រូបរាង និង​អារម្មណ៍​ថ្មី

New Look 1st image

យើង​បាន​បន្ថែម​ពណ៌​ទៅលើ​តំណភ្ជាប់ និង​ប៊ូតុង​ផ្សេងៗ ដើម្បី​ជួយ​អ្នកប្រើប្រាស់​ឲ្យ​យល់ពី​ជម្រើស​របស់​ពួកគេ​បាន​កាន់តែ​ប្រសើរ​ឡើង ។

  • ប៊ូតុង បន្ថែម​ពណ៌​បៃតង គឺ​សម្រាប់​បន្ថែម​បុគ្គល​ម្នាក់​នៅក្នុង​កំណត់ត្រា​ប្រវត្តិ​សាស្ត្រ ទៅកាន់​មែកធាង​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ ប្រសិនបើ​បុព្វការីជន​នោះ​មាន​នៅក្នុង​មែកធាង​គ្រួសារ​រួចហើយ នោះ​ប៊ូតុង​បន្ថែម​ពណ៌​បៃតង​គឺ​សម្រាប់​បន្ថែម​ព័ត៌មាន​លម្អិត ឬ​ការពិត​ទៅក្នុង​ទំព័រ​បុគ្គល​របស់​បុព្វការីជន​ម្នាក់ ។
  • ប៊ូតុង​ប្រៀបធៀប​ពណ៌​ស្វាយ គឺ​សម្រាប់​ការសម្រេច​ចិត្ត​ថា តើ​បុគ្គល​នៅក្នុង​កំណត់ត្រា​នេះ​គឺ​ដូចគ្នា​នឹង​បុគ្គល​នៅក្នុង​មែកធាង​គ្រួសារ​ដែរ​ឬ​ទេ ។ ប្រសិនបើ​វា​ដូចគ្នា អ្នក​អាច​ភ្ជាប់​កំណត់ត្រា​នេះ​ទៅនឹង​ប្រវត្តិរូប​របស់​បុគ្គល​នេះ​បាន ។
  • ប៊ូតុង​ផ្ដាច់​គឺ​សម្រាប់​ដកចេញ​នូវ​ការភ្ជាប់​រវាង​កំណត់ត្រា​ប្រវត្តិ​សាស្ត្រ និង​បុគ្គល​នៅក្នុង​មែកធាង​គ្រួសារ ។ អ្នក​នឹង​ធ្វើ​បែបនេះ ប្រសិនបើ​អ្នក​បាន​រកឃើញ​ថា បុគ្គល​ដែល​នៅក្នុង​កំណត់ត្រា​ប្រវត្តិ​សាស្ត្រ​គឺ​ខុសគ្នា​ពី​បុគ្គល​ដែល​បាន​លើកឡើង​នៅក្នុង​មែកធាង​គ្រួសារ ។
New Look_ 2nd Image.png

យើង​បាន​បង្កើត​ផ្ទាំង​មើល​ដាច់​ដោយ​ឡែក​មួយ នៅ​ខាងស្តាំ​នៃ​អេក្រង់​នេះ សម្រាប់​មើល​កំណត់ត្រា និង​ប្រវត្តិរូប​បុគ្គល​មកពី​មែកធាង​គ្រួសារ ។

  • ផ្ទាំង​នេះ​គឺជា​ការបន្ថែម​ដ៏​សំខាន់​មួយ​ទៅកាន់​តំណភ្ជាប់​ប្រភពដើម ពីព្រោះ​វា​អនុញ្ញាត​ឲ្យ​អ្នក​មើល​ព័ត៌មាន​នេះ​ដោយ​មិន​ចាកចេញ​ពី​ឧបករណ៍​នេះ ។
  • ផ្ទាំង​នេះ​នឹង​បើក នៅពេល​ដែល​អ្នក​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​ម្នាក់ ឬ​ចុច​លើ​ប៊ូតុង​ដើម្បី​មើល​កំណត់ត្រា ។
តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?