អំពី​ប្រវត្តិរូប​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ

មនុស្ស​គ្រប់គ្នា​ដែល​ចុះឈ្មោះ​ប្រើ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ត្រូវ​មាន​គណនី​ប្រវត្តិរូប​មួយ ។ កែសម្រួល ជីវប្រវត្តិ​សង្ខេប​របស់​អ្នក ដើម្បី​ងាយ គ្រប់​គ្រង​អ្វី​ដែល​អ្នក​ចង់​បង្ហាញ​ដល់​អ្នក​ប្រើ​ប្រាស់ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ផ្សេងទៀត ហើយ​បញ្ជាក់​នូវ​អ្វី​ដែល​គួរតែ​បង្ហាញ​ជាសាធារណៈ និង​អ្វីដែល​គួរ​រក្សាទុក​ជា​ឯកជន ។

ជីវប្រវត្តិ​សង្ខេប​របស់​អ្នក​រួម​មាន​ការ​កំណត់​ព័ត៌មាន​ដូច​ខាងក្រោម ៖

រូបបញ្ឈរ ៖​ផ្ទុក​រូបថត​ជីវប្រវត្តិ​សង្ខេប​ចូល​ទៅ​ក្នុង​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ របស់​អ្នក អាច​ជួយ​សម្គាល់​ថា​ខ្លួន​អ្នក​ខុស​ពី​អ្នក​កាន់​គណនី​ផ្សេង​ទៀត ដែល​មាន​ឈ្មោះ​ស្រដៀង​គ្នា ។ សូម​ពិចារណា​ចុះផ្សាយ​រូប​ថត​ដែល​មាន​ការរចនា ឬ ក្រាហ្វិក​ដែល​អ្នក​ពេញ​ចិត្ត​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​មិនស្រណុក​ក្នុងការ​ចុះផ្សាយ រូប​ថត​ពិត​របស់​អ្នក ។ ប្រសិន​បើអ្នក​មិនបាន​ផ្ទុក​រូបថត​ទេ នោះ​ចន្លោះ​រូបបញ្ឈរ​នឹង​បង្ហាញ​តួអក្សរ​ទីមួយ​នៃ​អត្ថលេខ​ទំនាក់​ទំនង​នៃ​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នក ។

ឈ្មោះ ៖​នេះគឺ​ជាឈ្មោះ​ដែល​អ្នក​ត្រូវ​បាន​គេ​ស្គាល់​នៅលើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នក ។ ឈ្មោះ​នេះតែង​តែ​បង្ហាញ​ឲ្យ​អ្នក​ផ្សេង​ឃើញ ហើយ​ឈ្មោះ​នេះ​អាច​ជាឈ្មោះ​ពេញ ឈ្មោះកាត់ ឬ ក៏អាច​ជា​ឈ្មោះ​ហៅ​ក្រៅ​ផងដែរ ។ លុះត្រា​តែ​អ្នក​កំណត់​ប្រអប់​នេះ​ជាលក្ខណៈ​ផ្ទាល់ខ្លួន​សិន បើ​ពុំ​នោះ​ទេ​អត្ថ​លេខ​ទំនាក់​ទំនង​របស់​អ្នក​ត្រូវ​ប្រើនៅក្នុង​ប្រអប់​ឈ្មោះ​នោះ ។ ឈ្មោះ​ដែល​អ្នក​ជ្រើស​រើស​មិន​ចាំបាច់​ពិសេស​នោះ​ទេ ប៉ុន្តែ​ជា​ឈ្មោះ​ដែល​អាច​ការពារ​អត្តសញ្ញាណ​របស់​អ្នក ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដែល​អ្នក​ស្គាល់​អាច​ស្វែងរក​អ្នកឃើញ ។

អត្ថលេខ​ទំនាក់ទំនង ៖ អត្ថលេខ​របស់​អ្នក​បានផ្ញើ​ទៅ​ក្នុង​គណនី​របស់​អ្នក​កាល​ដែល​ចុះឈ្មោះ ។ ឈ្មោះ​នេះ​អាច​កែបាន​ប៉ុន្តែ​នៅ​តែ​ពិសេស មាន​ន័យថា​មនុស្ស​ពីរ​នាក់​មិនអាច​មាន​អត្ថលេខ​ទំនាក់​ទំនង​ដូចគ្នា​បានទេ ។ អត្ថលេខ​នេះ​ទាក់​ទង​នឹង​អ្វី​ដែល​អ្នក​បន្ថែម ឬ​កែ​ប្រែនៅ​លើ​កម្មវិធី ស្រាវជ្រាវ​ក្រុមគ្រួសារ ។ សូម​កុំ​ប្រើ​អក្សរ​វណ្ណយុត្តិ​ក្នុងអត្ថលេខ​របស់​អ្នក ។

ទីតាំង ៖​ក្នុង​ជីវប្រវត្តិ​សង្ខេប​របស់​អ្នក​មាន​ទាំង​ទីកន្លែង​នៅ​ប្រទេស​ឬ​តំបន់​របស់​អ្នក ។ នេះ​ជា​ប្រអប់​ដែល​តម្រូវ​ឲ្យ​មាន​ប៉ុន្តែ​អាច​រក្សា​ជា​ឯកជន​បាន ។ ការ​ដាក់​ទីតាំង​ទូទៅ​របស់​អ្នក​ជាសាធារណៈ​ជួយ​សម្គាល់​ថា អ្នក​ខុស​ពី​អ្នកប្រើ​ប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ផ្សេង​ទៀត នៅពេល​មិត្ត​ភក្តិ​ឬ​អ្នកស្រាវជ្រាវ​ផ្សេង​ព្យាយាម​ទាក់ទង​មកកាន់​អ្នក ។

គណនីឯកជន

គណនី​មួយ​ចំនួន​បាន​បង្កើត​ជាគណនី​ឯកជន​ដោយ​ស្វ័យ​ប្រវត្តិ ។

អាយុ​ក្រោម​១៨​ឆ្នាំ គណនី​សម្រាប់​អ្នកដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ​គឺ​បាន​កំណត់​ជា​មុន​ថា​ជា គណនី​ឯកជន ។ ម្ចាស់​គណនី​អាច​ផ្ទុក​ព័ត៌មាន​ជីវប្រវត្តិ​សង្ខេប​ប៉ុន្តែ​ប្រវត្តិរូប​ទាំងនោះ​នៅតែ​ជា​ឯកជន​ដដែល ។ ប៉ុន្តែ​បើ​អ្នក​អាយុ​១៨ ឆ្នាំ​ឬ​លើស​ពីនេះ ហើយ​គណនី​របស់​អ្នក​ត្រូវ​បាន​គូស ចំណាំ​ថា « ឯកជន » បញ្ជាក់​ថា​អ្នក​បាន​បញ្ចូល​ព័ត៌មាន​កាល​បរិច្ឆេទ​ឆ្នាំ​កំណើត​នៅក្នុង​ការ​កំណត់​គណនី​បានយ៉ាង​ត្រឹមត្រូវ ។

ការរឹត​បន្តឹង​របស់​រដ្ឋាភិបាល ៖ រដ្ឋា​ភិបាល​ឬ​វប្បធម៌​មួយ​ចំនួន​ដាក់​កំណត់​ទៅ​លើ​ទំហំ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​បាន​ប្រមូល​ឬ​ចែក​ចាយ​ដោយ​វេបសាយ​មួយ ។ ប្រសិន​បើ​អ្នក​ជឿថា​គណនី​របស់​អ្នក​បាន​គូសចំណាំ​ថា « ឯកជន »​ដោយ​កំហុសឆ្គង សូម​ចូល​ទៅ​ការកំណត់​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ ហើយ​ត្រូវ​ប្រាកដ​ថា​ព័ត៌មាន​ប្រទេស ឬ តំបន់​របស់​អ្នក​ត្រូវ​បាន​ជ្រើស​រើស​ដោយត្រឹម​ត្រូវ ។

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?