តើ​ខ្ញុំ​អាច​អនុញ្ញត​ឲ្យ​មនុស្ស​ផ្សេងទៀត​ប្រើ​ឈ្មោះ​អ្នក​ប្រើ​ប្រាស់ និង​ពាក្យ​សម្ងាត់​របស់​ខ្ញុំ​បាន​ដែរឬទេ ?

សូម​កុំ​ចែកចាយ​ឈ្មោះ​អ្នក​ប្រើប្រាស់ និង ពាក្យ​សម្ងាត់របស់​អ្នក​នៅ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ជាមួយ​នឹង​មនុស្ស​ដទៃ​ឡើយ ។ នៅពេល​អ្នក​បាន​ចុះ​ឈ្មោះ​ប្រើ​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ អ្នក​បាន​យល់​ព្រម​ដើម្បី​រក្សា​ព័ត៌មាន​នេះ​ជា​ការសម្ងាត់​ជា​ផ្នែក​មួយនៃ លក្ខខណ្ឌ​នៃ​ការប្រើប្រាស់ ។

ជំនួស​ឲ្យ​ការផ្ដល់​ឈ្មោះ​អ្នក​ប្រើប្រាស់ និង​ពាក្យ​សម្ងាត់​របស់​អ្នក​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ទៀត សូម​ពិចារណា​ពី​ជម្រើស​ដូចតទៅនេះ​ជំនួស​វិញ ៖

  • ដោយ​ជួយ​បុគ្គល​រូប​នោះ​បង្កើត​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​គាត់​ផ្ទាល់ ។
  • ដោយប្រើ​បញ្ជី​ធ្វើ​ផែនការ​នៅ​ក្នុង​ធនធាន​អ្នក​ជួយ​ដើម្បី​ជួយ​អ្នក​ប្រើប្រាស់​ម្នាក់​ទៀត--ឬ​ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ប្រើ​បញ្ជី​ធ្វើ​ផែនការ​ដើម្បី​ជួយ​អ្នក ។

កំណត់ចំណាំ ៖ បញ្ជី​ធ្វើ​ផែនការ​គឺជា​ឧបករណ៍​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​ម្នាក់​ចូល​ទៅ​ប្រើ​មែកធាង​គ្រួសារ​ដោយ​ប្រើ​ទិដ្ឋភាព​របស់​អ្នក​ប្រើប្រាស​ម្នាក់​ទៀត ។ 

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ជួយ​មនុស្ស​ម្នាក់​ទៀត​បង្កើត​គណនី​មួយ​ដោយ​របៀបណា ?
តើ​ខ្ញុំ​ប្រើ​តំណ​ជួយ​មនុស្ស​ដទៃ​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​បន្ថែម ឬ​លុបចោល​បុគ្គល​ម្នាក់​ពី​បញ្ជី​របស់​ខ្ញុំ​ក្នុង​បញ្ជី​ធ្វើផែនការ​យ៉ាង​ដូចម្ដេច ?
នរណា​ម្នាក់បាន​ផ្លាស់ប្ដូរ ឬ​ប្រើ​គណនី​របស់​ខ្ញុំ

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?