សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយអាចបន្ថែមលេខកំណត់ត្រាសាសនាចក្ររបស់ពួកគេទៅនឹងគណនីកម្មវិធីស្រាវជ្រាវក្រុមគ្រួសាររបស់ពួកគេបាន ។ គណនីដែលបានភ្ជាប់ទៅកាន់លេខកំណត់ត្រាសាសនាចក្រមានសិទ្ធិចូលប្រើលក្ខណៈពិសេសសម្រាប់សមាជិកសាសនាចក្រ ។ ប្រសិនបើអ្នកមិនបានបន្ថែមលេខរបស់អ្នក នៅពេលអ្នកបង្កើតគណនីរបស់អ្នកទេ អ្នកអាចបន្ថែមវានៅពេលក្រោយបាន ។ ស្មៀនវួដ ឬសាខារបស់អ្នកអាចផ្ដល់លេខនោះឲ្យអ្នកបាន ។ លេខនេះក៏មាននៅក្នុងកម្មវិធី Member Tools ផងដែរ ។
ជំហាន ( គេហទំព័រ FamilySearch.org )
- ចូលទៅ https://familysearch.org/ ។
- នៅផ្នែកកែងស្ដាំខាងលើនៃអេក្រង់ សូមចុចលើឈ្មោះរបស់អ្នក ។
- សូមចុចលើ ការកំណត់ ។
- សូមចុចលើ ផ្ទាំងគណនី ។
- សូមបន្ថែមលេខកំណត់ត្រាសាសនាចក្ររបស់អ្នកទៅនឹងគណនីរបស់អ្នក ។
- នៅក្បែរអេក្រង់ខាងក្រោម សូមចុចលើ បន្ថែមលេខកំណត់ត្រាសាសនាចក្រ ។
- វាយបញ្ចូលពត៌មាន ៖
- នាម និងគោត្តនាម
- ថ្ងៃខែឆ្នាំកំណើត
- រាល់លេខសូន្យនាំមុខជាផ្នែកមួយនៃលេខកំណត់ត្រាសាសនាចក្រទាំង ១១ ខ្ទង់ ។ មិនត្រូវការសញ្ញាត្រេទេ ។
- សូមចុចលើ រក្សាទុក ។
- សូមចាកចេញ ហើយត្រឡប់ចូលមកវិញ ។
ប្រសិនបើអ្នកទទួលបានសារកំហុសដែលបង្ហាញពីលេខ ឬថ្ងៃខែឆ្នាំកំណើតរបស់អ្នកមិនត្រឹមត្រូវ នោះវាទំនងជាអ្នកបានបញ្ចូលទាំងលេខ ឬថ្ងៃខែឆ្នាំកំណើតមិនត្រឹមត្រូវ ឬក៏មិនត្រឹមត្រូវទាំងពីរ ។ សូមបញ្ជាក់ការវាយបញ្ចូលរបស់អ្នក ហើយព្យាយាមម្តងទៀត ។
ជំហាន ( គេហទំព័រ ChurchofJesusChrist.org )
- ចូលទៅ https://ChurchofJesusChrist.org ។
- នៅផ្នែកខាងស្ដាំនៃអេក្រង់ខាងលើ សូមចុចលើ រូបថត ឬរូបតំណាង ។
- សូមចុចលើ ការកំណត់គណនី ។
- នៅផ្នែកខាងស្ដាំ សូមចុចលើ សមាជិកភាព ។
- សូមវាយបញ្ចូលលេខរបស់អ្នកទាំង ១៣ តួ រួមទាំងសញ្ញាត្រេផងដែរ ។
- នៅផ្នែកខាងក្រោមទំព័រ សូមចុចលើ រក្សាទុកការផ្លាស់ប្ដូរ ។
បន្ទាប់ពីអ្នកបានបញ្ចូលលេខកំណត់ត្រារបស់អ្នករួចហើយ សូមចូលទៅគេហទំព័រ FamilySearch.org ដោយប្រើគណនីសាសនាចក្រដែលបង្ហាញនៅលើទំព័រដើម ។
សារ « មានអ្នកប្រើរួចហើយ »
សារ « អ្នកប្រហែលជាមានគណនីសមាជិករួចទៅហើយ » មានន័យថា លេខកំណត់ត្រាសាសនាចក្ររបស់អ្នកត្រូវបានបន្ថែមទៅក្នុងគណនីដែលមានស្រាប់មួយរួចទៅហើយ ។ អ្នកប្រហែលជាបង្កើតគណនីដើម្បីប្រើនៅផលិតផលកុំព្យូទ័រសាសនាចក្រផ្សេងទៀត ។ អ្នកអាចបន្ថែមលេខកំណត់ត្រាសាសនាចក្ររបស់អ្នកទៅលើគណនីតែមួយប៉ុណ្ណោះ ។
សូមចូលទៅគេហទំព័រ FamilySearch.org ដោយបញ្ចូលឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់ដូចគ្នាដែលអ្នកបានប្រើសម្រាប់ផលិតផលគណនីសាសនាចក្ររបស់អ្នកផ្សេងទៀតដែរ ។
អត្ថបទដែលទាក់ទង
តើខ្ញុំអាចរកឃើញលេខកំណត់ត្រាសាសនាចក្ររបស់ខ្ញុំនៅកន្លែងណា ?
ខ្ញុំបានភ្លេចពាក្យសម្ងាត់ ឬឈ្មោះអ្នកប្រើកម្មវិធីស្រាវជ្រាវក្រុមគ្រួសាររបស់ខ្ញុំ
នៅពេលខ្ញុំព្យាយាមបន្ថែមលេខកំណត់ត្រាសាសនាចក្ររបស់ខ្ញុំទៅក្នុងគណនីរបស់ខ្ញុំ ខ្ញុំទទួលបានសារថា លេខកំណត់ត្រាសាសនាចក្ររបស់ខ្ញុំមានគេកំពុងប្រើប្រាស់រួចហើយ ។