តើ​ខ្ញុំ​បន្ថែម​កូន​ម្នាក់​ទៅក្នុង​​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

របៀប​ផ្ទាល់ និង​ចំៗ​មួយ​ដើម្បី​បន្ថែម​កូន​ម្នាក់​ទៅក្នុង​មែកធាង​គ្រួសារ គឺ​ត្រូវ​ភ្ជាប់​ពួកគេ​ទៅនឹង​ឪពុកម្ដាយ​របស់​ពួកគេ ។

ជំហាន ( គេហទំព័រ )

  1. សូម​ចូល​ទៅ​ក្នុង កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ហើយ​ចុចលើ មែកធាង​គ្រួសារ ។
  2. សូម​រុករក​ទំព័រ បុគ្គល​មួយ របស់​ឪពុក ឬ​ម្ដាយ ។
  3. ប្រសិនបើ​អ្នក​មិន​ឃើញ​ផ្នែក សំខាន់​ដែល នៅក្បែរ​ខាង​លើ​ទំព័រ​ទេ សូម​ចុចលើ ព័ត៌មាន​លម្អិត ។
  4. សូម​អូស​ចុះ​ទៅ​ផ្នែក សមាជិក​គ្រួសារ ។
  5. នៅក្រោម ស្វាមីភរិយា និង​កូន សូម​ចុច​លើបន្ថែម​កូន ។ ( ប្រសិនបើ​មិន​ឃើញ បន្ថែម​កូន បង្ហាញ​ឡើង​ទេ សូម​ចុចលើ ព្រួញ​ទៅក្រោម នៅក្បែរ កូន នៅក្រោម​ប្រអប់​ស្វាមីភរិយា ) ។
    • ប្រសិនបើ​មិន​ស្គាល់​ឪពុក ឬ​ម្ដាយ​របស់​កូន​នោះ​ទេ សូម​ចុចលើ បន្ថែម​កូន​តែ​មិន​ស្គាល់​ម្តាយ ឬ ឪពុក ។ បន្ថែម​សេចក្ដី​លម្អិត​នៅក្នុង​កំណត់​ចំណាំ​មួយ ឬ​នៅក្នុង គំនូស​ព្រាង​ជីវិត របស់​បុគ្គល​នោះ ។
  6. សូម​វាយបញ្ចូល​ព័ត៌មាន​អំពី​កូន រួច​ចុចលើ បន្ទាប់ ។ ( ប្រសិនបើ​អ្នក​ស្គាល់​អត្តលេខ​របស់​កូន​នេះ សូម​ចុច​លើ តាម​លេខ​អត្តលេខ ) ។
  7. សូម​ពិនិត្យ​មើល​លទ្ធផល​ស្រាវជ្រាវ​ឡើងវិញ ។ ប្រសិនបើ​អ្នក​រកឃើញ​កូន​ដែល​ត្រឹមត្រូវ សូម​ចុចលើ បន្ថែម​បុគ្គល ។
  8. ប្រសិនបើ​អ្នក​មិន​ឃើញ​បុគ្គល​នេះ​នៅក្នុង​លទ្ធផល​ស្រាវជ្រាវ​ទេ សូម​ចុច​លើ បង្កើត​ថ្មី ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត​មែកធាង​គ្រួសារ សូម​រុករក​ទំព័រ បុគ្គល មួយ​របស់​ឪពុក ឬ​ម្ដាយ ។
  2. សូម​ចុចលើ​ផ្ទាំង ស្វាមី ឬ ភរិយា ។
  3. ប្រសិនបើ​អ្នក​ឃើញ​ស្វាមី ឬ​ភរិយា​លើស​ជាង​ម្នាក់ សូម​ចុចលើ ព្រួញ​ទៅក្រោម ដែល​នៅក្បែរ​ឈ្មោះ​ស្វាមី ឬ​ភរិយា​ណាម្នាក់​ដែល​ត្រឹមត្រូវ ។
    • បច្ចុប្បន្ន​នេះ កម្មវិធី​ឧបករណ៍​ចល័ត​មិន​មាន​ជម្រើស​ដើម្បី​បន្ថែម​កូន​ទៅ​ឪពុក ឬ​ម្ដាយ ដែល​គ្មាន​ស្វាមី ឬ​ភរិយា​នោះ​ទេ ។ សូម​ប្រើ​វិបសាយ​សម្រាប់​ជម្រើស​នេះ ។
  4. សូម​ចុចលើ បន្ថែម​កូន ។
  5. សូម​វាយបញ្ចូល​ព័ត៌មាន​អំពី​កូន រួច​ចុចលើ បន្ត ។ ( ប្រសិនបើ​អ្នក​ស្គាល់​អត្តលេខ​របស់​កូន សូម​ចុចលើ បន្ថែម​តាម​អត្តលេខ ឬ រក​តាម​អត្តលេខ ) ។
  6. សូម​បង្ហាញ​ថា​តើ​បុគ្គល​នេះ​នៅ​រស់ ឬ​ស្លាប់ រួចហើយ​ចុចលើ បន្ត ។
  7. សូម​ពិនិត្យ​មើល​លទ្ធផល​ស្រាវជ្រាវ​ឡើងវិញ ។ ប្រសិនបើ​អ្នក​រកឃើញ​កូន​ដែល​ត្រឹមត្រូវ សូម​ចុចលើ បន្ថែម​បុគ្គល​ដែល​ត្រូវ​គ្នា ។
  8. ប្រសិនបើ​អ្នក​មិន​ឃើញ​បុគ្គល​នេះ​នៅក្នុង​លទ្ធផល​ស្រាវជ្រាវ​ទេ សូម​ចុច​លើ ពុំ​ត្រូវ​គ្នា ។ 
  9. សូម​ពិនិត្យ​មើល​ការ​វាយ​បញ្ចូល​របស់​អ្នក​ឡើងវិញ ហើយ​ចុចលើ បន្ថែម ឬ បន្ថែម​បុគ្គល​នេះ ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

  1. ខណៈពេល​កំពុង​ចូល​នៅក្នុង មែកធាង​គ្រួសារ​មិន​ពេញលេញ សូម​រុករក​ទំព័រ បុគ្គល មួយ​របស់​ឪពុក ឬ​ម្ដាយ ។
  2. សូម​ចុចលើ មើល​គ្រួសារ ។
  3. នៅក្រោម ស្វាមី​ភរិយា និង ​កូន នៅក្រោម​ស្វាមី ឬ​ភរិយា​ដែល​ត្រឹមត្រូវ សូម​ចុច​លើ បន្ថែមកូន ។
    • កម្មវិធី​មែកធាង​គ្រួសារ​មិន​ពេញលេញ មិន​មាន​ជម្រើស​ដើម្បី​បន្ថែម​បងប្អូន​បង្កើត​ដោយ​ពុំ​មាន​ឪពុកម្ដាយ​នោះ​ទេ ។ សូម​ប្រើ​វិបសាយ​ពេញលេញ​សម្រាប់​ជម្រើស​នេះ ។
  4. សូម​វាយបញ្ចូល​ព័ត៌មាន​អំពី​កូន រួច​ចុចលើ បន្ទាប់ ។ ( ប្រសិនបើ​អ្នក​ស្គាល់​អត្តលេខ​របស់​កូន​នេះ សូម​ចុច​លើ រក​តាម​លេខ​អត្តលេខ ) ។
  5. សូម​ពិនិត្យ​មើល​លទ្ធផល​ស្រាវជ្រាវ​ឡើងវិញ ។ ប្រសិនបើ​អ្នក​រកឃើញ​កូន​ដែល​ត្រឹមត្រូវ សូម​ចុចលើ បន្ថែម​បុគ្គល ។
  6. ប្រសិនបើ​អ្នក​មិន​ឃើញ​បុគ្គល​នេះ​នៅក្នុង​លទ្ធផល​ស្រាវជ្រាវ​ទេ សូម​ចុច​លើ បង្កើត​បុគ្គល ។

គន្លឹះជំនួយ

បងប្អូនភ្លោះមួយគូ ឬកំណើតកូនភ្លោះជាច្រើន

  • សូម​ដាក់​បន្ថែម​កូន​ម្នាក់ៗ​ជា​បុគ្គល​ដាច់​ដោយ​ឡែក​ពី​គ្នា ។ 
  • សូម​កុំ​បន្ថែម​ពាក្យ « ភ្លោះ » នៅក្នុង​ឈ្មោះ​ឡើយ ។ ផ្ទុយ​ទៅវិញ អ្នក​អាច​បញ្ជាក់​លម្អិត​អំពី​ការណ៍​នេះ​នៅក្នុង​ផ្នែក ព័ត៌មាន​ផ្សេងទៀត គំនូស​ព្រាង​ជីវិត ឬ​កំណត់​ចំណាំ​នៃ​ទំព័រ បុគ្គល សម្រាប់​បុគ្គល​ម្នាក់ៗ ។
  • ទោះបីជា​បាន​បន្ថែម​តាម​លំដាប់​ជាក់លាក់​ក្ដី ក៏​កូនៗ​អាច​លេច​ឡើង​ខុស​លំដាប់​បាន​ដែរ ។ ប្រសិនបើ​មនុស្ស​ពីរ​នាក់​បង្ហាញ​ថ្ងៃខែឆ្នាំ​កំណើត​ដូចគ្នា នោះ​ប្រព័ន្ធ​នឹង​រាយបញ្ជី​ពួកគេ​រៀប តាម​លំដាប់​អក្សរ ។ អ្នក​មិន​អាច​ផ្លាស់ប្ដូរ​លំដាប់​នេះ​បាន​ទេ ។ 
  • ប្រសិនបើ​កូនភ្លោះ​ស្លាប់​ដោយ​គ្មាន​ឈ្មោះ សូម​វាយ​បញ្ចូល​តែ​ត្រកូល​ជាមួយ​នឹង​ថ្ងៃខែឆ្នាំ​កំណើត និង​ថ្ងៃស្លាប់​បាន​ហើយ ។ ដើម្បី​ចៀសវាង​ការដាក់​បញ្ចូល​គ្នា​នៅពេល​ក្រោយ​នូវ​កំណត់ត្រា​ស្ទួនគ្នា អ្នក​អាច​ធ្វើតាម​ជំហាន​ទាំង​នេះ ៖
    • សូម​វាយ​បញ្ចូល​ព័ត៌មាន​នៅក្នុង គំនូស​ព្រាង​ជីវិត អំពី​បុគ្គល​ម្នាក់ៗ​ដើម្បី​ពន្យល់​អំពី​ស្ថានភាព ។
    • សូម​បង្កើត​កំណត់​ចំណាំ​មួយ​សម្រាប់​បុគ្គល​ម្នាក់ៗ​ដើម្បី​ពន្យល់​អំពី​ស្ថានភាព ។
    • សូម​រកមើល​ព័ត៌មាន​ស្ទួនគ្នា​ដែល​អាច​មាន ហើយ​គូស​ចំណាំ​កូនភ្លោះ​នេះ​ថា ពុំ​ត្រូវគ្នា ដោយ​មាន​ប្រយោគ​ហេតុផល​ច្បាស់លាស់​មួយ ។ 

កូនឥតខាន់ស្លា

  • អ្នក​អាច​ភ្ជាប់​ពួកគេ​ទៅនឹង​ឪពុក ម្ដាយ​បង្កើត​រៀងៗខ្លួន ឬ​ទៅនឹង​ពួកគាត់​ទាំងពីរ​តែម្ដង ។
  • សូម​កុំ​បន្ថែម​ព័ត៌មាន​អាពាហ៍​ពិពាហ៍​សម្រាប់​ដៃគូ​ស្នេហា​នេះឡើយ ។ សូម​ដាក់​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នៅក្នុង​កំណត់​ចំណាំ​មួយ ឬ​នៅក្នុង​គំនូស​ព្រាង​ជីវិត​មួយ ។
  • បច្ចុប្បន្ន មែកធាង​គ្រួសារ ផ្ដល់​ទំនាក់ទំនង​ប្រាំ​ប្រភេទ​រវាង​ឪពុក​ម្ដាយ និង​កូនៗ ៖ កូន​សុំមក​ចិញ្ចឹម កូន​បង្កើត កូនក្រោម​អាណាព្យាបាល កូន​ចិញ្ចឹម និង​កូន​ចុង ។ ប្រព័ន្ធ​នេះ​សន្មត​ថា​ជា​ទំនាក់ទំនង​កូន​បង្កើត ។ អ្នក​អាច​បញ្ជាក់​ថា​ជា​ទំនាក់ទំនង​ប្រភេទ​ផ្សេង​ទៀត​សម្រាប់​ឪពុកម្ដាយ​ច្រើន​ជាង​មួយ​គូ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បន្ថែម​ឪពុក ឬ​ម្ដាយ​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​បញ្ជាក់​ទំនាក់ទំនង​កូន​បង្កើត កូន​ចុង កូន​សុំ​មកចិញ្ចឹម និង​កូន​ចិញ្ចឹម​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ស្ដារ​ឡើងវិញ​ទំនាក់ទំនង​ដែល​បាន​លុបចោល​នៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?