តើ​ខ្ញុំ​អាច​បន្ថែម​កូន​ចុង កូន​សុំ និង​កូន​ចិញ្ចឹម​ទៅ​ឪពុក​ម្តាយ​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

អ្នក​អាច​ដាក់​បញ្ចូល​លើស​ពី​ឪពុកម្ដាយ​មួយ​គូ​សម្រាប់​បុគ្គល​ម្នាក់ ដូចជា​ឪពុកម្ដាយ​បង្កើត និង​ចិញ្ចឹម ។ របៀប​មួយ​គឺ បន្ថែម​កូន​ទៅ​ក្នុង​កំណត់ត្រា​របស់​ឪពុក ឬ​ម្ដាយ ។

ជំហាន ( គេហទំព័រ )

  1. ចូល​ទៅ​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ ហើយ​ចុច មែកធាង​គ្រួសារ ។
  2. សូម​ចុច ស្វែងរក ដើម្បី​រុករក​កូន​នោះ ។ សូម​កត់​ចំណាំ​លេខ​អត្តលេខ ។
  3. សូម​ប្រើ​ជម្រើស​ស្វែង​រក​ម្ដងទៀត ដើម្បី​ស្វែង​រក​ឪពុក ឬ​ម្ដាយ ។ នៅ​ក្នុង​លទ្ធផល​ស្រាវជ្រាវ សូម​ចុច​លើ​ឪពុក ឬ​ម្ដាយ​ដើម្បី​ធ្វើ​ឲ្យ​ប័ណ្ណ​សេចក្ដី​សង្ខេប​នោះ​លេច​ឡើង ។
  4. សូម​ចុច បុគ្គល ។
  5. ប្រសិនបើ​ផ្នែក សេចក្ដី​លម្អិត មិន​បើក​ឲ្យ​ទេ សូម​ចុច​លើ​របារ សេចក្ដី​លម្អិត ។
  6. សូម​អូស​ទៅ​ផ្នែក សមាជិក​ក្រុមគ្រួសារ ។
  7. នៅក្រោម ស្វាមី ឬ​ភរិយា និង​កូន សូម​ចុច​លើ បន្ថែម​កូន ។
  8. សូម​ចុច​លើ តាម​អត្តលេខ ហើយ​វាយបញ្ចូល​អត្តលេខ​កូន​នោះ ។
  9. សូម​ចុច បន្ទាប់ ។
  10. សូម​ពិនិត្យ​មើល​ការផ្គូផ្គង​ដែល​អាច​មាន ។
  • សូម​ចុច បន្ថែម​បុគ្គល​ដែល​ត្រូវ​គ្នា ។
  • ដើម្បី​ប្រើ​ព័ត៌មាន​នោះ​នៅ​ក្នុងការ​វាយ​បញ្ចូល​ការស្រាវ​ជ្រាវ​របស់​អ្នក ដើម្បី​បន្ថែម​កំណត់ត្រា​របស់​កូន​ទៅ​ក្នុង​មែកធាង​គ្រួសារ សូម​ចុច បង្កើត​បុគ្គល ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅក្នុង​ផ្នែក​លើ​បង្អស់​ខាង​ស្ដាំ​នៃ​កម្មវិធី​ឧបករណ៍​ចល័ត​មែកធាង​គ្រួសារ សូម​ចុច​លើ រូបតំណាង​ស្រាវជ្រាវ ។
  2. សូម​ស្វែងរក​កូន​នោះ ហើយ​កត់ចំណាំ​អត្តលេខ ។
  3. សូម​ស្រាវជ្រាវ​ម្ដងទៀត​រក​ឪពុក ឬ​ម្ដាយ ។
  4. នៅ​ក្នុង​លទ្ធផល​ស្រាវជ្រាវ សូម​ចុច​លើ​ឪពុក ឬ​ម្ដាយ​នោះ​ដើម្បី​ធ្វើ​ឲ្យ​ទំព័រ​សេចក្ដីលម្អិត​លេច​ឡើង ។
  5. សូម​ចុច ស្វាមីឬ​ភរិយា ។
  6. សូម​អូស​ទៅ​ផ្នែក​ខាង​ក្រោម ហើយ​ចុច បន្ថែម​កូន ។
  7. សូម​ចុច​លើ បន្ថែម​តាម​អត្តលេខ ហើយ​វាយ​បញ្ចូល​អត្តលេខ​កូន​នោះ ។ សម្រាប់​ឧបករណ៍ iOS សូម​ចុច នៅ​រស់ ស្លាប់ ។
  8. សូម​ចុច បន្ដ ។
  9. សម្រាប់​ឧបករណ៍ Android សូម​ចុច​ដើម្បី​ជ្រើសយក នៅ​រស់ស្លាប់ ។ សូម​ចុច បន្ដ ។
  10. សូម​ពិនិត្យ​មើល​ការផ្គូផ្គង​ដែល​អាច​មាន ។
  • សូម​ចុច បន្ថែម បន្ថែម​បុគ្គល​ដែល​ត្រូវគ្នា ។
  • ដើម្បី​បង្កើត​បុគ្គល​ម្នាក់ សូម​ចុច​លើ បន្ថែម​បុគ្គល​នេះ បន្ថែម ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

  1. សូម​ចូល​ទៅ​ក្នុង​មែកធាង​គ្រួសារ​មិន​ពេញលេញ ហើយ​រុក​រក​ទំព័រ​បុគ្គល​នៃ​កូននោះ ។ សូម​កត់​ចំណាំ​លេខ​អត្តលេខ ។
  2. នៅក្នុង​បដា​លើ​គេ​បង្អស់ សូម​ចុច រូបតំណាង​ស្រាវជ្រាវ ។
  3. សូម​វាយ​បញ្ចូល​ពាក្យ​ស្រាវជ្រាវ ឬ​ចុច​លើ អត្តលេខ ប្រសិន​បើ​អ្នកស្គាល់​អត្តលេខ​ឪពុក ឬ​ម្ដាយ ។ អ្នក​ត្រូវ​តែ​បន្ថែម​សហសញ្ញា និង​សរសេរ​អត្តលេខ​ជា​អក្សរ​ធំ​ដោយ​ដៃ ។
  4. សូមចុច ស្វែងរក ។
  5. នៅ​ក្នុង​លទ្ធផល​ស្រាវជ្រាវ សូម​ចុច​លើ​ឪពុក ឬ​ម្ដាយ​នោះ​ដើម្បី​ធ្វើ​ឲ្យ​ទំព័រ​បុគ្គល​របស់​ពួកគេ​លេច​ឡើង ។
  6. នៅក្រោម​ឈ្មោះ​របស់​ឪពុក ឬ​ម្ដាយ​នេះ សូម​ចុច មើល​ក្រុមគ្រួសារ ។
  7. នៅក្រោម ស្វាមី ឬ​ភរិយា និង​កូន សូម​ចុច បន្ថែម​កូន ។
  8. សូម​វាយ​បញ្ចូល​ពាក្យ​ស្រាវជ្រាវ ឬ​ចុច​លើ ស្វែងរក​តាម​អត្តលេខ ប្រសិន​បើ​អ្នកស្គាល់​អត្តលេខ​របស់​កូន​នោះ ។
  9. សូម​ចុច បន្ទាប់ ។
  10. សូម​ពិនិត្យ​មើល​ការផ្គូផ្គង​ដែល​អាច​មាន ។
    • សូម​ចុច បន្ថែម​បុគ្គល ។
    • សូម​ចុច បង្កើត​បុគ្គល ដើម្បី​ប្រើ​ព័ត៌មាន​នៅ​ក្នុង​ការស្រាវ​ជ្រាវ​របស់​អ្នក ដើម្បី​បន្ថែម​កំណត់ត្រា​របស់​កូន​ទៅ​ក្នុង​មែកធាង​គ្រួសារ ។

ជំហានបន្ថែម

នៅពេល​អ្នក​ភ្ជាប់​កូន​ម្នាក់​ទៅ​នឹង​ឪពុកម្ដាយ​លើស​ពី​មួយ​គូ សូម​ជ្រើស​យក​ប្រភេទ​ទំនាក់ទំនង​មួយ​សម្រាប់​ឪពុក​ម្ដាយ​មួយគូៗ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បន្ថែម​ឪពុកម្តាយ​ចុង និង​ឪពុក​ម្ដាយ​ចិញ្ចឹម​ទៅ​កូន​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​បញ្ជាក់​ទំនាក់ទំនង​កូន​បង្កើត កូន​ចុង កូន​សុំ និង​កូន​ចិញ្ចឹម​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?