តើ​ខ្ញុំ​ធ្វើ​បច្ចុប្បន្នភាព​ជីវប្រវត្តិ​សង្ខេប​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់ ខ្ញុំ​ដោយ​របៀប​ណា ?

នៅក្នុង​ការកំណត់​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​របស់​អ្នក ធ្វើ​បច្ចុប្បន្នភាព​ជីវប្រវត្តិ​សង្ខេប​លើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់ អ្នក​ដើម្បី​ផ្លាស់ប្ដូរ​ឈ្មោះ​អត្ថលេខ​ទំនាក់ទំនង និង​ទីកន្លែង​ដែល​អ្នក​រស់នៅ ។ សូម​ប្រើ​ព័ត៌មាន​នេះ​ដើម្បី​ប្តូរ​តាមតម្រូវការ​សម្រាប់​អ្វី​ដែល​អ្នក​ចង់​បង្ហាញ​ដល់​អ្នក​ប្រើ​ប្រាស់កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ផ្សេងទៀត ហើយ​បញ្ជាក់​នូវ​អ្វី​ដែល​គួរតែ​បង្ហាញ​ជាសាធារណៈ និង​អ្វីដែល​គួរ​រក្សាទុក​ជា​ឯក​ជន ។

កំណត់​ចំណាំ ៖ អត្ថលេខ​ទំនាក់ទំនង​មាន គោល​បំណង​ដូចគ្នា​ទៅ​នឹងអ្វី​ដែល​ពី​មុន​ហៅ​ថា « ឈ្មោះ​ទំនាក់​ទំនង » ។

ជំហាន ( គេហទំព័រ )

  1. សូម​ចូល​ទៅ​កម្មវិធី ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  2. នៅ​កែង​ស្ដាំ​ខាង​លើ សូម​ចុច​លើ​ឈ្មោះ​របស់​អ្នក បន្ទាប់​មក​ចុច​លើ ការ​កំណត់
  3. សូមចុច ជីវប្រវត្តិ​សង្ខេប ។
  4. ដើម្បី​ផ្លាស់ប្ដូរ​រូប​ថត​របស់​អ្នក សូម​ចុច កែសម្រួល​រូបថត ។
  5. ក្រៅពី​ចំណង​ជើង​ធំ​នីមួយៗ សូម​ចុច កែសម្រួល ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​នៅ​ក្នុង​ផ្នែក​នោះ ។
  6. ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​មួយ សូម​ចុច​លើ​ប្រអប់​សញ្ញា​កែង​« ឯកជន » ។
  7. សូម​ចុច រក្សា​ទុក ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

កម្មវិធី​ឧបករណ៍​ចល័ត​របស់​មែកធាង​គ្រួសារ និង​អនុស្សាវរីយ៍​មិន​អនុញ្ញាត​ឲ្យ​អ្នក​កែ​សម្រួល​ជីវប្រវត្តិ​សង្ខេប​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នក​ទេ ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

មែកធាង​គ្រួសារ​មិន​ពេញលេញ មិន​អនុញ្ញាត​ឲ្យ​អ្នក​កែសម្រួល​ជីវប្រវត្តិ​សង្ខេប​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នក​ទេ ។

លទ្ធផល

អត្ថលេខ​ទំនាក់ទំនង​ចាស់​របស់​អ្នក​លេច​ឡើង​នៅ​លើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​រយៈពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​អ្នក​ផ្លាស់ប្ដូរ​វា​រួច ។ ប្រសិនបើ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​ធ្វើ​តាម​កំណត់ត្រា​ដែល​អ្នក​បាន​កែតម្រូវ នោះ​អត្ថលេខ​ទំនាក់ទំនង​ចាស់​របស់​អ្នក​នៅតែ​មាន​រហូត​ដល់​ប្រព័ន្ធ​នេះ​ធ្វើ​បច្ចុប្បន្នភាព​ហើយ​ទាំង​ស្រុង ។

អត្ថបទដែលទាក់ទង

អំពី ជីវប្រវត្តិ​សង្ខេប​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ
តើ​ខ្ញុំ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ទំនាក់ទំនង​នៅក្នុង​គណនី​របស់​ខ្ញុំ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ប្ដូរ​ឈ្មោះ​អ្នកប្រើ ឬ​ពាក្យ​សម្ងាត់​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?