តើ​ខ្ញុំ​បន្ថែម ឬ​ដកចេញ​នូវ​ស្លាក​ប្រធានបទ​នៅក្នុង​អនុស្សាវរីយ៍​ដោយ​របៀប​ណា ?

ស្លាក​ប្រធានបទ​គឺជា​វចនៈ​សព្ទ ឬ​ឃ្លា​ដែល​រួម​ចំណែក​ដោយ​អ្នក​ប្រើប្រាស់ ដែល​ពិពណ៌នា​អំពី​រូបថត ដំណើររឿង និង​សារជា​សំឡេង​នៅលើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ ស្លាក​ប្រធានបទ​ដូចជា « រូបមន្ត​ម្ហូប » « វីរៈបុរស​សង្គ្រាម » ឬ « បុណ្យ​ជ្រមុជ​ទឹក » ធ្វើ​ឲ្យ​អនុស្សាវរីយ៍​ទាំងនេះ កាន់តែ​ងាយស្រួល​រកឃើញ ។

កាលដែល​អ្នក​ធ្វើការ​ជាមួយ​នឹង​ស្លាក​ប្រធានបទ សូម​ចងចាំ​ពី​ការចង្អុល​បង្ហាញ​ទាំងនេះ ៖

  • អ្នក​អាច​បន្ថែម​ស្លាក​ដដែល​នោះ​ទៅ​ឲ្យ​អនុស្សាវរីយ៍​ជា​ច្រើន​ក្នុង​ពេល​ម្ដង ។ សម្រាប់​ការណែនាំ សូមមើល « តើ​ខ្ញុំ​បន្ថែម​ស្លាក​ប្រធានបទ​ដដែល​ទៅ​ការបញ្ចូល​ជា​ច្រើន​ដោយ​របៀប​ណា ? » នៅក្នុង​ផ្នែក អត្ថបទ​ទាក់ទង នៅ​ខាងក្រោម ។
  • អ្នក​ប្រើប្រាស់​ណា​ក៏​ដោយ អាច​បន្ថែម ឬ​ដកចេញ​នូវ​ស្លាក​ប្រធានបទ​ពី​អនុស្សាវរីយ៍​មួយ មិន​ថា​នរណា​ជា​អ្នក​ដាក់​វា​ទេ ។
  • អនុស្សាវរីយ៍​មួយ​អាចមាន​ដល់ ៣០ ស្លាក​ប្រធានបទ ។
  • ស្លាក​ប្រធានបទ​មិន​អាច​មាន​សញ្ញា​អារម្មណ៍ ឬ​តួ​អក្សរ​ដូច​តទៅ​នេះ​ទេ ៖ ~!@#$%&*(){}[]<>?/|\:;_+= ។
  • ស្លាក​ប្រធានបទ​មិន​ត្រូវបាន​បក​ប្រែ​ទេ ។ ប្រសិន​បើ​អ្នក​បន្ថែម​ស្លាក​ប្រធានបទ « church » ( ជាភាសា​អង់គ្លេស ) ទៅកាន់​អនុស្សាវរីយ៍​មួយ អ្នក​ប្រើប្រាស់​ដែល​ស្វែងរក « iglesia » ( ពាក្យ ព្រះវិហារ ជា​ភាសា​អេស្ប៉ាញ ) នឹង​រក​វា​មិន​ឃើញ​ទេ ។
  • អ្នក​មិន​អាច​បង្កើត​ស្លាក​ប្រធានបទ​ស្ទួន​គ្នា​នោះ​ទេ ។ ហើយ​អ្នក​ក៏​មិន​អាច​បង្កើត​ស្លាក​ប្រធានបទ​ស្ទួន​គ្នា​ដោយ​ខុស​គ្នា​តែ​អក្សរ​ធំ​បាន​ដែរ ។ ឧទាហរណ៍ អ្នក​មិន​អាច​បង្កើត​ស្លាក​ដោយ​ឡែក​សម្រាប់ « Church » ( ដែល​មាន​អក្សរ​ធំ​មួយ ) និង « church » ( ដែល​មាន​អក្សរ​តូច ) នោះ​ទេ ។
  • ទម្រង់​ពាក្យ​ទាំងឡាយ ដូចជា​ពហុវចនៈ ត្រូវបាន​គិត​ថា​ខុស​គ្នា ។ ហេតុ​ដូច្នោះ​ហើយ អ្នក​អាច​បង្កើត​ទាំង « រូបមន្ត​ម្ហូប » និង « រូបមន្ត​ម្ហូប​ទាំងឡាយ » បាន ។ ទោះ​យ៉ាង​ណា ប្រសិន​បើ​អ្នក​ស្វែងរក « រូបមន្ត​ម្ហូប » អ្នក​រក​មិន​ឃើញ​អនុស្សាវរីយ៍​ដែល​មាន​ស្លាក « រូបមន្ត​ម្ហូប​ទាំងឡាយ » ទេ ។
  • នៅ​ពេល​អ្នក​ស្វែងរក​អនុស្សាវរីយ៍ អ្នក​អាច​បញ្ចូល​ដល់ ៥ ស្លាក​ប្រធានបទ ។ ឧទាហរណ៍ អ្នក​អាច​ស្វែងរក​ស្លាក​ប្រធានបទ « រូបថត​គ្រួសារ » « នេប្រាស្កា » និង « ១៩២១ » ដើម្បី​រកមើល​អនុស្សាវរីយ៍​ទាំងអស់ ដែល​មាន​ស្លាក​ប្រធានបទ​ទាំងបី​នោះ ។

សំខាន់ ៖ ការ​បន្ថែម​ស្លាក​ប្រធានបទ ពុំ​ភ្ជាប់​អនុស្សាវរីយ៍​ទៅ​នឹង​បុគ្គល​ម្នាក់​នៅ​ក្នុង​មែកធាង​គ្រួសារ​នោះ​ទេ ។

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?