តើ​ខ្ញុំ​សម្រេច​ថា តើ​កំណត់ត្រា​ពីរ​នៅក្នុង​មែកធាង​គ្រួសារ​គឺជា​បុគ្គល​តែមួយ​ដោយ​របៀប​ណា ?

នេះ​គឺជា​ការអនុវត្ត​ល្អ​បំផុត​មួយ​ចំនួន​សម្រាប់​ការសម្រេច​ថា តើ​កំណត់ត្រា​ពីរ​គឺជា​បុគ្គល​តែមួយ​ឬ​យ៉ាង​ណា ៖ 

  1. សូម​ពិនិត្យ​មើល​ព័ត៌មាន​ដូច​តទៅ​នេះ​នៅលើ​កំណត់ត្រា​ទាំងពីរ​យ៉ាង​យក​ចិត្ត​ទុកដាក់ ។ កាលណា​កំណត់ត្រា​មាន​ព័ត៌មាន​ដូចគ្នា​កាន់តែ​ច្រើន នោះ​វា​កាន់តែ​បញ្ជាក់​ថា វា​គឺជា​កំណត់ត្រា​ស្ទួនគ្នា ។ 
    • ឈ្មោះ កាលបរិច្ឆេទ និង​ទីកន្លែង​របស់​បុគ្គល និង​សមាជិក​គ្រួសារ 
    • សេចក្ដី​ថ្លែង​ការណ៍​អំពី​មូលហេតុ 
    • ប្រភព​ដើម 
    • ការពិភាក្សា 
    • កំណត់​ចំណាំ 
    • គំនូស​ព្រាង​ជីវិត 
  2. សូម​ពិនិត្យ​មើល​ទំនាក់ទំនង​គ្រួសារ ។ ក្រោយពេល​ការដាក់​បញ្ចូល​គ្នា​បាន​បញ្ចប់ នោះ​ទំនាក់ទំនង​គ្រួសារ​នានា​នៅលើ​កំណត់ត្រា​ដែល​លុបចោល​នោះ​ក៏​ត្រូវបាន​លុបចោល​ផងដែរ លើកលែង​តែ​អ្នក​បាន​ផ្លាស់​វា​ទៅក្នុង​កំណត់ត្រា​ដែល​ត្រូវ​រក្សា​ទុក ។
  3. សូម​រក្សា​កំណត់ត្រា​ដែល​ពេញលេញ ឬ​ត្រឹមត្រូវ​បំផុត ។ ប្រសិនបើ​ចាំបាច់ សូម​ប្ដូរ​ទីតាំង​នៃ​អត្ថបទ​ដែល​អ្នក​មើលឃើញ​នៅលើ​អេក្រង់ ដើម្បី​អ្នក​អាច​រក្សា​កំណត់ត្រា​ដែល​ត្រឹមត្រូវ និង​ពេញលេញ​បំផុត ។ សូម​ប្ដូរ​កំណត់ត្រា​ពី​ស្ដាំ​ទៅ​ឆ្វេង ប្រសិនបើ​ចាំបាច់ ។  
  4. សូម​សម្រេច​ចិត្ត​ថា តើ​អ្នក​គួរតែ​ប្ដូរ​ព័ត៌មាន​ណាមួយ​មកពី​កំណត់ត្រា​ស្ទួន​ទៅ​កំណត់ត្រា​ដែល​ត្រូវ​រក្សា​ទុក ។ 
    • ប្រសិនបើ​ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត ឬ​ព័ត៌មាន​ផ្សេងទៀត​គឺ​ដូចគ្នា​នៅលើ​កំណត់ត្រា​ទាំងពីរ សូម​ចុច​លើ​ព័ត៌មាន​នោះ​ដើម្បី​បង្ហាញ​សេចក្ដី​លម្អិត​បន្ថែម​ទៀត ។ សូម​រក្សា​កំណែ​នោះ​ជាមួយ​សេចក្ដី​ថ្លែង​ការណ៍​អំពី​មូលហេតុ​ដ៏​ល្អ​បំផុត ។ 
    • ប្រសិនបើ​កំណត់ត្រា​នៅ​ខាង​ឆ្វេង​ដៃ​មាន​ឪពុក​ម្ដាយ ប្ដី​ប្រពន្ធ ឬ​កូនៗ​ដូចគ្នា សូម​បន្ថែម​ពួកគេ​ទៅក្នុង​កំណត់ត្រា​ដែល​ត្រូវ​រក្សា​ទុក ។ អ្នក​អាច​ដាក់​កំណត់ត្រា​ស្ទួន​ទាំងនេះ​ចូលគ្នា​នៅពេល​ក្រោយក៏​បាន ។ 
  5. ពីមុន​អ្នក​បញ្ចប់​ការដាក់​បញ្ចូល​គ្នា សូម​ពិនិត្យ​មើល​កិច្ចការ​របស់​អ្នក ។ 
  6. នៅពេល​វា​ផុសឡើង សូម​វាយបញ្ចូល​សេចក្ដី​ថ្លែង​ការណ៍​អំពី​មូលហេតុ​មួយ​ដែល​ពន្យល់របៀប​ដែល​អ្នក​សន្មត​ថា កំណត់ត្រា​នេះ​គឺ​ស្ទួនគ្នា ។ 
តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?