់ សូម​ចុចលើ > ដើម្បី​មើល​ចំនួន​កូនទាំង​ប៉ុន្មាន​ទៀត ។
  11. ( ជា​ជម្រើស ) អ្នក​អាច​ផ្លាស់ទី​បុគ្គល​ម្នាក់​ទៀត​ទៅ​ទីតាំង​សំខាន់​បាន ។ សូម​ចុចលើ​ឈ្មោះ ហើយ​បន្ទាប់មក​ចុចលើ​ចំណុច​បី (…) នៅ​ខាងស្ដាំ​ផ្នែក​ខាងលើ ។ សូម​ចុចលើ មើល​មែកធាង​នេះ ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

អ្នក​មិន​អាច​បង្ហាញ​តារាង​ទម្រង់​ជា​ផ្លិត​នៅក្នុង​មែកធាង​គ្រួសារ​មិន​ពេញលេញ​បានទេ ។

អត្ថបទដែលទាក់ទង

តើ​ទិដ្ឋភាព​ពង្សាវលី​ខុសគ្នា​អ្វីខ្លះ​នៅក្នុង​មែកធាង​គ្រួសារ ?
តើ​ខ្ញុំ​ប្ដូរ​ទីតាំង​ឪពុក ឬ​ម្ដាយ ឬ​ស្វាមី ឬ​ភរិយា​ដើម្បី​ផ្លាស់ប្ដូរ​ការបង្ហាញ​ខ្សែស្រឡាយ​គ្រួសារ​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?