តើ​ខ្ញុំ​បង្កើត​ចង្កោម​គ្រួសារ​មួយ​ដោយ​របៀបណា ?

សូម​បង្កើត​ចង្កោម​គ្រួសារ​មួយ​នៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដើម្បី​សហការ និង​ទំនាក់ទំនង​ឲ្យបាន​ងាយស្រួល​នៅក្នុង​ចំណោម​គ្រួសារ​របស់អ្នក​តាមរយៈ​ការផ្ញើសារ​របស់ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ នៅពេល​ក្លាយ​ជាផ្នែក​មួយ​នៃក្រុម អ្នកប្រើប្រាស់​អាច​ផ្ញើសារ​ទៅកាន់​សមាជិក​ក្រុម​ទាំងអស់​ក្នុងពេល​តែមួយ​បាន ។

អ្នកប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​គ្រប់រូប​អាច​ចូលរួម​ក្នុង​ចង្កោម​គ្រួសារ​មួយ​បាន ។ ប្រសិនបើ​អ្នក​បង្កើត​ក្រុម​មួយ អ្នក​គឺជា​សមាជិក​ដំបូង និង​ជា​អ្នកគ្រប់គ្រង​ក្រុមនោះ​ដោយ​ស្វ័យប្រវត្តិ ។

ជំហាន ( វិបសាយ )

  1. នៅលើ​គេហទំព័រ FamilySearch.org សូម​ចុចលើ​ឈ្មោះ​របស់​អ្នក ។
  2. សូម​ជ្រើសរើស ចង្កោម​គ្រួសារ ។
  3. សូម​ចុចលើ បង្កើត​ក្រុម ។
  4. ( ជម្រើស )​សូម​ចុចលើ​ ហើយ​ផ្ទុក​រូបថត​មួយ​ឡើង​សម្រាប់​ក្រុម ។
  5. សូម​បញ្ចូល​ឈ្មោះ​ក្រុម ។
  6. ( ជម្រើស )​បញ្ចូល​ការពិពណ៌នា​អំពី​ក្រុមនេះ ។
  7. សូម​ចុចលើ​ប្រអប់​សញ្ញាកែង​សម្រាប់​កិច្ចព្រមព្រៀង ។
  8. សូម​ចុចលើ បង្កើត​ក្រុម ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត មែក​ធាង​គ្រួសារ សូម​បើក​មុខងារ​ចង្កោម​គ្រួសារ ៖
    • កម្មវិធី Apple iOS ៖ សូម​ចុចលើ បន្ថែម ។
    • កម្មវិធី Android ៖ នៅ​ឆ្វេង​ដៃ​ខាង​លើ  ។
  2. សូម​ចុចលើ ចង្កោម​គ្រួសារ ។
  3. សូម​ចុចលើ បង្កើត ក្រុម ។
  4. ( ជម្រើស ) សូម​ចុចលើ ហើយ​ផ្ទុក​រូបថត​មួយ​ឡើង​សម្រាប់​ក្រុម ។
  5. សូម​បញ្ចូល​ឈ្មោះ​ក្រុម ។
  6. ( ជម្រើស )​បញ្ចូល​ការពិពណ៌នា​អំពី​ក្រុមនេះ ។
  7. សូម​ចុចលើ​ប្រអប់​សញ្ញាកែង​សម្រាប់​កិច្ចព្រមព្រៀង ។
  8. សូម​ចុចលើ រក្សាទុក ។

ជំហានបន្ទាប់

បន្ទាប់ពី​អ្នក​បាន​បង្កើត​ចង្កោម​គ្រួសារ​រួចហើយ អ្នក​អាច​អញ្ជើញ​អ្នកប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ផ្សេងទៀត​ឲ្យ​ចូលរួម​ក្នុង​ក្រុម​បាន ។ សមាជិក​ក្រុម​ទាំងអស់​នឹង​ទទួល​បាន​សារដែល​បានផ្ញើ​ទៅកាន់​ក្រុមនេះ ។

អត្ថបទដែលទាក់ទង

តើ​ចង្កោម​គ្រួសារ​គឺជា​អ្វី ?
តើ​ខ្ញុំ​អញ្ជើញ​មនុស្ស​ឲ្យ​ចូលរួម​ក្នុង​ចង្កោម​គ្រួសារ​ដោយ​របៀបណា ?
តើ​ខ្ញុំ​ចូលរួម​ក្នុង​ចង្កោម​គ្រួសារ​យ៉ាង​ដូចម្ដេច ?
តើ​ខ្ញុំ​កែសម្រួល​ឈ្មោះ​ក្រុម រូបថត ឬ​ការពិពណ៌នា​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ឲ្យ​សិទ្ធិ​គ្រប់គ្រង​នៅក្នុង​ចង្កោម​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ផ្ញើសារ​ទៅកាន់​សមាជិក​ក្នុង​ចង្កោម​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?