តើ​ខ្ញុំ​បង្កើត​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដោយ​ឥត​គិត​ថ្លៃ​តាម​របៀបណា ?

គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដែល​ឥតគិត​ថ្លៃ​ផ្តល់​នូវ​ការចូល​ប្រើកាន់​តែ​ទូលំទូលាយ​ទៅកាន់​ធនធាន​នៅលើ​គេហទំព័រ​នៃ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

មុនពេលអ្នកចាប់ផ្ដើម

  • មនុស្ស​គ្រប់គ្នា​ដែល​មាន​អាយុ​លើស​ពី ១៣ ឆ្នាំ​ឡើងទៅ​អាច​បង្កើត​គណនី​មួយ​បាន ។
  • ដោយ​មាន​ការអនុញ្ញាត​ពី​ឪពុកម្តាយ នោះ​កុមារ​ដែល​មាន​អាយុ​ពី ៨–១២ ឆ្នាំ​អាច​បង្កើត​គណនី​បាន ។
  • យើង​សូម​ណែនាំ​ឲ្យ​បុគ្គល​ម្នាក់ៗ​ប្រើ​អាសយដ្ឋាន​អ៊ីមែល ឬ​លេខ​ទូរសព្ទ​ដាច់​ដោយ​ឡែក​ពីគ្នា ។ ការធ្វើ​ដូច្នេះ​ធ្វើ​ឲ្យ​វាកាន់តែ​ងាយស្រួល​ក្នុងការ​ស្ដារ​គណនី​ឈ្មោះ​អ្នកប្រើ ឬ​កំណត់​ពាក្យសម្ងាត់​ឡើងវិញ ។
  • នៅ​ពេល​អ្នក​បង្កើត​គណនី ឈ្មោះ​អ្នក​ប្រើប្រាស់​ដែល​អ្នក​ជ្រើសរើស​អាច​មាន​គេ​កំពុង​ប្រើ​រួច​ទៅ​ហើយ ។ បើ​ដូច្នោះ ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ការបញ្ជាក់​មួយចំនួន​ដែល​អ្នក​អាច​ជ្រើសរើស​បាន ។ ឬ​អ្នក​អាច​វាយបញ្ចូល​ឈ្មោះ​អ្នកប្រើ​ផ្សេងទៀត​បាន ។
  • យើង​សូម​ផ្ដល់​អនុសាសន៍​ថា អ្នក​គួរ​ប្រើ​អ្វី​ក្រៅ​ពី​អាសយដ្ឋាន​អ៊ីមែល​ធ្វើជា​ឈ្មោះ​អ្នក​ប្រើ​របស់អ្នក ។
  • ប្រសិនបើ​អ្នក​ប្រើ​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​ធ្វើជា​ឈ្មោះ​អ្នក​ប្រើប្រាស់​របស់អ្នក សូម​រួមបញ្ចូល​ទាំង​លេខទូរសព្ទ​ផងដែរ ដើម្បី​ងាយស្រួល​ក្នុង​ការស្តា​គណនី​របស់ អ្នក​ឡើងវិញ ។

ជំហាន ( គេហទំព័រ )

  1. សូម​ចូល​ទៅកាន់ FamilySearch.org ហើយ​ចុចលើ បង្កើត​គណនី ។
  2. សូម​វាយបញ្ចូល​ព័ត៌មាន​ដែល​តម្រូវ​ឲ្យមាន រួចហើយ​ចុចលើ បន្ត ។
  3. សូម​វាយ​បញ្ចូល​ឈ្មោះ​អ្នកប្រើ និង​ពាក្យ​សម្ងាត់ ។
  4. សូម​ចុចលើ សញ្ញាព្រួញ​ទម្លាក់​ចុះ ហើយ​ជ្រើសរើស​ជម្រើស​ស្តារឡើងវិញ ។ ប្រសិនបើ​ប្រទេស​របស់​អ្នក​មិន​នៅ​ក្នុង​បញ្ជី​ទីតាំង​នេះ​ទេ អ្នក​ត្រូវតែ​ប្រើ​អាសយដ្ឋាន​អ៊ីមែល​ដើម្បី​ស្តារឡើងវិញ ។
  5. ដើម្បី​យល់ស្រប់​នឹង​លក្ខខណ្ឌ​ទាំងនេះ សូម​គូស​សញ្ញាកែង​លើ ប្រអប់​នេះ ។ សូម​ចុចលើ បង្កើត​គណនី ។
  6. ធ្វើ​ឲ្យ​គណនី​របស់​អ្នក​សកម្ម ។ សូម​រកមើល​សារ​មួយ​នៅក្នុង​គណនី​អ៊ីមែល​របស់​អ្នក ឬ​សារ​ជា​អក្សរ​នៅលើ​ទូរសព្ទ​ដៃ​របស់​អ្នក ។

ជំហាន ( កម្មវិធីចល័ត )

  1. សូម​បើក​មែកធាង​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ឬ​កម្មវិធី​កម្រង​អនុស្សាវរីយ៍​នៅលើ​ឧបករណ៍​ចល័ត​របស់​អ្នក ។
  2. សូម​ចុច​លើ បង្កើត​គណនី​ដោយ​ឥត​គិត​ថ្លៃ ។
  3. សូម​ប្រើ​សេចក្តី​ណែនាំ​នៅលើ​គេហទំព័រ​នៅពេល​អ្នក​បង្កើត​គណនី​របស់អ្នក ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

  1. សូម​ចូល​ទៅ មែកធាង​គ្រួសារ​មិន​ពេញលេញ ។
  2. សូម​ចុចលើ បង្កើត​គណនី​ដោយ​ឥត​គិត​ថ្លៃ ។
  3. សូម​ប្រើ​សេចក្តី​ណែនាំ​នៅលើ​គេហទំព័រ​នៅពេល​អ្នក​បង្កើត​គណនី​របស់អ្នក ។

អនុសាសន៍លើជំហានបន្ទាប់

សូម​ពិនិត្យ​មើល​ព័ត៌មាន​ទំនាក់ទំនង និង​ការជូន​ដំណឹង​ចំណូលចិត្ត​នៅក្នុង ការកំណត់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នក ។

ការទទួលបានជំនួយ

ប្រសិនបើ​អ្នក​ជួប​ប្រទះ​នឹង​បញ្ហា សូម​ទំនាក់ទំនង​ទៅកាន់ ជំនួយ​គាំទ្រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

ដំណោះស្រាយចំពោះបញ្ហាទូទៅ

សារ​ទាំងនេះ​មានន័យ​ថា អ្នក​ប្រហែល​ជា​មាន​គណនី​មួយ​រួចទៅ​ហើយ ៖

  • « យើង​ជឿ​ថា មាន​គណនី​នេះ​រួច​ហើយ » ។
  • « លេខ​ទូរសព្ទ​ដៃ ដែល​អ្នក​បាន​វាយបញ្ចូល​នេះ​ត្រូវបាន​ប្រើ​នៅក្នុង​គណនី​មួយ​រួចទៅហើយ » ។
  • « លេខ​កំណត់ត្រា​សាសនាចក្រ​នេះ​ត្រូវបាន​ប្រើ​នៅក្នុង​គណនី​មួយ​រួចហើយ » ។

កំណត់ចំណាំសម្រាប់សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

  • អ្នក​ប្រហែលជា​មាន​គណនី​សាសនាចក្រ​សម្រាប់​គេហទំព័រ​សាសនាចក្រ ឬ​កម្មវិធី​សាសនាចក្រ​ដូចជា​កម្មវិធី Tool​ជាដើម ។ អ្នក​មិន​ចាំបាច់​បំបែក​គណនី​ចេញ​ពី​គ្នា​សម្រាប់ FamilySearch.org ទេ ។ នៅលើ​ទំព័រ​ចូល សូម​ចុចលើ ចូល​ដោយប្រើ​គណនី​សាសនាចក្រ ។
  • ដើម្បី​ប្រើ​កម្មវិធី​ចល័ត​មែកធាង​គ្រួសារ ឬ​កម្មវិធី​កម្រងអនុស្សាវរីយ៍ អ្នក​ត្រូវតែ​បង្កើត​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ មួយ ។
  • ប្រសិនបើ​អ្នក​ជ្រើសរើស​បង្កើត​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ សូម​ប្រើ​ជំហាន​នៅលើ​គេហទំព័រ ។
    • នៅលើ​អេក្រង់​ទីមួយ សូម​ចុច​លើ ប្រអប់ ដើម្បី​បង្ហាញ​ថា​អ្នក​ជា​សមាជិក​នៃ​សាសនាចក្រ​ម្នាក់ ។
    • សូម​វាយ​បញ្ចូល​លេខ​កំណត់ត្រា​សាសនាចក្រ​របស់​អ្នក ។ ប្រសិនបើ អ្នក​មិនអាច​រកឃើញ​ទេ សូម​ចុច​នៅក្នុង ប្រអប់ និង​បន្ទាប់មក​សូច​ចុច​លើ បន្ត ។
  • ដើម្បី​បន្ថែម​លេខ​កំណត់ត្រា​សាសនាចក្រ​ទៅនឹង​គណនី​ដែល​មាន​ស្រាប់ សូម​ចូល​ទៅកាន់ ការកំណត់​គណនី របស់​អ្នក ។ នៅ​ខាងក្រោម​ទំព័រ​នេះ សូម​ចុចលើ បន្ថែម​លេខ​កំណត់ត្រា​សាសនាចក្រ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ផ្ញើ​អ៊ីមែល​ផ្ទៀងផ្ទាត់​សម្រាប់​គណនី​របស់ខ្ញុំ​មក​ម្ដងទៀត​ដោយ​របៀបណា ?
តើ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​ផ្ញើ​លេខកូដ​បញ្ជាក់​ឡើងវិញ​ដើម្បី​ដំណើរការ​គណនី កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ របស់ខ្ញុំ​ដោយ​របៀបណា ?
តើ​ខ្ញុំ​បង្កើត​គណនី​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​កុមារ​ម្នាក់​តាម​របៀបណា ?
តើ​ច្បាប់​សម្រាប់​ឈ្មោះ​អ្នកប្រើ និង​ពាក្យសម្ងាត់​របស់ខ្ញុំ​មាន​អ្វីខ្លះ ?
តើ​ខ្ញុំ​អាច​បង្កើត​គណនី​ជាមួយ​អាសយដ្ឋាន​អ៊ីមែល​ដែល​ចែករំលែក​បាន​ដែរ​ឬ​ទេ ?
តើ​ខ្ញុំ​ជួយ​មនុស្ស​ម្នាក់​ទៀត​បង្កើត​គណនី​មួយ​ដោយ​របៀបណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?