តើ​ខ្ញុំ​បន្ថែម​ព័ត៌មាន​ស្ដីពី​គំនូស​ព្រាង​ជីវិត ព័ត៌មាន​សំខាន់ និង​ព័ត៌មាន​ផ្សេងៗ​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

ប្រសិនបើ​បុគ្គល​ម្នាក់​មាន​ក្នុង​មែកធាង​គ្រួសារ​រួច​ហើយ អ្នក​អាច​បញ្ចូល​ព័ត៌មាន​បន្ថែម​លើ​កំណត់ត្រា​របស់​គាត់​បាន តាមរយៈ​ការបន្ថែម​ក្នុង​គំនូស​ព្រាង​ជីវិត ព័ត៌មាន​សំខាន់ និង​ព័ត៌មាន​ផ្សេងៗ​បាន ។

  • គំនូស​ព្រាង​ជីវិត​គឺជា​ដំណើររឿង​មួយ​អំពី​ជីវិត​របស់​បុគ្គល​ម្នាក់ ។ វា​អាច​សរសេរ​បាន​ដល់ ១០,០០០ តួអក្សរ ។ ដើម្បី​វាយ​បញ្ចូល​គំនូស​ព្រាង​ជីវិត អ្នក​ត្រូវតែ​ប្រើ​កម្មវិធី​មែកធាង​គ្រួសារ​នៅលើ​គេហទំព័រ FamilySearch.org ។
    • យើង​ផ្ដល់​អនុសាសន៍​ឲ្យ​អ្នក​វាយ​បញ្ចូល​គំនូស​ព្រាង​ជីវិត​របស់​អ្នក​នៅក្នុង​ឯកសារ​ជា​ពាក្យ​ជា​មុន​សិន រួចហើយ​ចម្លង​វា​ទៅក្នុង​មែកធាង​គ្រួសារ ។ បើ​មិន​អ៊ីចឹង​ទេ វគ្គ​របស់​អ្នក​អាច​អស់​ពេល ហើយ​អ្នក​អាច​បាត់បង់​កិច្ចការ​របស់​អ្នក ។
  • ផ្នែក​សំខាន់ រួម​មាន​ព័ត៌មាន​អំពី​ឈ្មោះ ភេទ ថ្ងៃខែឆ្នាំ​កំណើត ការចូល​ជា​គ្រីស្ទាន មរណភាព និង​ការបញ្ចុះ​សព ។ អ្នក​អាច​បន្ថែម​ព័ត៌មាន​សំខាន់​នៅក្នុង​មែកធាង​គ្រួសារ​នៅលើ​គេហទំព័រ FamilySearch.org កម្មវិធី​ឧបករណ៍​ចល័ត​មែកធាង​គ្រួសារ និង​មែកធាង​គ្រួសារ​មិន​ពេញលេញ​បាន ។
  • ព័ត៌មាន​ផ្សេងៗ​រួមមាន ឈ្មោះ​ហៅ​ក្រៅ ការស្លាប់​ក្នុង​ផ្ទៃ​ម្ដាយ ការងារ ការចូល​សញ្ជាតិ ការបម្រើ​កងទ័ព ងារ​កិត្តិយស និង​ព័ត៌មាន​ជាច្រើន​ទៀត ។ អ្នក​អាច​បន្ថែម​ព័ត៌មាន​ផ្សេងៗ​ដោយ​ប្រើ​មែកធាង​គ្រួសារ​នៅលើ​គេហទំព័រ FamilySearch.org និង​កម្មវិធី​ឧបករណ៍​ចល័ត​បាន ។ អ្នក​មិន​អាច​បន្ថែម​វា​ដោយ​ប្រើ​មែកធាង​គ្រួសារ​មិន​ពេញលេញ​បាន​ទេ ។

ជំហាន ( គេហទំព័រ )

ទិដ្ឋភាពផ្តេក បញ្ឈរ តារាងទម្រង់ជាផ្លិត និងកូនចៅជំនាន់ក្រោយ

  1. នៅ​ម៉ឺនុយ​ខាងលើ សូម​ចុចលើ មែកធាង​គ្រួសារ ហើយ​បន្ទាប់មក សូម​ចុច​លើ មែកធាង ។
  2. សូម​ស្វែងរក​បុគ្គល​នៅលើ​មែកធាង​ដែល​អ្នក​ចង់​បញ្ចូល​ព័ត៌មាន ។
  3. សូម​ចុច​លើ ឈ្មោះ របស់​បុគ្គល​នោះ ។ នៅក្នុង​ព័ត៌មាន​លម្អិត​ដែល​លេច​ឡើង សូម​ចុច​លើ ឈ្មោះ របស់​បុគ្គល​នោះ​ម្ដងទៀត ។ អ្នក​នឹង​ត្រូវបាន​នាំ​ទៅកាន់​ទំព័រ​របស់​បុគ្គល​នោះ ។
  4. សូម​ចុច ព័ត៌មាន​លម្អិត ឬ​ផ្ទាំងកាល​ប្រវត្តិ ។ គំនូស​ព្រាង​ជីវិត​អាច​រកបាន​តែ​នៅក្រោម​ផ្ទាំង​ព័ត៌មាន​លម្អិត​ប៉ុណ្ណោះ ។
  5. នៅលើ​ផ្ទាំង​ព័ត៌មាន​លម្អិត សូម​ចុចលើ​រូប ត្រីកោណ នៅ​ជាប់​នឹង​ផ្នែក​នីមួយៗ​ដើម្បី​មើល​ព័ត៌មាន ។ ផ្នែក​សំខាន់ៗ​មាន​បួន​គឺ ៖ គំនូស​ព្រាង​ជីវិត សំខាន់ ព័ត៌មាន​ផ្សេងៗ និង​សមាជិក​គ្រួសារ ។
  6. សូម​ចុច​លើ​តំណ បន្ថែម ដែល​ត្រឹមត្រូវ ។ ប្រសិនបើ​វា​ផុស​ឡើង សូម​ជ្រើសរើស​ប្រភេទ​ព័ត៌មាន​ដែល​អ្នក​ចង់​បន្ថែម ។
  7. សូម​វាយបញ្ចូល​ព័ត៌មាន និង​សេចក្ដី​ថ្លែងការណ៍​ពន្យល់​ពី​មូលហេតុ​ដែល​ព័ត៌មាន​នេះ​គឺ​ត្រឹមត្រូវ ។ វា​មិន​តម្រូវ​ឲ្យ​មាន​សេចក្ដី​ថ្លែងការណ៍​សម្រាប់​គំនូស​ព្រាងជីវិត​នោះទេ ។
  8. សូម​ចុចលើ រក្សា​ទុក ។

ទិដ្ឋភាពបុព្វការីជនទីមួយ

ទិដ្ឋភាព​នេះ​អាច​បន្ថែម​ព្រឹត្តិការណ៍ ហេតុការណ៍ និង​គំនូស​ព្រាងជីវិត ដែល​បានជ្រើសរើស ទៅក្នុង​ប្រវត្តិរូប​របស់​បុគ្គល​ម្នាក់ ដោយមិន​ចាំបាច់​ចាកចេញ​ពីពង្សាវលី​នៃ​មែកធាង​គ្រួសារ​ឡើយ ប៉ុន្តែ​វា​មិនអាច​បន្ថែម​ព័ត៌មាន​សំខាន់ៗ​បានទេ ។

  1. សូម​ចុះឈ្មោះ​ចូល កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ហើយ​ចុចលើ មែកធាង​គ្រួសារ បន្ទាប់មក សូម​ចុច​លើ មែកធាង ។
  2. សូម​រុករក​បុគ្គល​ដែល​អ្នក​ចង់​កែតម្រូវ​នោះ ។
  3. សូម​ចុចលើ ឈ្មោះ របស់​ពួកគេ ។
  4. នឹង​មាន​សន្លឹក​ចំហៀង​សម្រាប់​បុគ្គល​នោះ​បើកឡើង​នៅ​ខាងស្តាំ ។ សូម​អូស​ចុះក្រោម​ទៅផ្នែក​នៅក្នុង​ម៉ឺនុយ​នោះ​ដែល​អ្នក​ចង់​បញ្ចូល​ព័ត៌មាន ។ អ្នកមាន​ជម្រើស​ក្នុងការ​ចុចលើ​មុខងារ ១ ក្នុង​ចំណោម​មុខងារ​ទាំងនេះ ៖
    1. បន្ថែម​ព្រឹត្តិការណ៍
    2. បន្ថែម​ហេតុការណ៍
    3. បន្ថែម​គំនូស​ព្រាង​ជីវិត ( កំណត់​ចំណាំ ៖ ប្រសិនបើ​មាន​ការបន្ថែម​គំនូស​ព្រាងជីវិត​រួចហើយ នោះ​អ្នក​មិនអាច​ផ្លាស់ប្តូរ​វា​បានទេ លុះត្រាតែ​អ្នកចូល​ទៅកាន់​ទំព័រ​របស់​បុគ្គល​នោះ ។ ក្នុង​ករណី​នោះ សូម​ចុច​ឈ្មោះ​របស់​ពួកគេ​ក្នុង​ម៉ឺនុយ​ចំហៀង ហើយ​អ្នក​នឹង​ត្រូវ​បាន​នាំ​ទៅ​ទំព័រ​បុគ្គល​របស់​ពួកគេ ) ។
  5. នៅពេល​ដែល​អ្នកបាន​ជ្រើសរើស​ព័ត៌មាន​មួយ​ក្នុង​ចំណោម​នោះ សូម​បំពេញ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ឲ្យ​អស់ពី​សមត្ថភាព​របស់​អ្នក ។ សូម​កុំភ្លេច​បន្ថែម​សេចក្ដី​ថ្លែងការណ៍​អំពី​មូលហេតុ​សម្រាប់​ព្រឹត្តិការណ៍ និង​ហេតុការណ៍​ផងដែរ ។
  6. សូម​ចុចលើ រក្សា​ទុក ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត​មែក​ធាង​គ្រួសារ អ្នក​អាច​បន្ថែម​ព័ត៌មាន​សំខាន់ និង​ព័ត៌មាន​ផ្សេងៗ​បាន ។ វា​ពុំ​មាន​គំនូស​ព្រាង​ជីវិត​នេះ​ទេ ។

  1. នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត​មែក​ធាង​គ្រួសារ សូម​បង្ហាញ​ទំព័រ​របស់​បុគ្គល​ដែល​អ្នក​ចង់​បញ្ចូល​ព័ត៌មាន​នោះ ។
  2. សូម​ចុច + ។
  3. សូម​ចុច​លើ​ប្រភេទ​ព័ត៌មាន​ដែល​អ្នក​ចង់​បន្ថែម ។
  4. នៅក្នុង​ប្រអប់​នីមួយៗ សូម​វាយ​បញ្ចូល​ព័ត៌មាន​ដែល​ត្រឹមត្រូវ ។ 
  5. នៅក្នុង​ប្រអប់ មូលហេតុ​ដែល​ព័ត៌មាន​នេះ​ត្រឹមត្រូវ សូម​បន្ថែម​សេចក្ដី​ពន្យល់​ច្បាស់លាស់​មួយ​ពី​របៀប​ដែល​អ្នក​ដឹង​ថា ព័ត៌មាន​នេះ​គឺ​ត្រឹមត្រូវ ។
  6. សូម​ចុចលើ រក្សាទុក ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

នៅក្នុង​មែកធាង​គ្រួសារ​មិន​ពេញលេញ អ្នក​អាច​បន្ថែម​តែ​ព័ត៌មាន​សំខាន់​ប៉ុណ្ណោះ ។ វា​ពុំ​មាន​គំនូស​ព្រាង​ជីវិត និង​ព័ត៌មាន​ផ្សេងៗ​នៅ​ក្នុង​កម្មវិធី​នេះ​ទេ ។

  1. នៅក្នុង​មែក​ធាង​គ្រួសារ​មិន​ពេញលេញ ( lite.fs.org ) សូម​ចុច​លើ​ឈ្មោះរបស់​បុគ្គល ដែល​អ្នក​ចង់​បញ្ចូល​ព័ត៌មាន​នោះ ។
  2. សូម​ចុច​លើ​តំណ បន្ថែម ដែល​ត្រឹមត្រូវ ។
  3. នៅក្នុង​ប្រអប់​នីមួយៗ សូម​វាយ​បញ្ចូល​ព័ត៌មាន​ដែល​ត្រឹមត្រូវ ។ 
  4. នៅក្នុង​ប្រអប់ មូលហេតុ​ដែល​ព័ត៌មាន​នេះ​ត្រឹមត្រូវ សូម​បន្ថែម​សេចក្ដី​ពន្យល់​ច្បាស់លាស់​មួយ​ពី​របៀប​ដែល​អ្នក​ដឹង​ថា ព័ត៌មាន​នេះ​គឺ​ត្រឹមត្រូវ ។
  5. សូម​ចុចលើ រក្សា​ទុក ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ផ្លាស់ប្ដូរ​ព័ត៌មាន​សំខាន់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​មាន​អ្វីខ្លះ​ដែល​រួមបញ្ចូល​ក្នុង​ទំព័រ​បុគ្គល​នៅក្នុង​មែកធាង​គ្រួសារ ?
តើ « កំណត់ត្រា IGI ដែល​បាន​ដកស្រង់​នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្កើត​បុគ្គល​នេះ » មាន​ន័យ​ដូចម្ដេច ?
តើ​ខ្ញុំ​អាច​ស្គាល់​ទំនាក់ទំនង​កូន​បង្កើត កូន​ចុង កូន​សុំ និង​កូន​ចិញ្ចឹម​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?